Monthly Archives: March, 2020

ឆ្ងាញ់អីតែលៀស ខ្ចៅ ខ្យងឆា ឈុតនេះរសជាតិក៏ឆ្ងាញ់អស់ស្ទះដែរ

និយាយរឿងលៀស ខ្ចៅ ខ្យងឆាអំបិលម្ទេស នឹកដល់ហាង Two Sister ខ្លាំងប៉ុណ្ណាទៅ ព្រោះថាប៉ុន្មានមុខនេះរសជាតិឆ្ងាញ់មិនធម្មតាប្រចាំហាងទៅហើយ ក្រៅពីប៉ុន្មានមុខនេះក៏មានមុខម្ហូបឆ្ងាញ់ជាច្រើនទៀតដែរណា។ និយាយថាមានម្ហួបឆ្ងាញ់ទៀត ច្បាស់ជាចង់ដឹងហើយមែនអត់ ចុះបើអត់ប្រាប់ទុកអោយឆ្ងល់ព្រមអត់? ថាទុកអោយឆ្ងល់ចឹងតិចខឹងអីទៅ មានរបស់ឆ្ងាញ់ Admin ឯណាទៅដាច់ចិត្តលាក់នោះ ម៉ោះមកស្គាល់ម្ហូបថ្មីមានរសជាតិឆ្ងាញ់ ដែលអ្នកទាំងអស់គ្នាបានទៅដល់ហើយ មិនគួររំលងនោះគឺមានដូចជា៖ KHឈុតធំមាន ៩មុខ និងគ្រឿងសមុទ្រឈុតធំមាន ៨មុខ។ សម្រាប់ម្ហូបថ្មីឈុតធំទាំង០២នេះ​...

ទិវា​នារី​អន្តរជាតិ!​ ប្រុស​ៗ​ បើ​ចង់​តឹង​ពោះ​ធូរ​លុយ​ កុំ​ភ្លេច​នាំ​​ទៅ​កន្លែង​​ទាំង​ ៣ នេះ​ដែលស្រី​ៗ ប្រាថ្នា​

៨ មីនា​ ទិវា​នារី​អន្តរជាតិ​ណា​ ប្រុស​ៗ​កុំ​ភ្លេច​គោរព​សិទ្ធ​នារី​ៗ​ផង​។ មិន​បាច់​គោរព​ពេក​ក៏​បាន​ គ្រាន់​តែ​នាំ​គេ​ទៅ​កន្លែង​ដែល​គេ​ប្រាថ្នា​ក៏​បាន​ដែរ​។​ កន្លែង​ណា​ទៅ​ជា​កន្លែង​ដែល​ស្រី​ៗ​ប្រាថ្នា​?​ ទៅ​ដើរ​លេង​កន្លែង​ស្អាត​ៗ?​ ទៅ​ក្រៅ​ប្រទេស​?​ អត់​ទេ​ COVID-19 កំពុង​ធ្វើ​ស៊ី​ខ្លាំង​ណាស់​។​ ឈប់​ឆ្ងល់​ កន្លែង​ស្រី​ៗ​ចូល​ចិត្ត​ជាង​គេ​ គឺ​កន្លែង​ញ៉ាំ​ហ្នឹង​ហើយ​ ជា​ពិសេស​កន្លែង​ញ៉ាំ​បាន​គ្រប់​មុខ​ ហើយ​ច្រើន​ តែ​អស់​លុយ​តិច​។​ ម៉េច​ដែរ​ប្រុស​ៗ​នឹក​​ឃើញ​កន្លែង​នាំ​គេ​ទៅ​នៅ​?​ បើ​នៅ​ចាំ​ Admin ប្រាប់​ ម៉ោះ​បូហ្វេ​ ៣...

ត្រៀមមាត់ទុកអោយហើយថ្ងៃស្អែកនេះ ៨មីនា ហាងប៉ុន្មានកន្លែងនេះបញ្ចុះតម្លៃ ល្មមញ៊ាំ

ទៅណាមកណីទេស្អែកនេះ ចំថ្ងៃអាទិត្យទៀត ហើយក៏ជាថ្ងៃនៃទិវាសិទ្ធនារីអន្តរជាតិផងដែរ តាមហាងនីយមួយៗបញ្ចុះតម្លៃបែកផ្សែង ថ្ងៃនេះAdmin រកបានហាងប្រូម៉ូសិនខ្លះដែរ ល្មមដកលុយទៅញ៊ាំបាន កុំអោយគេថាដល់ថ្ងៃសិទ្ធយើងហើយមិនបានដើរលេងញ៊ាំអី ទុកការងារខ្លះៗអោយខាងប្រុសធ្វើម្តងយើងសុំសិទ្ធហើយ ចឹងដើម្បីកុំអោយទៅចំកន្លែងអត់បញ្ចុះតម្លៃ មកមើលអត្ថបទខាងក្រោមនេះ។ Bar B Q Plaza Cambodia ?ព័ត៌មានលម្អិតចុចទីនេះ ហាង Davyna Steakhouse ?ព័ត៌មានលម្អិតចុចទីនេះ ហាង...

ចាំអ៊ុតមើលទាំងអស់គ្នា តើថ្ងៃ៨មីនា​នេះ ហាងភេសជ្ជៈណាមានការបញ្ចុះតម្លៃពិសេសខ្លះ?

បានដៃហើយពេលនេះ ចំណូលចិត្តពិសាភេសជ្ជៈរសជាតិមួយណា ហាងដែលអ្នកនិយមទៅជាងគេ​ ស្អែកថ្ងៃ៨មីនាហើយ នារីៗចាំតែផឹកទៅយើង ហាងភេសជ្ជៈបញ្ចុះតម្លៃពិសេសមានច្រើនណាស់មើលបណ្តើរទៅ ហើយជឿ Admin ទៅបើគេស្រលាញ់យើងមែនគេទិញអោយយើងហើយ។ បើសិនជាបុរសអត់លិឍវិញអានហើយកុំអស់សង្ឃឹម នៅមានបងស្រី ឬម៉ាក់ៗ យើងក៏អាចទិញបញ្ជាក់ពីទឹកចិត្តរបស់យើងបានដែរ មិនថាចឹងហ្អី! ទាន់គេមានការបញ្ចុះតម្លៃ កុំបង្អង់យូរថ្ងៃស្អែក។ ហាង SONGTEA丧茶-Cambodia សម្រាប់ព័ត៌មានបន្ថែមចុចត្រង់នេះ ហាង Who's Tea Cambodia សម្រាប់ព័ត៌មានបន្ថែមចុចត្រង់នេះ ហាង Tiger Sugar...

បញ្ចុះ៣០% ១ខែពេញ! សាច់អាំង៣រសជាតិ ទឹកកាពិ ទឹកតៅហ៊ូ ទឹកត្រីកោះកុង ១កំប្លេរហើយចាំអង្កាលទៀត

មិនងាយរកទេ គ្រាន់តែមើលវីដេអូក៏ដឹងថាហាង GrillHouse BBQ & Beer ជាជម្រើសដល់ល្អសម្រាប់ការជួបជុំ ញ៊ាំសាច់អាំងជុំគ្នាដ៏ល្អមួយដែរ ហើយមកថែមជូនការបញ្ចុះតម្លៃ ៣០% រយៈពេល១ខែពេញទៀតនោះកាន់តែអ៊ែមហើយ។ សាច់អាំង ៣ រសជាតិ ជាចំនុចពិសេសមិនអាចខ្វះបានរបស់ហាងសាច់អាំងនេះ ហើយទឹកជ្រលក់ ៣ជ្រើសរើសនេះសុទ្ធតែ មហាត្រូវគ្នាហើយជាមួយសាច់អាំង ដូចជា ទឹកកាពិ ទឹកតៅហ៊ូ និងទឹកត្រីកោះកុងនេះ និយាយរួមមួយកំប្លេរហ្មង មិនអោយភ្ញៀវណាទើសចិត្តឡើយ ចូលចិត្តមួយណាយកមួយនឹង...

ប៉ូវណាស់! ងាវស្រុះឆ្ងាញ់ ស្នាដៃខ្លួនឯងរៀនចំអិនក្បួននេះធានាថាមិនចោលលុយ

ងាវស្រុះអ្វីដែលឆ្ងាញ់សំខាន់លើថ្វីដៃនៃការចំអិនអោយត្រូវស្តង់ដា តាមអ្វីដែលខ្លួនចូលចិត្តញ៊ាំ ចូលចិត្តងាវស្រុះនៅជាប់ឈាមច្រើនត្រូវស្រុះកំរិតណា ហើយឆ្អិនល្មមតើគួរស្រុះកំរិតណា ដូច្នេះហើយដើម្បីស្រាយចម្ងល់ជូនបងប្អូនកុំអោយទិញងាវមកធ្វើនៅផ្ទះហើយបែរជាចោលលុយ ដោយសារតែចំអិនញ៊ាំមិនត្រូវមានតាមអ្វីដែលចង់បាន ខូចអារម្មណ៍អស់។ សម្រាប់វិធីធ្វើ និងគ្រឿងផ្សំមិនមានអ្វីច្រើនទេដូច្នេះហើយយើងសូមរៀបរាប់ជាវិធីតែម្តងហើយដំបូងអ្នកត្រូវ៖ ជ្រើសរើសងាវដែលនៅរស់ ស្រស់ល្អវាចាំបាច់បំផុតព្រោះបើទិញបានរបស់មិនល្អអ្វីៗ គឺចប់ហើយលាងសំអាតងាវអោយស្អាតជាមួយទឹក រួចដាក់អំបិល ២ស្លាបព្រាបាយ សម្រាប់ងាវ ២គីឡូក្រាម ហើយរក្សាទុក ៣០នាទី ដើម្បីអោយងាវចេញដីអស់ដាំទឹកអោយពុះ រួចដាក់ទឹកខ្មេះ ១ស្លាបព្រាបាយ រួចដាក់ងាវចូលពេលទឹកកំពុងពុះស្រង់ងាវតាមនាទីដើម្បីបានរសជាតិដែលខ្លួនចង់បានដូចខាងក្រោម ស្រុះ ២០វិនាទី ងាវនៅស្រស់ខ្លាំង ឈាមច្រើនស្រុះ ៣០វិនាទី...

បើបានទៅលេងបុណ្យទន្លេបាត់ដំបង កន្លែងពីរនេះដាច់ខាតកុំរំលងឲ្យសោះ

បុណ្យទន្លេខេត្តបាត់ដំបង ម៉េចដែរនរណាខ្លះមានចំណាប់អារម្មណ៍ថា និងទៅលេងក្នុងកម្មវិធីនេះ ព្រោះថារាល់ឆ្នាំនៅពេលប្រារព្ធពិធីនេះម្ដងៗសប្បាយខ្លាំងណាស់ណា សល់មិនដល់ប៉ុន្មានថ្ងៃទៀតឡើយ ខេត្តបាត់ដំបង និងមានប្រារព្ធពិធីបុណ្យទន្លេលើកទី៦ ដែលធ្វើចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃ ទី១៥ ខែមីនា ឆ្នាំ២០២០។ ហើយជាពិសេសឆ្នាំនេះធ្វើនៅបាត់ដំបងទៀត មិនបបួលគ្នាទៅម៉េចបាន ព្រោះថាយើងក៏អាចទៅលេងបុណ្យទន្លេផង និងអាចឆ្លៀតទៅកន្លែងស្អាតៗដែលជាតំបន់ទេសចរណ៍នៅក្នុងខេត្តនេះផងដែរ។ មិនបាច់បារម្ភថាមិនដឹងទៅណានោះទេ ចាំ Admin ណែរនាំកន្លែងដែរគួរទៅក្រៅពីបុណ្យទន្លេ នាំសំណព្វចិត្តដើរអោយណាណីទៅព្រោះចំថ្ងៃ សុក្រ សៅរ៍ អាទិត្យ បែបនេះនោះ។ កន្លែងដើរមានច្រើនណាស់ដូច្នេះហើយកុំអោយពិបាករៀបរាប់ច្រើនយើងនឹងដាក់វីដេអូបង្ហាញពីកន្លែងនៅខាងក្រោម...

ចេះ១របៀបនេះ ចង់សំអាតខ្យងស្អាត អស់ដី អស់ភក់ ប្រើពេលតែ១ម៉ោងបានញ៊ាំហើយ !

ទិញខ្យងមកពីផ្សាររាល់ដងត្រាំប៉ុន្មានម៉ោង? មោះចេះ១ក្បាច់នេះអត់ចំណាយពេលយូរដល់ថ្នាក់ត្រាំទុករាប់ម៉ោង បើមានពេលខ្លះវិញត្រាំទុកមួយយប់ក៏មានដែរ ងាយៗប្រើពេលតែ១ម៉ោង ស្អាតអស់ដី ហើយសល់ពេលធ្វើទឹកជ្រលក់បានទៀត អង្គុយយ៉ាងរំភើយតែម្តង។ ជាដំបូងប្រសិនបើលោកអ្នកទិញខ្យងមកពីផ្សារ ឬទិញពីកន្លែងណាផ្សេង កុំភ្លេចទិញដូងកោសរួច១០០០៛ ឬ ១៥០០៛មកផង ជំហានដំបូងគឺ វិធី​ធ្វើ៖ ១. យកខ្យងមកដាក់ត្រាំក្នុងចានដែកធំមួយ រួចយកច្រាស មកធ្វើការរុះសំអាតពីខាងក្រៅអោយស្អាតសិន ២. យកខ្យងដែលសំអាតផ្នែកខាងក្រៅរួចហើយនោះមកធ្វើការដាក់ត្រាំក្នុងទឹកស្អាត ៣. យកដូងដែលកោសហើយយកមកចាក់ចូលក្នុងចានដែកដែលយើងត្រាំខ្យង រួចកូរវាបន្តិច ទុករយៈ ...

រូប​មន្ត​ធ្វើ​ក្តាម​ជ្រក់​ហឹរ​ញ៊ាំ​ខ្លួន​ឯង រស​ជាតិ​ឆ្ងាញ់​ជាប់​មាត់​ មិន​ចាញ់​ហាង​ធំ​ៗ​ទេ

ក្តាម​ជ្រក់​ហឹរ​ជា​ម្ហូប​កំពុង​ពេញ​និយម​ខ្លាំង​ មាន​លក់​ស្ទើរ​គ្រប់​ហាង​។​ តែ​បើ​ចង់​ញ៊ាំ​ទាល់​តែ​អស់​លុយ​ច្រើន​តិច​​ ចុះ​ម៉េច​មិន​រៀន​ធ្វើ​ញ៊ាំ​ខ្លួន​ឯង​វិញ​ទៅ​ មិន​ពិបាក​ទេ​ ធ្វើ​ខ្លួន​ឯង​អ៊ីចឹង​ញ៊ាំបាន​ច្រើន​ទៀត​ មិន​សូវ​ចុះ​លុយ​។​ សៅរ៍​អាទិត្យ​ទំនេរ​ស្រាប់​ សាក​​រៀន​ធ្វើ​ញ៉ាំ​មើល​ នេះ​រូប​មន្ត​ធ្វើ​ និង​គ្រឿង​ផ្សំ​៖​ គ្រឿង​ផ្សំ​ទី​១៖ ក្តាម​ថ្ម​ ឬ​ក្តាម​សេះ​ ១ គីឡូ (រើស​យក​ក្តាម​មាន​ខួរ​ច្រើន) ទឹក​សូ​ដា​ ១ ដប គ្រឿង​ផ្សំ​ទី​២៖ ទឹក​ត្រី​ ២ កូន​ចាន​ចង្កឹះ ស្ករត្នោត​ ១ កូន​ចាន​ចង្កឹះ ទឹក​ស្អាត​ ២៥០ មីលីលីត្រ គ្រឿង​ផ្សំ​ទី​៣៖ ម្ទេស...

៨ច្បាប់ក្នុងជីវិត ធ្វើអោយអ្នករស់នៅមានន័យ និងសុខភាពល្អ

មនុស្សយើងម្នាក់ៗ ពេលខ្លះតែងមានការគិតរវើរវាយ ផ្តេសផ្តាស មិននឹងនរ គិតអ្វីដែលមិនគួរគិត ធ្វើអារម្មណ៍របស់អ្នកមិនល្អ ហើយពេលខ្លះក៏អស់សង្ឃឹមក្នុងជីវិតទៀតក៏មាន ដោយសារតែអ្នកមិនដឹងពីក្បួនច្បាប់មួយចំនួនដែលអាចអោយអ្នកគ្រប់គ្រងអារម្មណ៍ក្នុងខ្លួនបាន បូករួមទាំងការគិតផងដែរ ហើយបើអ្នកអាចអនុវត្តន៍បាន អ្នកអាចនឹងក្លាយជាមនុស្សថ្មី មានស្នាមញញឹមជាងមុន ស្រស់ស្រាយជាងមុន ហើយថែមទាំងក្លាយខ្លួនជាមនុស្សវិជ្ជមាន មានអ្នកចូលចិត្តច្រើនក៏ថាបាន។ ហើយច្បាប់ទាំងនោះមាន ៨ ដូចជា៖ រឿងអតីតកាល អ្នកត្រូវអោយរាល់រឿងអតីតកាលរបស់ខ្លួនក្លាយជា រឿងសន្តិភាពចំពោះអ្នកដើម្បី កុំអោយវាមកប៉ះពាល់ ដល់អនាគតកាលរបស់អ្នកអ្នកដទៃ រាល់អ្វីទាំងឡាយដែលអ្នកដទៃ គិត...

ហូត​ ១០០$ ​ទៅ​ដេក​​កោះ​ ២ ​យប់​ មុជ​ទឹក​សមុទ្រ​​មើល​ផ្កា​ថ្ម​ ញ៊ាំ​​បូ​ហ្វេ​យ៉ាង​រំភើយ

ជិត​ដល់​ថ្ងៃ​ឈប់​ល្មម​ រក​កន្លែង​រំលាយ​ស្ត្រេស​ឃើញ​នៅ​?​ ទៅ​លេង​កោះ​ហ្អី?​​ គ្រាន់​តែ​ឮ​ថា​សមុទ្រ​អារម្មណ៍​ហោះ​ទៅ​ដល់​មុន​បាត់​។​ តែ​ទៅ​លេង​នៅ​ណា​សប្បាយ​ ហើយ​ចាយ​លុយ​អស់​តិច​?​ ​ចាំ​ Admin ណែ​នាំ​កន្លែង​គេង​ និង​ញ៉ាំ​ ឆ្ងាញ់​ៗ ថោក​ ហើយ​ស្អាត​ នៅ​កោះ​ឲ្យ​បាន​ស្គាល់​។​ បើ​តាម​បទ​ពិសោធ​ ចង់​ទៅ​លេង​កោះ​ មុជ​ទឹក​សមុទ្រ​មើល​ផ្កា​ថ្ម ហើយ​ចំណាយ​អស់​តិច​ គ្នា​យើង​អាច​ទៅ​លេង​នៅ​តំបន់​ ភូមិ​ ២៣​ ដែល​ស្ថិត​នៅ​លើ​កោះ​រុង​សន្លឹម​។​ បើ​និយាយ​ពី​ទេស​ភាព​វិញ​ស្អាត​សាហាវ​ ទឹក​សមុទ្រ​ថ្លា​ដូច​កញ្ចក់​...

See You Cambodia បន្ថែមសមាជិកថ្មី មកកាន់តែកៀកៗហើយនែក៎ ភេសជ្ជៈរសជាតិដើមពីប្រទេសតៃវ៉ាន់

មកកាន់តែកៀកៗខ្លួនតែម្តងហើយនែក៎ See You Cambodia លោកអ្នកប្រាកដជាបានស្គាល់រួចមកហើយភេសជ្ជៈដែលមានរសជាតិជាតិដើមមកពីតៃវ៉ាន់ឆ្ងាញ់ប្លែក ដែលមានអតិថិជនគាំទ្រយ៉ាងច្រើន ថ្មីៗនេះ See You Cambodia ទើបតែបន្ថែមសមាជិកថ្មី១ទៀតហើយដែលជាសាខាទី៣ របស់ខ្លួននៅជិតផ្សារបឹងត្របែក ផ្លូវលេខ១០៥ កែងផ្លូវ៤៥៤ តែប៉ុណ្ណេះងាយស្រួលមិនបាច់ជិះទៅណាឆ្ងាយទៀត ក្បែរខ្លួនជិតផ្ទះកៀកបង្កើយ សម្រាប់អ្នកម្លុកបឹងត្របែក។ អ្វីដែលជាការចាប់អារម្មណ៍ហើយទទួលបានការគាំទ្រពីសំណាក់អតិថិជនគ្រប់ស្រទាប់វ័យនោះ គឺរសជាតិភេសជ្ជៈប្រចាំហាងដែលមានរសជាតិប្រណិតដូចជា៖ Brown Sugar Bubble Milk, Fresh Strawberry...

Most Read