ឲ្យតែនឹកឃើញឃ្លានចង់ញ៉ាំបាញ់ឆែវឆ្ងាញ់ នឹកឃើញកន្លែងណាមុនគេ? បើ admin វិញដឹងតែនឹកឃើញ ២ កន្លែងនេះមុនគេហើយ ទី១ គឺប្លុកត្រើយម្ខាង ជ្រោយចង្វារ ម្តុំអូតែលសុខា ហើយមួយកន្លែងទៀតក៏ឆ្ងាញ់ដែរ នៅជិតរង្វង់មូលកាំកូ។ ល្ងាចនឹងទំនេរ អាចជិះទៅលាកញ៉ាំបាន មើលទីតាំងទុកឲ្យហើយទៅ។
បាញ់ឆែវ ហេង សុខា នៅត្រើយម្ខាង
ច្បាស់ណាស់អោយតែនិយាយចង់ញ៊ាំបាញ់ឆែវឆ្ងាញ់ម្នាក់ៗតែងតែនឹកឃើញដល់បាញ់ឆែវខាងត្រើយជ្រោយចង្វារ ម្លុកអូតែលសុខាមុនគេហ្មង ព្រោះថាទីនេះមានហាងលក់ច្រើនហើយឆ្ងាញ់ៗទៀតដែលអាចជាជម្រើសសម្រាប់អ្នកគ្រប់គ្នា។ សម្រាប់ Admin ស្គាល់ហាងមួយកន្លែងដែលក្នុងចំណោមហាងទាំងអស់នេះ ដែលមានយីហោ ហេង សុខា នៅទល់មុខអូតែលសុខាតែម្ដងដែលងាយស្រួលរកខ្លាំងមែនទែន។ បើតាមការបង្ហើបអោយដឹងពីលោកពូម្ចាស់ហាងរបស់ឆ្ងាញ់ដែលពេញនិយមប្រចាំនៅទីនេះគឺ បាញ់ឆែវ ខ្យងអាំង និងខ្យងចំហុយ សម្រាប់ ៣មុខនេះគឺលក់ដាច់លែងនិយាយហើយ គឺថាអោយតែភ្ញៀវមកញ៊ាំ ដឹងតែហៅ ៣មុខនេះញ៊ាំហ្មង។ ក្រៅពីនេះក៏មានពងមាន់អាំង ពងទាកូន សង្វាក់ ក្រួចបំពង សាច់គោអាំងពោះគោទឹកប្រហុក និងមានជាច្រើនមុខទៀត។




ហាង លាង សុខា
លេខទូរសព្ទ៖ 089 28 45 91 / 012 354 381
ទីតាំង៖ ទល់មុខអូតែលសុខា
ហាង ម្លប់លាភ បាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យង
អ្នកធ្លាប់ទៅញ៉ាំបាញ់ឆែវនៅ ហាង ម្លប់លាភ ច្បាស់ជាបានដឹងពីរសជាតិ តម្លៃ ព្រមទាំងអនាម័យនៃហាងនេះប្រាកដណាស់។ បាញ់ឆែវឆ្ងាញ់ដែលជាស្នាដៃអ្នកលក់បាញ់ឆែវពីខេត្តសៀមរាប មានបទពិសោធន៍លក់រយៈពេល ២៥ ឆ្នាំមកហើយ បច្ចេកទេសក្នុងការចាក់ក៏បិុនប្រសប់ រសជាតិនៃស្នូលបាញ់ឆែវដ៏ឈ្ងុយ គ្របពីលើដោយម្សៅនំបាញ់ឆែវដ៏ទន់ស្រួយ ព្រមជាមួយទឹកត្រី និងបន្លែស្រស់ៗជាច្រើនមុខទៀត បានធ្វើអោយបាញ់ឆែវមួយបន្ទះៗពោលពេញទៅដោយរសជាតិ។






ហាង ម្លប់លាភ បាញ់ឆែវឆ្ងាញ់ នំគ្រួកខ្យង
លេខទូរស័ព្ទ៖ 092 735 197 | 010 62 62 06
ទីតាំង៖ ផ្លូវម៉ុងរិទ្ធី ៩០០ម៉ែត្រពីរង្វង់មូលកាំកូ ជិតស្តុបផ្សារ ម៉ាក្រូ