នៅតាមផ្ទះមួយៗ ភាគច្រើនដឹងតែមានស្រកួរពងទាប្រៃទុកនៅផ្ទះមិនដាច់ទេ។ វាងាយស្រួលញ៉ាំ ជាពិសេសព្រឹកឡើង បើញ៉ាំជាមួយបបរក្តៅៗចាប់ជាតិគ្នាហ្មង ហើយសល់លុយបាយព្រឹកទៀត។ បើអ៊ីចឹងកុំពិបាកទៅទិញគេច្រើនដង រៀនធ្វើទុកញ៉ាំខ្លួនឯងនៅផ្ទះទៅ ស្រួលធ្វើទេ ហើយរបស់ធ្វើខ្លួនឯងមានអនាម័យជាងទិញគេទៀត។ ថាមិនត្រូវចេះធ្វើហើយ លក់ក៏បានដែរ រកលុយបានទៀតឃើញអត់!


របស់ត្រូវមាន៖
- ពងទាឆៅ ១០ គ្រាប់
- អំបិល ២ ខាំកន្លះ
- ទឹកស្អាត ១ លីត្រ
- កែវជ័រសម្រាប់ដាក់ពងទាត្រាំ
វិធីធ្វើ៖
១. លាងពងទាឲ្យបានស្អាត បន្ទាប់មកជូតសំបកឲ្យស្ងួត រួចយកទៅដាក់ក្នុងកែវជ័រ
២. យកឆ្នាំដាក់ទឹក និង អំបិលលាយចូលគ្នា ដាំឲ្យពុះ រួចលើកចុះ ហើយទុកឲ្យទឹកត្រជាក់
៣. យកទឹកអំបិលដែលដាំហើយ ចាក់ចូលក្នុងកែវជ័រមានពងទា រួចបិទគម្របឲ្យជិត
៤. រក្សាទុកនៅកន្លែងមានសីតុណ្ហភាពល្មម ចំនួន ២១ ថ្ងៃសឹមយកទៅស្ងោរញ៉ាំ តែបើមិនចូលចិត្តរសជាតិប្រៃខ្លាំង អាចត្រាំត្រឹម ១៤ ទៅ ១៥ ថ្ងៃបានហើយ។


