ចង់ញ៉ាំសាច់អាំងបែបកូរ៉េដែលមានរសជាតិឆ្ងាញ់លែងលំបាកទៀតហើយ អោយតែបានមកដល់ Busan BBQ ដឹងតែឆ្ងាញ់មាត់ហ្មងហើយ។ ណាត់គ្នាមកញ៉ាំជាមួយសាច់អាំងដ៏មានរសជាតិបែបកូរ៉េម្ដងមើល៎ ដែលមានប្រភេទ សាច់គោ និងសាច់ជ្រូក សម្រាប់សាច់ទាំងអស់គឺមាន ៣រសជាតិ មាន Original, Garlic និង Korean Spicy លោកអ្នកអាចជ្រើសរើសបានតាមចំណូលចិត្តរបស់ខ្លួន។ សម្រាប់អ្នកដែរចង់ទៅញ៉ាំម្នាក់ឯងក៏អាចជ្រើសរើសជាមួយឈុត Solo ដែលមានតម្លៃ 7.5$ និងសម្រាប់អ្នកដែលទៅគ្នាច្រើនក៏អាចជ្រើសរើសជាមួយឈុត Squad តម្លៃត្រឹមតែ 30$ ប៉ុណ្ណោះ។


Image

អ្វីដែរពិសេសនោះ គឺសាច់ទាំងអស់ មានគុណភាពខ្ពស់ ស្របតាមស្តង់ដា USDA ដែលមានរសជាតិឆ្ងាញ់ និងពិសារដោយមិនបាច់បារម្ភថាប៉ះពាល់ដល់សុខភាពនោះទេ។ ហើយចំពោះចង្ក្រានចម្អិន ក្នុងហាងក៏មានលក្ខណៈពិសេសខុសពីហាងគេ ដោយស្រូបផ្សែងធ្វើអោយមិនសូវមានផ្សែង ដែលប៉ះពាល់ដល់ការទទួលទាន របស់លោកអ្នកនោះទេ។


បន្ថែមពីមានសាច់អាំង ដ៏មានរសជាតិនេះក្នុងហាងក៏មានភេសជ្ជៈជាច្រើនមុខផងដែរ ជាពិសេសគឺមាន Cocktails និង ស្រាកូរ៉េ ដែលត្រូវជាតិខ្លាំងជាមួយសាច់អាំងដ៏មានរសជាតិនេះតែម្ដង៕











ហាង Busan BBQ
លេខទូរសព្ទ៖ 015 758 054
ទីតាំង៖ ផ្ទះលេខ123A-125, ផ្លូវលេខ១៣៤ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
វីដេអូ៖