Monthly Archives: June, 2020

ចំណេញ មិនចាំបាច់ទៅច្រើនកន្លែង ! ស្គាល់តែហាងមួយនេះ ចង់ញ៉ាំអីក៏បានដែរ

ធ្លាប់​ស្គាល់​ហើយ​មែន​អត់​ ផ្ទះ​អ្នក​បាត់​ដំបង​ មាន​រហូត​ដល់​ ៣ សាខា​ គឹ​សាខា​ ដេអិន​ សាខា​ទួល​គោក​ និង​សាខា​ក្រោយ​វ៉ាន់​ដា​។​ ចំពោះ​អ្នក​ពូកែ​ឃ្លាន​គ្រប់​មុខ​ តែ​ខ្ជិល​ចូល​ច្រើន​កន្លែង​ ទៅ​ផ្ទះ​អ្នក​បាត់​ដំបង​ ដឹង​ថា​ត្រូវ​ចិត្ត​ហ្មង​។ ចំពោះ​អ្នក​មិន​ទាន់​ស្គាល់​ចាំ​ admin ណែនាំ​មីនុយ​ឆ្ងាញ់​ៗ​ប្រចាំ​ហាង​ មាន​ច្រើន​ដូច​ជា​៖ សង្វាក់​, គោ​គេច​ពិសេស​, ស៊ុប​ខួរ​ចំ​ហ៊ុយ​, ស៊ុប​មាន់​ខ្មៅ​, បាយ​ឆា​គ្រឿង​សមុទ្រ​, បាយ​ឆា​ម្រះ​ព្រៅ​, បាយ​ឆា​ឡុក​ឡាក់​, មីឆា​...

សម្រាប់អ្នកចូលចិត្តលតឆា តោះចាប់ផ្តើមរៀនធ្វើលតទាំងអស់គ្នា

គ្រឿងផ្សំមាន - ម្សៅអង្ករ2ចានចង្កឹះ - ម្សៅឆា១ចានចង្កឹះ- អំបិលចុងស្លាបព្រាកាហ្វេ- ទឹកក្តៅ២ចានចង្កឹះ(ដាក់អោយល្មមម្សៅអាចលុញបានមិនរាវពេកមិនរឹងពេកអាចថែមថយតាមម្សៅពេលធ្វើ) ១.ចាក់គ្រឿងផ្សំចូលគ្នាអោយច្របាច់អោយសប់ហើយសូនធ្វើរាងវែងខ្លីតាមតំរូវការ២.ដាំទឹកអោយពុះហើយចាក់ប្រេងឆាចូលរួចចាក់ម្សៅលតឆាដែរលុញរួចចូលម្តងបន្តិចៗ រហូតទាល់អស់ហើយបន្ថយភ្លើងអោយអោយក្តៅពេកខ្លាចបែកម្សៅដែលលុយ រួចមើលម្សៅលតណាដែរអណ្តែតស្រង់ចេញដាក់ត្រាំទឹកត្រជាក់ឬទឹកកកអោយលតល្អមិនបែកផុយ ត្រាំចោល៣នាទីហើយស្រង់ដាក់ជៀល រហូតស្រក់ទឹកអស់ ហើយចាក់ចូលចានដាក់ប្រេងឆាចូល១ស្លាបព្រាទៀតច្របល់អោយសប់ ដើម្បីកុំអោយលតស្អិតជាប់គ្នា ៕ បើចង់ទុកលតបានយូរអាចយកច្រកថង់ហើយទៅដាក់ក្នុងទូរកកបាន របៀបធ្វើលតសំរាប់ខ្លួនអែង (សំរាប់មនុស្ស២នាក់) តែសម្រាប់បងប្អូនដែលមានគ្នាច្រើនអាចបន្ថែមចំនួនតាមហ្នឹងបានអរគុណ (ប្រភពLi Jing Kidshop)

រៀនធ្វើ បង្អែមលតស្វិត គ្រាន់ជុំបងប្អូនម្តងម្កាល ញ៊ាំជុំគ្នា

ជួបជុំគ្រួសារម្តងម្កាល មានអីក្រៅពីធ្វើអីញ៊ាំជុំគ្នាហ្នឹងឯង ចឹងថ្ងៃនេះAdmin ជូនពីរបៀបធ្វើបង្អែម ទុកគ្រាន់ធ្វើញ៊ាំលាងមាត់ គឺបង្អែមលតស្វិត ចឹងចាប់ផ្តើមបញ្ចេញស្នាដៃរបស់អ្នក ចែកអ្នកផ្ទះញ៊ាំម្តងមើល៍!។ របៀបធ្វើ លតស្វិត វិធីធ្វើ៖១- ដាំទឹកអោយពុះ២- យកម្សៅឆា មួយកំប៉ុង ដាក់ចាន៣- ចាក់ទឹកពុះចូល បីវែក ច្របល់ម្សៅអោយសព្វ៤- ចាក់ទឹកស៊ីរ៉ូក្រហម មួយស្លាបព្រា ចូល កូរអោយសព្វ៥- រោយម្សៅឆា ឆៅបន្ថែម ហើយច្របាច់សាច់ម្សៅ លាយបញ្ចូលគ្នា...

អាកាសធាតុត្រជាក់ៗ ធ្លាក់ភ្លៀងចឹង តោះមកហុតស៊ុបក្ដៅៗ កម្ដៅសាច់នៅហាង ទាំង៥នេះ

ហាង ស៊ុបគោខ្មែរ ស៊ុបម្រះសៀមរាប ធ្លាប់តែលឺល្បីពេញខេត្តសៀមរាប ពេលនេះហាង ស៊ុបគោខ្មែរ ស៊ុបម្រះសៀមរាប បានមកដល់ភ្នំពេញយើងហើយ បើកនៅលើទឹកដីជ្រោយចង្វារលើមហាវិថីអូស៊ីអាយស៊ី(ទីក្រុងរថយន្តទំនើប) ជិតរង្វង់មូលកិន្នរយើងហ្នឹង តែប៉ុណ្ណេះលែងលំបាកទៀតហើយពេលចង់ញ៉ាំស៊ុបដែលឆ្ងាញ់ស៊ុបដែលល្បីរសជាតិដើមអ្នកសៀមរាបមិនចាំបាច់ទៅដល់សៀមរាបទៀតទេ។ ហាង ស៊ុបគោខ្មែរ ស៊ុបម្រះសៀមរាបលេខទូរសព្ទ៖ 087 33 55 75 / 099 21 21 56ទីតាំង៖ ស្ថិតនៅលើមហាវិថី អូស៊ីអាយស៊ី(ទីក្រុងរថយន្តទំនើប) ជ្រោយចង្វារ រង្វង់មូលកិន្នរ រាជធានីភ្នំពេញ ហាង ហង្ស រាជ ធ្លាប់​ញ៉ាំ​...

ស្គាល់អត់! កន្លែងមួយនៅកំពតល្បីឆ្ងាញ់គ្រប់មុខទាំង កាហ្វេ តែគុជ និង នំប៉័ង បើករាប់ឆ្នាំហើយ

អ្នក​កំពត​ច្បាស់​ជា​ស្គាល់​ច្បាស់​ ហាង​ នំប៉័ង​ រ៉ាមី Ramy Bakery & Coffee​ ទាំង​ភេសជ្ជៈ និង​នំ​ សុទ្ធ​តែ​ឆ្ងាញ់​ ហើយ​ប្លែក​ៗ​។​​ បើ​តាម​ប្រភព​ពី​ Facbook pgae របស់​ហាង Ramy Bakery & Coffee​ បាន​ផុស​ប្រាប់​ថា​ហាង​របស់​គាត់​ដំណើរ​ការ​បាន ៧ ឆ្នាំ ហើយ​។​...

ស្ងាត់កូវីដកាលណា រកសារេដកថវិកាទៅលេងផ្ទះផ្កា Begonia បាត់ដំបង អោយស្រស់ស្រាយម្ដង

ដេកតែក្នុងផ្ទះមួយរយៈធំនេះម្នាក់ៗច្បាស់ធុញថប់តានតឹងអារម្មណ៍មិនស្ទើរទេ តែយ៉ាងណាទ្រាំដេកផ្ទះមួយរយៈទៀតសិនទៅដើម្បីរក្សាសុវត្ថិភាព ហើយយើងសន្សំលុយបណ្ដើរៗទុកចប់កូវីដកាលណា យើងទៅលេងផ្ទះផ្កា Begonia បាត់ដំបងអោយស្រស់ស្រាយអារម្មណ៍ម្ដង។ ផ្ទះផ្កា Begonia បាត់ដំបង គឺពិតជាស្រស់ស្អាតខ្លាំងណាស់ ដោយក្នុងនោះមានផ្កាជាច្រើនប្រភេទ ត្រូវបានរៀបចំយ៉ាងស្រស់ស្អាតពូជផ្កាគឺសុទ្ធតែនាំចូលពីបរទេសទាំងអស់។ ការដាំ គឺដាំលំអរក្នុងថូរ ដាំផ្កាបានចំនួន ពី25,000ទៅ30,000ឯណោះ ដែលអាចអោយអ្នកទាំងអស់គ្នាថតរូបបានស្អាតៗ។ សម្រាប់ផ្កាម្ចាស់ ផ្ទះផ្កា Begonia បាត់ដំបង តែងតែផ្លាស់ប្តូផ្កាថ្មីទៅតាមរដូវកាលជានិច្ចដូចជា រដូវភ្លៀង រដូវត្រជាក់...

ធ្លាប់តែឮចាហួយដូងក្រអូប ឥឡូវមកញ៉ាំបង្អែមដូងក្រអូបវិញម្តង​ នេះរូបមន្តធ្វើ

ឆ្ងល់​ហើយមែនអត់! ព្រោះធ្លាប់ឮតែចាហួយដូងក្រអូប ដល់ឥឡូវមានបង្អែមដូងក្រអូបទៀត ទុកឆ្ងល់មួយឡែកសិន សាកធ្វើញ៉ាំវិញបានដឹងថារស់ជាតិឆ្ងាញ់យ៉ាងម៉េច។ មិនបាច់ចាំយូរ តោះរៀនធ្វើទាំងអស់គ្នា៖ គ្រឿងផ្សំ៖ ម្សៅចាហួយស្លឹកតើយសាច់ខ្នុទុំលតឈិតខ្ទិះដូងស្ករសផ្លែមៀន រឺគ្រាប់ត្នោតខ្ចីគ្រាប់ទទឹម(យកមើមថ្លុងធ្វើ)ទឹកដោះស្រស់ វិធីធ្វើ៖ ១. យកសាច់ខ្នុរហែកតូចៗល្មមដូចរូប ហើយចាហួយកាត់ជាសសៃវែងរស្តើងតូចៗដូចខ្នុរដែរ២. លតឈិតដួសដាក់ចានធំ ផ្លែមៀនឆ្គឹះគ្រាប់ចេញ នឹងតោ្នតហាន់ជាតូចល្មម។៣. រៀបធ្វើទឹកស្ករ យកខ្ទិះដូងចាក់ស្ករសចូល ហើយដាក់អំបិល ១ ចឹប ដាំអោយពុះបើភ្លើងតិចៗ ហើយទុកអោយត្រជាក់មួយអន្លើ។៤. យកគ្រឿងផ្សំទាំងអស់ចាក់ចូលគ្នាក្នុងចានធំមួយ រួចចាក់ទឹកស្ករចូល ចាក់ទឹកដោះគោស្រស់ចូល។ *បញ្ជាក់៖ អាចដាក់អ្វីផ្សេងទៀតតាមការចូលចិត្ត...

ភ្លៀងធ្លាក់មួយមេធំហើយ នឹកឃ្លានម្ហូបទឹកៗក្តៅៗប៉ុន្មានកន្លែងនេះណាស់

ភ្លៀង​ធ្លាក់​ហើយ​ត្រជាក់​ៗ​អ៊ីចឹង​ ទាំង​អស់​គ្នា​មិន​ថា​ admin ឬ​ហ្វេន​ៗ​របស់​ kohsantepheap.tv ច្បាស់​ជា​ឃ្លាន​របស់​ក្តៅ​ៗ​ ទឹក​ៗ​ ដើម្បី​កម្តៅ​ទាំង​រាង​កាយ​ និង​បេះ​ដូង​ហើយ​មែន​អត់​! បើ​និយាយ​ដល់​ម្ហូប​ទឹក​ admin ក៏​នឹក​ឃើញ​ប៉ុន្មាន​កន្លែង​នេះ​ភ្លាម​ គ្រាន់​តែ​ថា​ហើយ​កូរ​ពោះ​ក្រួច​ហ្មង​។ គុយ​ទាវ​ពង​ទា​យាយ​វ៉ែន​តា​ ហាង ​គុយ​ទាវ​ពងទា​ យាយ​វែនតា​លេខ​ទូរសព្ទ​៖ 010866806 / 0966700800 / 078243467ទីតាំង​៖ ផ្ទះលេខ22 ផ្លូវ456 ទួលទំពូង2ផែន​ទី​៖https://goo.gl/maps/e2Zx11MweoVYN8mN7 ហាង ​សុខ​មុំ​មី​ខគោ ​ហាង​...

អ្នកចង់ញ៉ាំបាញ់ឆែវឆ្ងាញ់ កុំមើលរំលង ២ កន្លែងនេះ

ឲ្យ​តែ​នឹក​ឃើញឃ្លានចង់ញ៉ាំបាញ់ឆែវឆ្ងាញ់ នឹកឃើញកន្លែងណាមុនគេ? បើ admin វិញដឹងតែនឹកឃើញ ២ កន្លែងនេះ​មុន​គេ​ហើយ ទី១ គឺប្លុក​ត្រើយម្ខាង ជ្រោយចង្វារ ម្តុំអូតែលសុខា ហើយមួយកន្លែងទៀតក៏ឆ្ងាញ់ដែរ នៅជិតរង្វង់មូលកាំកូ។ ល្ងាចនឹងទំនេរ អាចជិះទៅលាកញ៉ាំបាន មើលទីតាំងទុកឲ្យហើយទៅ។ បាញ់ឆែវ ហេង សុខា នៅត្រើយម្ខាង ច្បាស់ណាស់អោយតែនិយាយចង់ញ៊ាំបាញ់ឆែវឆ្ងាញ់ម្នាក់ៗតែងតែនឹកឃើញដល់បាញ់ឆែវខាងត្រើយជ្រោយចង្វារ ម្លុកអូតែលសុខាមុនគេហ្មង ព្រោះថាទីនេះមានហាងលក់ច្រើនហើយឆ្ងាញ់ៗទៀតដែលអាចជាជម្រើសសម្រាប់អ្នកគ្រប់គ្នា។ សម្រាប់ Admin ស្គាល់ហាងមួយកន្លែងដែលក្នុងចំណោមហាងទាំងអស់នេះ...

ទប់ចិត្តមិនបានទេ ជាមួយបុកល្ហុងឆ្ងាញ់ហិរហូរទឹកភ្នែក នៅហាង បុកល្ហុងបំពេញរាជ១៦៩

កន្លែងឆ្ងាញ់មកទៀតហើយកញ្ញាៗអើយ មើលសារេកត់ឈ្មោះហាងទុកទៅញ៊ាំទាំងអស់គ្នា គឺថាទំនងណាស់គ្រាន់តែឃើញស្ទើរស្រក់ទឹកមាត់ហើយ ពេលបានញាំដឹងតែឆ្ងាញ់ហូរញើសតក់ៗហ្មង។ បុកល្ហុងដែលពិសេសនេះ គឺមាននៅហាង បុកល្ហុងបំពេញរាជ១៦៩ ខាងត្បូងផ្សារទូលទំពូង លើផ្លូវ១៥៥ កែងផ្លូវ៤៦៤ យើងហ្នឹង។ ស្គាល់ទីតាំងហើយកុំភ្លេចមកសាកល្ងាចនេះណាចាំ Admin ប្រាប់នៅហាង បុកល្ហុងបំពេញរាជ១៦៩ មានដូចជា៖ បុកល្ហុង បុកពោត បុកសារាយ (ក្ដាមសេះ, ក្ដាមប្រៃ, ប្រហិតត្រី, ងាវ, ប៉ាតេ,...

អ្នកណាម៉ូយប្រចាំ ហាង៣ជំនាញខ្លះ ? តោះមកដឹងពី ទីតាំងថ្មី នៅក្បែរពេទ្យកុមារជាតិ ស្ថិតក្នុងហាងដឹងចិត្ត

កាន់តែស្រួលជាងមុន សម្រាប់បងៗដែលជាម៉ូយប្រចាំ ហាង៣ជំនាញខាងក្រោយសាលាវ៉ាន់ដា ពេលនេះបានផ្លាស់មកទីតាំងថ្មី មកក្រោយពេទ្យកុមារជាតិហើយ ស្ថិតក្នុងហាងដឹងចិត្តពេលល្ងាច ដែលទីតាំងថ្មីនេះ គឺធំទូលាយ និងមានផាសុកភាព សម្រាប់អតិថិជន ។ សម្រាប់បងប្អូនដែលតែងតែនិយមចូលចិត្តរសជាតិមុខម្ហូបឆ្ងាញ់ៗប្រចាំហាង ៣ជំនាញកន្លងមកប្រាកដជាមិនអាចបំភេ្លចបានទេ ក៏ព្រោះតែមុខម្ហូបប្រចាំហាងរបស់គាត់ សុទ្ធតែច្នៃប្រឌិតរសជាតិផ្ទាល់ពីម្ចាស់ហាងតែម្តង អាចនិយាយបានថាគ្មានលក់ក្នុងហាងផ្សេងនោះទេ ហើយមុខម្ហូបទាំងនោះមានដូចជា៖ ខ្យងអាំងដូងខ្ទិះ ខ្យងឆាការី ងាវក្រូចឆ្មា ប្រហិតគ្រឿង ទាឆឹង កង្កែបឆឹង សម្រាប់រសជាតិឆ្ងាញ់ ហើយបើបានញ៊ាំជាមួយស្រាបៀរត្រជាក់ៗទៀតនោះ...

ឃ្លានម្ហូបខ្មែរ & ទឹកគ្រឿងអន្លក់បន្លែធម្មជាតិមែនទេ? សូមអញ្ជើញមកកាន់ហាង ផ្ទះបាយមង្គល

ពេញចេញក្រៅញ៉ាំអាហារ(ពេលព្រឹក អាហារថ្ងៃត្រង់ និង អាហារពេលល្ងាច)ជុំគ្រួសារ មិត្តភក្ដិ ក្រុមការងារម្ដងៗ ចង់ញ៊ាំម្ហូបខ្មែរ ចង់ញ៊ាំទឹកគ្រឿងអន្លក់បន្លែធម្មជាតិៗ មិនដឹងទៅញ៊ាំនៅទីណាមែនអត់ ពេលនេះលែងជាបញ្ហាទៀតហើយ ផ្ទះបាយមង្គល គឺជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក។ ហាង ផ្ទះបាយមង្គល បើកបម្រើជូនលោកអ្នករៀងរាល់ថ្ងៃ ដែលប្រមូលផ្តុំទៅដោយទឹកគ្រឿងបន្លែអន្លក់ធម្មជាតិៗ និងម្ហូបខ្មែរឆ្ងាញ់ៗ បែបជនបទស្រុកស្រែជាច្រើនមុខ។បន្ថែមពីនេះហាងក៏មានប្រភេទអាហារសម្រន់សម្រាប់ថ្ងៃរសៀលមានដូចជា៖ នំបញ្ចុកសម្លរខ្មែរ សម្លរការី បុកល្ហុង ស្លាបមាន់អាំង ដែលមានរសជាតិឆ្ងាញ់ជាប់ចិត្ត។ ស្គាល់កន្លែងដ៏ពិសេសបែបនេះហើយនៅចាំអីទៀត មុខម្ហូបបែបខ្មែរ...

Most Read