មិនងាយរកទេ គ្រាន់តែមើលវីដេអូក៏ដឹងថាហាង GrillHouse BBQ & Beer ជាជម្រើសដល់ល្អសម្រាប់ការជួបជុំ ញ៊ាំសាច់អាំងជុំគ្នាដ៏ល្អមួយដែរ ហើយមកថែមជូនការបញ្ចុះតម្លៃ ៣០% រយៈពេល១ខែពេញទៀតនោះកាន់តែអ៊ែមហើយ។


សាច់អាំង ៣ រសជាតិ ជាចំនុចពិសេសមិនអាចខ្វះបានរបស់ហាងសាច់អាំងនេះ ហើយទឹកជ្រលក់ ៣ជ្រើសរើសនេះសុទ្ធតែ មហាត្រូវគ្នាហើយជាមួយសាច់អាំង ដូចជា ទឹកកាពិ ទឹកតៅហ៊ូ និងទឹកត្រីកោះកុងនេះ និយាយរួមមួយកំប្លេរហ្មង មិនអោយភ្ញៀវណាទើសចិត្តឡើយ ចូលចិត្តមួយណាយកមួយនឹង ហើយចំនុចពិសេសមួយទៀតនោះសុំលាក់ទុកសិន ហាសហា។



មិនហ៊ានលាក់ទេខ្លាចម្ចាស់ហាងខឹង ចំនុចពិសេសនោះគឺ បរិយាកាសជុំវិញហាងតែម្តង ត្រូវណាស់សម្រាប់ការជួបជុំ ដូចបានរៀបរាប់ខាងលើអញ្ចឹង ដូច្នេះហើយសម្រាប់ទីតាំងនេះមួយ Admin សុំធានាថាល្អសម្រាប់ការជួបជុំបែបគ្រួសារ មិត្តភ័ក្តិ ក្រុមការងារ ពិសេសទៀតនោះគឺថា បើបានដាក់ស្រាក្រហមទៀតនោះកាន់តែជាតិហើយ ដូចគេថាគ្រប់១០នោះអី ដូច្នេះហើយបើទៅនោះកុំបារម្ភរឿងសុរា មានមួយចប់ហ្មង។




ហាង GrillHouse BBQ & Beer
ទូរស័ព្ទ៖ 077 868 768 / 086 868 768
ទីតាំង៖ ទល់មុខសួនវត្តបទុមវត្តី
វីដេអូខាងក្រោម