កុំឆ្ងល់ចាំ Admin ប្រាប់អោយដឹង រឿងបាយថ្ងៃត្រង់ មិនបាច់សួរគ្នាថាទៅញ៊ាំនៅណាទៀតទេ ស្គាល់ Meal Caption រួចហើយ ដល់ម៉ោងបាយមកអង្គុយចាំមុនក៏បាន ម្ហូបបែបខ្មែរ -ថៃ មានមួយកំប្លេរ ម្ហូបអ្វីក៏មានដែរ រសជាតិក៏ឆ្ងាញ់ពិសារថែមទៀតផង។



ដឹងតែអ៊េមហើយស្គាល់ Meal Caption លែងជាបញ្ហាសម្រាប់អាហារថ្ងៃត្រង់របស់លោកអ្នក ផ្តល់ជម្រើសជូនយ៉ាងពេញចិត្តតែម្តង ម្ហូបបែបខ្មែរក៏មាន បែបថៃក៏មាន គឺចម្អិនដោយចុងភៅដែលមានបទពិសោធន៍ជាង១០ឆ្នាំ ហើយសម្រាប់រសជាតិវិញទទួលបានការសរសើរពីអតិថិជនជាច្រើនថាឆ្ងាញ់ៗតែម្តង និយាយពីមុខម្ហូបក្នុងហាងវិញមានសុទ្ធតែម្ហូបដែលគ្រប់គ្នាចូលចិត្ត មានដូចជា៖ ត្រីរ៉ស់អាំង ជ្រក់ស្វាយ/ក្ដិបអំពិលបុក ត្រីអណ្ដែងអាំង ជ្រក់ស្វាយ/ក្ដិបអំពិលបុក សម្លរម្ជូរខ្ទិះ សម្លរម្ជូរគ្រឿងសាច់គោ បុកអំព្រឹកអ្នកបាត់ដំបង សម្លរការី អាម៉ុក រួមជាមួយម្ហូបកម្មង់ជាច្រើនមុខផ្សេងទៀត អាចជ្រើសរើសតាមចំណង់ចំណូលចិត្ត ។




ហើយមិនតែប៉ុណ្ណោះ សម្រាប់លោកអ្នកដែលមានការរវល់ជាមួយការងារ មិនអាចមកពិសារនៅកន្លែងបាន ដើម្បីជាភាពងាយស្រូល លោកអ្នកក៏អាចធ្វើការកម្មង់ម្ហូប ពីហាងផ្ទាល់ក៏មានការដឹកជញ្ជូនដល់ទីកន្លែងរបស់លោកអ្នកផងដែរ ក្រៅពីមុខម្ហូបជាច្រើនមុខនោះ ហាង Meal Caption ក៏មាននៅភេសជ្ជៈ ដែលធ្វើចេញពីផ្លែឈើស្រស់ៗ ផ្តល់នូវរសជាតិឆ្ងាញ់បែបធម្មជាតិពិតៗ ។ ហើយចាប់ពីម៉ោង២ដល់ម៉ោង៦ល្ងាចទៅក៏មានលក់ស្លាបមាន់អាំង បុកល្ហុង រួមជាមួយមុខម្ហូបផ្សេងទៀតផងដែរ។






ហាង Meal Caption
លេខទូរសព្ទ៖ 069 677 053 / 012 677 053
ទីតាំង៖ នៅផ្លូវ95 កែងផ្លូវ ៣៧៦ ផ្ទះលេខ 56AEO ក្រោយស្តុបបូកគោ ខាងត្បូងចរណៃលក់គ្រឿងសមុទ្រ ប្រហែល ១០០ ម៉ែត្រ ផែនទី ចុចទីនេះ
វីដេអូ៖