Monthly Archives: March, 2020

អត់ដឹងថាបាយថ្ងៃទៅញ៊ាំនៅណា? ស្គាល់ Meal Caption ហើយ ចង់ម្ហូបខ្មែរ -ថៃ ស្រួលអស់ពីចិត្ត!

កុំឆ្ងល់ចាំ Admin ប្រាប់អោយដឹង រឿងបាយថ្ងៃត្រង់ មិនបាច់សួរគ្នាថាទៅញ៊ាំនៅណាទៀតទេ ស្គាល់ Meal Caption រួចហើយ ដល់ម៉ោងបាយមកអង្គុយចាំមុនក៏បាន ម្ហូបបែបខ្មែរ -ថៃ មានមួយកំប្លេរ ម្ហូបអ្វីក៏មានដែរ រសជាតិក៏ឆ្ងាញ់ពិសារថែមទៀតផង។ ដឹងតែអ៊េមហើយស្គាល់ Meal Caption លែងជាបញ្ហាសម្រាប់អាហារថ្ងៃត្រង់របស់លោកអ្នក ផ្តល់ជម្រើសជូនយ៉ាងពេញចិត្តតែម្តង ម្ហូបបែបខ្មែរក៏មាន បែបថៃក៏មាន គឺចម្អិនដោយចុងភៅដែលមានបទពិសោធន៍ជាង១០ឆ្នាំ ហើយសម្រាប់រសជាតិវិញទទួលបានការសរសើរពីអតិថិជនជាច្រើន​ថាឆ្ងាញ់ៗតែម្តង និយាយពីមុខម្ហូបក្នុងហាងវិញមានសុទ្ធតែម្ហូបដែលគ្រប់គ្នាចូលចិត្ត...

រៀន​ធ្វើ​ពង​ទា​ប្រៃ​ទុក​ញ៉ាំ​នៅ​ផ្ទះ​ ជា​មួយ​រូប​មន្ត​ពិសេស​ ងាយ​ធ្វើ​ដូច​បក​ចេក​

នៅ​តាម​ផ្ទះ​មួយ​ៗ​ ភាគ​ច្រើន​ដឹង​តែ​មាន​ស្រ​កួរ​ពង​ទា​ប្រៃ​ទុក​នៅ​ផ្ទះ​មិន​ដាច់​ទេ​។​ ​វា​ងាយ​ស្រួល​ញ៉ាំ​ ជា​ពិសេស​ព្រឹក​ឡើង​ បើ​ញ៉ាំ​ជា​មួយ​បបរ​ក្តៅ​ៗ​ចាប់​ជាតិ​គ្នា​ហ្មង​ ហើយ​សល់​លុយ​បាយ​ព្រឹក​ទៀត​។​ បើ​អ៊ីចឹង​កុំ​ពិបាក​ទៅ​ទិញ​គេ​ច្រើន​ដង​ រៀន​ធ្វើ​ទុក​ញ៉ាំ​ខ្លួន​ឯង​នៅ​ផ្ទះ​ទៅ​ ស្រួល​ធ្វើ​ទេ​ ហើយ​របស់​ធ្វើ​ខ្លួន​ឯង​មាន​អនាម័យ​ជាង​ទិញ​គេ​ទៀត​។​ ថា​មិន​ត្រូវ​ចេះ​ធ្វើ​ហើយ​ លក់​ក៏​បាន​ដែរ​ រក​លុយ​បាន​ទៀត​ឃើញ​អត់​! របស់​ត្រូវ​មាន​៖ ពង​ទា​ឆៅ ១០ គ្រាប់ អំបិល ២ ខាំ​កន្លះ ទឹក​ស្អាត​ ១ លីត្រ កែវ​ជ័រ​សម្រាប់​ដាក់​ពង​ទា​ត្រាំ វិធី​ធ្វើ៖ ១. លាង​ពង​ទា​ឲ្យ​បាន​ស្អាត​ បន្ទាប់​មក​ជូត​សំបក​ឲ្យ​ស្ងួត​ រួច​យក​ទៅ​ដាក់​ក្នុង​កែវ​ជ័រ ២. យក​ឆ្នាំ​ដាក់​ទឹក​ និង​ អំបិល​លាយ​ចូល​គ្នា​ ដាំ​ឲ្យ​ពុះ​...

ឆ្លងកាត់ខេត្តក្រចេះ កុំភ្លេចញ៉ាំរបស់ឆ្ងាញ់ប្រចាំខេត្តទាំង ៣មុខនេះអោយសោះ

និយាយដល់ខេត្តក្រចេះ អ្នកណាខ្លះធ្លាប់បានទៅលេង និងបានញ៉ាំរបស់ឆ្ងាញ់ៗប្រចាំខេត្ត នៅភូមិភាគឦសាននេះខ្លះ។ អ្នកធ្លាប់បានទៅច្បាស់ជាបានដឹងបានស្គាល់កន្លែងដើរលេង និងរបស់ឆ្ងាញ់ៗខ្លះហើយ ម៉ោះសម្រាប់អ្នកមិនទាន់បានទៅដល់ទឹកដីខេត្តនេះ​ ហើយមានគម្រោងថាទៅលេង Admin នាំអោយស្គាល់របស់ឆ្ងាញ់ប្រចាំខេត្តទាំង ៣មុខ ធានាថាបានញ៉ាំហើយដឹងតែលាន់មាត់សរសើរតែម្ដង។ ក្រឡានថ្មគ្រែ ក្រឡានថ្មគ្រែ គឺជាអ្វីដែលអ្នកមិនគួររំលងជាដាច់ខាត ព្រោះថាមិនថារសជាតិនៃក្រឡាននេះ គឺឆ្ងាញ់ប្លែកពីក្រឡានស្រុកដ៏ទៃ។ សាច់ក្រឡានទន់ និងមានក្លិនឈ្ងុយ ដែលមានរហូតដល់ទៅ ៣ប្រភេទជាតិដូចជា៖ ក្រឡានធម្មតា ក្រឡានខ្នុរ និងក្រឡានខ្ទិះ។ ទាំង៣ប្រភេទនេះ...

ឃ្លាន​ចេក​ និង​អាកោរ​អត់​? ២ កន្លែង​នេះ​នៅ​ទួលគោក​ល្បី​លក់​ដាច់​ខ្លាំង​ ចង់​ទិញ​ត្រូវ​កក់​មុន

ថ្ងៃ​ឡើង​បាយ​ហើយ​ មាន​ឃ្លាន​អី​អត់​?​ បើ​អត់​ដឹង​ចង់​ញ៊ាំ​អី​ អាច​មក​សាក​ចេក​អាំង​បាយ​ដំណើប​ និង​អាកោ​ខ្ទិះ​បាន​ សំខាន់​ ២ កន្លែង​ហ្នឹង​នៅ​ក្នុង​ប្លុក​ទួល​គោក​តែ​មួយ​ទៀត​ កាន់​តែ​ស្រួល​ទៅ​តែ​ម្តង​ទិញ​​បាន​ ២ មុខ​ហ្មង​។​ បើ​ចង់​ញ៉ាំ​កុំ​ភ្លេច​តេ​កក់​មុន​ណា​ ព្រោះ​ល្បី​ថា​លក់​ដាច់​ខ្លាំង​ណាស់​ ទិញ​មិន​ដែល​ទាន់​គេ​ទេ​។​ នេះ​ឈ្មោះ​ហាង​ និង​ ទី​តាំង​ទាំង​ ២ កន្លែង៖ ហាង​ អុន​ វិចិត្រ ហាង​...

ទៅមិនឆ្ងាយ ម្ហូបឆ្ងាញ់ហើយបរិយាកាសបែបធម្មជាតិតាមដងទន្លេទៀត

មិនថាថ្ងៃចុងសប្ដាហ៍ រឺក៏ថ្ងៃបុណ្យទានឈប់សម្រាកនោះទេ ភាគច្រើននិយមដើរលេងជាមួយគ្រួរសារ គូរសង្សារ រឺក្រុមការងារមែនអត់? បែបនេះក៏គួរស្គាល់កន្លែងដែលមានម្ហូបឆ្ងាញ់ៗ បរិយាកាសបែបធម្មជាតិ និងនៅជិតៗក្រុងអោយបានច្រើនហើយ ដើម្បីងាយស្រួល ទៅមិនឆ្ងាយហើយទទួលបានអារម្មណ៍ស្រស់ស្រាយថែមទៀត។ ម៉ោះៗ Admin ទើបស្គាល់កន្លែងមួយ នៅមិនឆ្ងាយពីក្រុងប៉ុន្មានទេ ហើយស្ថិតនៅជាប់ដងទន្លេទៀត សាកស្រមៃមើល បើបានទៅស្រស់ស្រាយប៉ុណ្ណាទៅ នោះគឺអាហារដ្ឋាន ចំការក្រូច - ស្វាយរលំ។ អាហារដ្ឋាន ចំការក្រូច ស្វាយរលំ...

​​ម្ហូប​ជាតិ​ ៥ មុខ​ បរទេស​ភ្លក្ស​ហើយ​ ចង​ចាំ​ខ្មែរ​មិន​ភ្លេច​

ម្ហូប​ខ្មែរ​យើង​មាន​ច្រើន​មុខ​ច្រើន​បែប​ ទាំង​ទឹក​ គោក និង​បង្អែម​ អ្នក​ណា​ដែល​បាន​ភ្លក្ស​ហើយ​នឹង​ជាប់​ចិត្ត​ ហើយ​ចង់​ចាំ​គ្មាន​ថ្ងៃ​ភ្លេច​។​ ដោយ​ឡែក​​ម្ហូប​ ៥ មុខ​នេះ​មាន​តាំង​ពី​ជំនាន់​បុព្វបុរស​ខ្មែរ​ម្ល៉េះ​ ទើប​បាន​​ក្លាយ​ជា​ម្ហូប​ជាតិ​តំណាង​ឲ្យ​ប្រជាជន​ និង​ប្រទេស​ខ្មែរ​។​ កាល​ពី​ឆ្នាំ​ ២០១៩ ម្ហូប​ ៥ មុខ​នេះ​ក៏​ត្រូវ​បាន​គេ​ស្នើ​សុំ​ដាក់​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ទៀត​ផង​។​ ម្ហូប​ ៥​ មុខ​នេះ​មាន​ដូច​ជា​៖ សម្ល​កកូរ អា​ម៉ុក សម្ល​ប្រហើរ នំ​បញ្ចុក ម្ជូរ​គ្រឿង

ឆ្ងាញ់​ខ្លាំង​ប្រ​ចាំ​កំពត! ទៅ​ដល់​ហើយ​អត់​បាន​សាក​ ៦​ មុខ​នេះ​ ដឹង​តែ​មក​ផ្ទះ​វិញ​ទាំង​ស្តាយ

កំពត​ជា​ខេត្ត​កំពុង​មាន​សក្ដានុពល​ខ្លាំង​ខាង​វិស័យ​ទេសចរណ៍​​។ ក្រៅ​ពី​សម្បូរ​កន្លែង​ដើរ​លេង​ ជិះ​ទូក​ មើល​អំពិលអំពែក​ បោះ​តង់ ទៅ​លេង​ទឹក​ធ្លាក់ និង​កន្លែង​លំហែ​ច្រើន​កន្លែង​ទៀត​នោះ​ កំពត​ក៏​ជាប់​លេខ​ខាង​សម្បូរ​របស់​ញ៉ាំ​ឆ្ងាញ់​ៗ ប្លែក​ៗ​ ច្រើន​ដែរ​។​ ជា​ពិសេស​របស់​ ៦ មុខ​នេះ​ ជា​អាហារប្រចាំតំបន់ ហើយល្បីថាឆ្ងាញ់ បើ​ទៅ​ដល់​ហើយ​មិន​បាន​សាក​ មក​ផ្ទះ​វិញ​ដេក​ស្តាយ​ក្រោយ​មិន​ខាន​។ របស់​ញ៉ាំ​ទាំង​នេះ​មាន​ដូច​ជា​៖ នំ​ចាន​ផ្អែម​ និង​ ប្រៃ មាន​លក់​ក្នុង​ផ្សារ​កំពត នំ​បញ្ចុក​ទឹក​ម្ហិច មាន​លក់​នៅ​ក្បែរ​វត្ត​ព្រៃ​តុម្ភ បាយ​ឆា​ក្តាម ហាង​នៅ​ក្បែរ​ស្ពាន​កំពង់​បាយ​ (ស្ពាន​ថ្មី) នំ​សំបក​គ្រែង​ប្រៃ លក់​ក្នុង​ផ្សារ​កំពត ទឹក​ដំឡូង​ស្វាយ មាន​លក់​នៅ​ហាង​ Ramy Bakery & Coffee បាយ​ម៉ាក់​កំពត មាន​ទីតាំង​នៅ​ជាប់​ស្តូប​រូប​សំណាក​មិត្តភាព​កម្ពុជា-វៀតណាម...

មី​ឆា​ លត​ឆា​ ៣ កន្លែង​បើក​លក់​មិន​ក្រោម​ ១ ​ទសវត្សរ៍​ មាន​តែ​ម៉ូយ​រត់​ចូល​ អត់​ដែល​រត់​ចោល​ទេ​

ឆ្ងាញ់ អស់​លុយ​តិច​ ងាយ​ៗ​ ទើប​មនុស្ស​ភាគ​ច្រើន​មិន​ដែល​ភ្លេច​ មី​ឆា​ លត​ឆា​ ទេ​។ ថា​ទៅ​វា​ជា​ចំណី​ប្រចាំ​ត្រកូល​ពេល​ចុង​ខែ​ទៅ​ហើយ​ សម្រាប់​អ្នក​ចាយ​លុយ​សល់​ថ្ងៃ។​ អញ្ចឹង​ថ្ងៃ​ហ្នឹង​ Admin នឹង​ណែនាំ​កន្លែង​លក់ មី​ឆា​ លត​ឆា​ ៣ កន្លែង​ បើក​លក់​មិន​ក្រោម​ ១០ ឆ្នាំ​ហើយ​នៅ​តែ​មាន​ម៉ូយ​តម្រង់​ជួរ​ចាំ​ទិញ​មិន​ដាច់​ទេ។ តោះ​មក​ស្គាល់​ទាំង​អស់​គ្នា​៖​ ហាង​ មី​ឆា​លើ​អាកាស ហាង​ មី​ឆា​លើ​អា​កាសទី​តាំង​ ៖...

ថាអត់អ៊ែមមួយម៉ាត់ទៅ Busan BBQ សាច់អាំងបែបកូរ៉េ រសជាតិឆ្ងាញ់ប្លែកពីហាងដ៏ទៃ

ចង់ញ៉ាំសាច់អាំងបែបកូរ៉េដែលមានរសជាតិឆ្ងាញ់លែងលំបាកទៀតហើយ អោយតែបានមកដល់ Busan BBQ ដឹងតែឆ្ងាញ់មាត់ហ្មងហើយ។ ណាត់គ្នាមកញ៉ាំជាមួយសាច់អាំងដ៏មានរសជាតិបែបកូរ៉េម្ដងមើល៎ ដែលមានប្រភេទ សាច់គោ និងសាច់ជ្រូក សម្រាប់សាច់ទាំងអស់គឺមាន ៣រសជាតិ មាន Original, Garlic និង Korean Spicy លោកអ្នកអាចជ្រើសរើសបានតាមចំណូលចិត្តរបស់ខ្លួន។ សម្រាប់អ្នកដែរចង់ទៅញ៉ាំម្នាក់ឯងក៏អាចជ្រើសរើស​ជាមួយឈុត Solo ដែលមានតម្លៃ 7.5$ និងសម្រាប់អ្នកដែលទៅគ្នាច្រើនក៏អាចជ្រើសរើសជាមួយឈុត Squad...

ឃ្លានក្ដាមជ្រក់ហិរៗ ញ៉ាំហើយហូរញើសតក់ៗ អាចមកកាន់ប៉ុន្មានហាងនេះបាន

អ្នកចូលចិត្តក្ដាមជ្រក់ មិនទាន់បានញ៉ាំគ្រាន់តែស្រមៃ ក៏ស្ទើរតែស្រក់ទឹកមាត់ដែរមែនអត់អ្នកចូលចិត្តគ្នាយើង។ និយាយថា មិនអោយស្រក់ទឹកមាត់មិចទៅ បើទំនងៗតែយ៉ាងនេះហើយ ក្ដាមសុទ្ធតែពង ហើយយកមកស្រោចជាមួយទឹកត្រីសុទ្ធតែម្ទេសបែបនេះជាតិតិចអី។ ម៉ោះៗ ខ្លាចអ្នកទាំងអស់គ្នាភ្លេចកន្លែងដែលមានលក់របស់ឆ្ងាញ់នេះ​ អញ្ចឹងអូសមើលនៅខាងក្រោមទៅបានស្គាល់ហើយ ស្រួលណាត់គ្នាទៅញ៉ាំ អោយផ្អែមមាត់ម្ដង។ ហាង Best Food ហាង Best Foodលេខទូរសព្ទ៖ 069 41 41 44...

បាញ់ស៊ុង២កន្លែងនៅភ្នំពេញ ១ថ្ងៃលក់អស់៥០គីឡូស៊ីផុស ហើយបើចង់ញ៊ាំទៅលឿនតិច!

អាហារសម្រន់នាពេលបច្ចុប្បន្ននេះមានច្រើនមុខណាស់​ មានសឹងតែគ្រប់ទីកន្លែងទៅហើយ តែថ្ងៃនេះAdminសូមណែនាំ អាហារសម្រន់ គឺបាញ់ស៊ុងកន្លែងនៅក្នុងភ្នំពេញ និយាយពីលក់ដាច់ ភ្ញៀវច្រើន រសជាតិឆ្ងាញ់ តម្លៃសមរម្យ តែទាល់តែទៅលឿនតិចទើបបាន ដោយសារលក់ដាច់ហើយ ក្នុង១ថ្ងៃអាចលក់អស់ដល់ ៥០គីឡូអី លក់ដាច់គ្មានសល់ទេ មោះតាមដានខាងក្រោមនេះទាំងអស់គ្នាណា។ ហាង បាញ់ស៊ុងដេលី ចែករំលែកគ្នាដឹងទាំងអស់គ្នា កន្លែងល្បី កន្លែងឆ្ងាញ់ហើយ អោយតែAdmin ស្គាល់ អត់ដែលចេះលាក់ទុកទេ មោះមកស្គាល់ហាងបាញ់ស៊ុងល្បីឆ្ងាញ់ម្តុំផ្សារកណ្តាល ធ្វើផ្ទាល់ដៃម្ចាស់ហាង លក់តាំងពីឆ្នាំ២០០៤...

ទំលាក់ ៥ដុល្លារឡើងរថភ្លើង ៥ដុល្លារដេកតង់នៅបាត់ដំបង ដើរលេងបុណ្យទន្លេម៉ាសប្បាយ

ទីរួមខេត្តបាត់ដំបង ថ្ងៃទី១៣ ដល់ថ្ងៃ ទី១៥ ខែមីនា ឆ្នាំ២០២០ សល់មិនប៉ុន្មានថ្ងៃទៀតឡើយ ខេត្តបាត់ដំបង នឹងមានការប្រារព្ធពិធីបុណ្យទន្លេលើកទី៦ ម៉េចដែរនរណាខ្លះមានចំណាប់អារម្មណ៍ថា និងទៅលេងក្នុងកម្មវិធីនេះ ព្រោះថារាល់ឆ្នាំនៅពេលប្រារព្ធពិធីនេះម្ដងៗសប្បាយខ្លាំងណាស់ណា ហើយជាពិសេសឆ្នាំនេះធ្វើនៅបាត់ដំបងទៀត មិនបបួលគ្នាទៅម៉េចបានហើយបើមិនដឹងតៅណា កុំបារម្ភថាមិនដឹងទៅណានោះ ចាំ Admin ណែនាំកន្លែងដែរគួរទៅក្រៅពីបុណ្យទន្លេ នាំសំណព្វចិត្តដើរអោយណាណីទៅព្រោះចំថ្ងៃ សុក្រ សៅរ៍ អាទិត្យ បែបនេះនោះ។ រឿងសំខាន់៤...

Most Read