កន្លែងឆ្ងាញ់មកទៀតហើយកញ្ញាៗអើយ មើលសារេកត់ឈ្មោះហាងទុកទៅញ៊ាំទាំងអស់គ្នា គឺថាទំនងណាស់គ្រាន់តែឃើញស្ទើរស្រក់ទឹកមាត់ហើយ ពេលបានញាំដឹងតែឆ្ងាញ់ហូរញើសតក់ៗហ្មង។ បុកល្ហុងដែលពិសេសនេះ គឺមាននៅហាង បុកល្ហុងបំពេញរាជ១៦៩ ខាងត្បូងផ្សារទូលទំពូង លើផ្លូវ១៥៥ កែងផ្លូវ៤៦៤ យើងហ្នឹង។



ស្គាល់ទីតាំងហើយកុំភ្លេចមកសាកល្ងាចនេះណាចាំ Admin ប្រាប់នៅហាង បុកល្ហុងបំពេញរាជ១៦៩ មានដូចជា៖ បុកល្ហុង បុកពោត បុកសារាយ (ក្ដាមសេះ, ក្ដាមប្រៃ, ប្រហិតត្រី, ងាវ, ប៉ាតេ, ជើងទា, បង្គាស្រស់ និងត្រីសាម៉ុន) ដែលមានតម្លៃចាប់ពី៨០០០៛ រហូតដល់២៥០០០៛ តាមការកុម្ម៉ង់របស់អតិថិជន។ លក់ដាច់ខ្លាំងណាស់ណា ព្មួយថ្ងៃលក់បាន៣៥០ត្បាល់ឯណោះ លក់ត្រឹមតែ ៤ម៉ោងតែប៉ុណ្ណោះព្រោះថាបុកល្ហុងនៅទីនេះមានរសជាតិឆ្ងាញ់ខុពីគេដោយមានទឹកប្រហុកធ្វើដោយខ្លួនឯងជាមួយរូបមន្តពិសេសប្រចាំគ្រួសារ និងគ្រឿងផ្សំជាច្រើនមុខទៀត។



ដឹងថាមានរបស់ឆ្ងាញ់ និងស្គាល់ទាំងទីតាំងបែបនេះហើយ ល្ងាចនេះជិះម៉ូតូ ជិះកង់ ជិះឡានដឹកគ្នាមកញ៊ាំវឺតមកណា ហើយបើថាចង់កុម្ម៉ងយកទៅញ៊ាំនៅផ្ទះក៏បាន ព្រោះហាងក៏មានសេវាកម្មដឹកជញ្ជូនដល់ផ្ទះជាទីគាប់ចិត្តដោយអាចធ្វើការខលកុម្ម៉ងតាមរយៈ លេខទូរសព្ទ 070 348 161 ។


ហាង បុកល្ហុងបំពេញរាជ១៦៩
លេខទូរសព្ទ៖ 070 348 161
ទីតាំង៖ ផ្លូវ១៥៥ កែង ៤៦៤
វីដេអូ៖