កំពតជាខេត្តកំពុងមានសក្ដានុពលខ្លាំងខាងវិស័យទេសចរណ៍។ ក្រៅពីសម្បូរកន្លែងដើរលេង ជិះទូក មើលអំពិលអំពែក បោះតង់ ទៅលេងទឹកធ្លាក់ និងកន្លែងលំហែច្រើនកន្លែងទៀតនោះ កំពតក៏ជាប់លេខខាងសម្បូររបស់ញ៉ាំឆ្ងាញ់ៗ ប្លែកៗ ច្រើនដែរ។ ជាពិសេសរបស់ ៦ មុខនេះ ជាអាហារប្រចាំតំបន់ ហើយល្បីថាឆ្ងាញ់ បើទៅដល់ហើយមិនបានសាក មកផ្ទះវិញដេកស្តាយក្រោយមិនខាន។ របស់ញ៉ាំទាំងនេះមានដូចជា៖
នំចានផ្អែម និង ប្រៃ
មានលក់ក្នុងផ្សារកំពត

នំបញ្ចុកទឹកម្ហិច
មានលក់នៅក្បែរវត្តព្រៃតុម្ភ

បាយឆាក្តាម
ហាងនៅក្បែរស្ពានកំពង់បាយ (ស្ពានថ្មី)

នំសំបកគ្រែងប្រៃ
លក់ក្នុងផ្សារកំពត

ទឹកដំឡូងស្វាយ
មានលក់នៅហាង Ramy Bakery & Coffee

បាយម៉ាក់កំពត
មានទីតាំងនៅជាប់ស្តូបរូបសំណាកមិត្តភាពកម្ពុជា-វៀតណាម ក្រោយសាលាចិនចាស់ ក្រុងកំពត
