Monthly Archives: June, 2020

បង្អែមគ្រាប់ទទឹម ងាយធ្វើហើយទំនងគួរឲ្យចង់ញ៊ាំទៀត?

បង្អែមគ្រាប់ទទឹមនេះ ពណ៌ខ្យូតសឹងអីរឿងអីឃើញហើយមិនចង់ញ៊ាំនោះ អ្វីដែលសំខាន់គ្រឿងផ្សំនៃបង្អែមនេះក៏មិនមានអ្វីច្រើនធ្វើអោយស្មុគស្មាញថែមទៀត។ ឡើងផ្សារទិញតែគ្រឿងផ្សំប៉ុន្មានមុខអាចយកមកធ្វើញ៊ាំជុំគ្រួសារបានយ៉ាងស្រួលបាត់ទៅហើយ ចង់ដឹងថាគ្រឿងផ្សំ និងរបៀបធ្វើត្រូវធ្វើបែបណានោះ កុំភ្លេចអាននៅខាងក្រោម។ ▶️ គ្រឿងផ្សំដែលត្រូវមាន៖ ម្សៅឆា ១ខាំ ម្សៅដំណើប ១ខាំខ្ទិះះដូងដើមខ្ទិះដូងចុងទឹកស៊ឺរ៉ូស្ករសអំបិល ▶️ របៀបធ្វើទឹកស្ករ៖ យកខ្ទិះដូងចុងដាក់ដាំអោយពុះ រួចដាក់អំបិល និងស្ករចូលយករសជាតិសមល្មមតាមចំណូលចិត្ត ▶️ របៀបធ្វើបង្អែម៖ ដំបូងត្រូវយកម្សៅឆា លាយចូលគ្នាជាមួយម្សៅដំណើប បន្ទាប់មកចាក់ទឹកស៊ឺរ៉ូចូលរួចកូរវាអោយសព្វ(អាចថែមទឹកក្ដៅបើសិនជាសាច់ម្សៅស្ងួតពេក តែក៏កុំអោយជ្រាយពេកដែរ) រួចធ្វើការច្របល់អោយស្មើរសាច់ល្អត្រូវយកម្សៅដែលបានលាយខាងលើយកលុញ និងហាន់អោយចេញរាងជ្រុងៗតូចៗដូចគ្រាប់ទទឺមដាក់ដាំទឹកអោយពុះ រួចធ្វើការយកម្សៅដែលបានហាន់រួចយកមកដាក់ស្ងោររហូតដល់ឆ្អិន(អណ្ដែតឡើងគឺឆ្អិន)។ ពេលញ៊ាំលោកអ្នកគ្រាន់តែយកទឹកស្ករមកស្រោច និងដាក់ខ្ទិះដូងបន្តិច...

ចេះធ្វើនំជើងជ្រូក រឺនំកំប៉ុងហើយឬនៅ? ចែករំលែកគ្នា​ គ្រាន់ទុកធ្វើញ៊ាំពេលទំនេរ

សេវទុកមើលពេលទំនេរ គ្រាន់ធ្វើញ៊ាំកំដរមាត់ពេលថ្ងៃសៅរ៍ បានជួបជុំបងប្អូនយើងម្តងម្កាល តោះមានអ្នកណាខ្លះមិនទាន់ចេះធ្វើខ្លះ? រូបមន្តមានហើយនៅខាងក្រោមនេះ។ គ្រឿងផ្សំ - ម្សៅខ្សាយ ១កំប៉ុង- ទឹកក្តៅ ១កំប៉ុងកន្លះ- ដូងកោស ១ក្តាប់- ពងមាន់ ១- សណ្តែកបាយត្រាំទឹកក្តៅ ហើយចំហុយ ១ក្តាប់- បិគក់ ហាន់ល្អិតៗ ១ក្តាប់- ស្ករស ១ស្លាប់ព្រាបាយ- អំបិលចុងស្លាបព្រាកាហ្វេ- កំប៉ុងចៀននំ របៀបធ្វើ - លាយម្សៅចូលជាមួយទឹកក្តៅឲ្យសព្វ ទើបចាក់គ្រឿងទាំងអស់ចូល លាយឲ្យចូលគ្នា-...

ចុងសប្ដាហ៍ មិនដឹងទៅញ៊ាំអីនៅណា សាកមកមើលហាងទាំង៥នេះ ច្បាស់ជាត្រូវចិត្ត

Best FOOD Best FOOD ជាហាងដ៏ល្បីមួយដែលសម្បូរទៅដោយម្ហូបឆ្ងាញ់ៗ ជាពិសេសប្រភេទគ្រឿងសមុទ្រតែម្ដង និងតែងតែមានមុខម្ហូបថ្មីជានិច្ចសម្រាប់ហាងមួយនេះ។ Admin សូមបង្ហើបមុខម្ហូបខ្លះៗដែលគួរជាទីចាប់អារម្មណ៍តិចចុះគឺមាន៖ កាំប្រម៉ាស្រស់ អាំង ចំហុយស្រោចទឹកត្រីកោះកុង, យុាំគ្រឿងសមុទ្រ, បុកល្ហុង, គ្រឿងសមុទ្រ ខ្ចៅ បង្កង ក្តាម លៀស ស្ងោទឹកដូង និងមុខម្ហូបពិសេសជាច្រើនទៀត។ ហាង Best FOODលេខទូរសព្ទ៖ 069 41...

សាច់គោអាំងល្បីជាង៣០ឆ្នាំ មិនបានមកសាកឲ្យដឹងរសជាតិច្បាស់ជាស្ដាយក្រោយ

លក់ជាង៣០ឆ្នាំហើយមិនល្បីម៉េចទៅ ព្រោះថាគ្រាន់តែនិយាយឈ្មោះហាងគឺគេស្គាល់តែម្ដង ជាពិសេសអ្នកម្ដុំផ្សារតាប៉ាងតែម្ដង។ លឺ Admin និយាយបែបនេះច្បាស់ជាចង់ស្គាល់ និងមានអារម្មណ៍ចង់ទៅសាកហើយមែនអត់? កន្លែងឆ្ងាញ់កន្លែងល្បីបែបនេះមិនលាក់ទេ គឺ ហាង យាយសក់ស សាច់គោអាំងឆ្ងាញ់ នៅផ្សារតាប៉ាងយើងហ្នឹង។ ក្នុងចំណោមអ្នកអានច្បាស់ជាមានអ្នកធ្លាប់ទៅញ៊ាំហើយមែនអត់ ហើយអ្នកទាំងអស់គ្នាប្រាកដជាដឹងហើយជាមួយរសជាតិសាច់ដែលប្រលាក់គ្រឿងដ៏ឈ្ងុយ រួមបញ្ចូលជាមួយជ្រក់ដ៏មានរសជាតិ គឺថាពេលញ៊ាំចូលគ្នាធ្វើអោយឆ្ងាញ់មែនទែន។ ព្រោះតែពិសេសបែបនេះហើយ ទើបធ្វើអោយមានភ្ញៀវពេញហាង មានអ្នកឈរចាំកម្មង់ទិញទៀតផង ហើយម្ចាស់ហាងបានប្រាប់មកក្រុមការងារយើងថា ក្នុង១ថ្ងៃគាត់លក់ជាង២០០០ចង្កាក់អស់គ្មានសល់នោះទេ។ ណ្ហើយ ដឹងកន្លែងឆ្ងាញ់ប៉ុណ្ណេះហើយចំថ្ងៃចុងសប្ដាហ៍បែបនេះទៀតល្ងាចនេះមិនមកញ៊ាំម៉េចបានទៅ ហើយមកតែម្នាក់ឯងដូចជាមិនសមកន្លែងឆ្ងាញ់ចឹងត្រូវតែហៅ ពួកម៉ាក់...

សូម្បីតែឈ្មោះក៏ប្លែកដែរ នំក្រម៉ៅថត ឬនំអំបុកបំពង ដឹងអត់ថាគេធ្វើយ៉ាងម៉េច?

ធ្លាប់ស្គាល់អត់! នំក្រម៉ៅថត ឬ នំអំបុកបំពង សូម្បីតែឈ្មោះក៏ប្លែកដែរ ចុះទម្រាំតែរសជាតិប្លែកប៉ុណ្ណាទៅណ៎ តោះចាប់ផ្តើមសាកល្បងធ្វើញ៊ាំម្តងមើល វិធីធ្វើងាយៗតើស៍!។ គ្រឿងផ្សំ - អំបុក ២ កំប៉ុង- សាច់ដូង កោសជាសសៃៗកន្លះកូនចានចង្កឹះ- ម្សៅមី ១ចានចង្កឹះ- ខ្ទិះដូង ២កូនចាន- អំបិល ១ស្លាបព្រាកាហ្វេ- ស្ករស ៣ស្លាបព្រាបាយ- ចេកពងមាន់ទុំ- ប្រេងឆា សម្រាប់បំពង វិធីធ្វើ ១-...

ញ៊ាំជាមួយបាយស ឬអាចធ្វើជាគ្រឿងក្លែមក៏បាន ឆាក្តៅអន្ទង់?

ចែករំលែកមុខម្ហូប?ឆាក្តៅអន្ទង់ សម្រាប់បងប្អួនយើងដែលមានកម្មវិធីជួបជុំគ្រួសារ មុខម្ហូបឆាក្តៅអន្ទង់នេះ ធ្វើហើយញ៊ាំជាមួយបាយក៏បាន ឬវ៉ៃចេញជាសាច់ក្លែមក៏បាន ទំនងដូចគ្នា ឆ្ងាញ់ដូចគ្នា??។ គ្រឿងផ្សំ 1- អន្ទង់ ៣ខាំ2- គ្រឿងបុក (ខ្ទឹមស១មើម ស្លឹកក្រូចសើច ១សន្លឹក ខ្ជាយ១ចំណិត រំដេង១ចំណិត គល់ស្លឹកគ្រៃ២គល់ ម្ទេស១គ្រាប់)3- ម្សៅស៊ុប កន្លះស្លាបព្រាកាហ្វេ4- ទឹកត្រី កន្លះស្លាបព្រាបាយ5- ប្រេងឆា ២ស្លាបព្រាបបាយ6- ស្ករ...

អ្នកណាខ្លះមិនទាន់ចេះធ្វើនំរ៉ូទីញ៊ាំ? មោះមកមើលរូបមន្តទាំងអស់គ្នា

ដឹងថាបងប្អូនមួយចំនួនធំប្រហែលជាស្គាល់នំរ៉ូទីហើយ តែក៏ប្រហែលជាមិនធ្លាប់ធ្វើញ៊ាំទេមើលទៅ ចឹងចាប់ពីពេលនេះយើងអាចចាប់ផ្តើមរៀនធ្វើញ៊ាំខ្លួនឯងម្តងហើយ សម្រាប់រូបមន្តធ្វើមានហើយ ចាប់ផ្តើមដើរផ្សាររកតែគ្រឿងផ្សំមក គឺធ្វើបានហើយ។ គ្រឿងផ្សំ ម្សៅមី កន្លះគីឡូពងមាន់ ១ឬ២ គ្រាប់ប៊័រ ១កំប៉ុងទឹកដោះគោខាប់ ១កំប៉ុងអំបិល ១ចិបមីឡូ ២ឬ៣ កញ្ចប់ប្រេងឆា ១ចានគោម របៀបធ្វើ ១ / លាយម្សៅមី,ប៊័រ១ស្លាបព្រា,អំបិល១ចិប,ពងមាន់១,ទឹកបន្ដិច រួចច្របល់អោយសប់ វ៉ៃម្សៅមីអោយស្វិតល្អ បន្ទាប់មកកាត់ដំៗ ដាក់ចូលក្នុង ប្រអប់ប្រេងឆា រក្សាទុកក្នុងទូទឹកកក ៣ម៉ោង។ ២...

មានដឹងអត់ថាបង្អែមបាញ់ឌុក គេធ្វើរបៀបម៉េច ទើបឆ្ងាញ់ញ៊ាំដល់លិឍចាន?

ឆ្ងាញ់មាត់ទៀតហើយថ្ងៃនេះ របៀបធ្វើបង្អែមបាញ់ឌុក ដោយសារបច្ចុប្បន្ននេះ មិនសូវមានអ្នកលក់ប៉ុន្មានទេ នៅតាមផ្សារ ចឹងមានតែរៀនធ្វើខ្លួនឯងម្តង។ គ្រឿងផ្សំ - ម្សៅអង្ករខ្សាយ ១៥០ក្រាម- ម្សៅឆា ១៥០ក្រាម- ទឹកស្លឹកតយ (ស្លឹកតយ ៥-១០សន្លឹក, យកតែទឹក ១០៨០មីលីលីត្រ)- អំបិល ១ស្លាបព្រាកាហ្វេ- ល្ងរលីង ដាក់តាមការចូលចិត្ត- ស្ករត្នោត ៤៥០ ក្រាម​- ទឹក​ខ្ទិះដូង​ ៤៨០...

ខគោ ធ្វើបែបណា? ផ្សំគ្រឿងបែបម៉េចទើបឆ្ងាញ់?

មីខគោ គុយទាវខគោ នំប៉័ងខគោ អ្នកណាចូលចិត្តញ៊ាំខ្លះ ព្រោះថាមួយមុខនេះរសជាតិគឺពិសេសណាស់ណា៎។ សម្រាប់អ្នកដែលចូលចិត្តញ៊ាំ មានដឹងគ្រឿងផ្សំ និងរបៀបធ្វើអត់? ថ្ងៃនេះ Admin និងប្រាប់ពីរបៀបធ្វើខគោនេះ ដើម្បីអោយអ្នកទាំងអស់គ្នាបានធ្វើញ៊ាំដោយខ្លួនឯងនៅផ្ទះ ជុំគ្រួសារ។ គ្រឿងផ្សំដែលត្រូវមាន៖ សាច់គោ សាច់វៀវ រឺសាច់សសៃ ១គីឡូ កាត់ដុំៗប្រហិតសាច់គោការ៉ុត រំដេង គល់ស្លឹកគ្រៃខ្ទឹមស ខ្ទឹមក្រហមម្ទេសឆ្អើរ ចិញ្ច្រាំម៉ដ្ឋគ្រឿងសាតេផ្កាចន្ទ័ បុកម៉ដ្ឋបន្លែ(សាលាដ, សណ្ដែកបណ្ដុះ, ត្រកួន,...

ឆ្ងាញ់លិឍចាន ត្រីប្រម៉ាចំហុយសាច់ជ្រូកចិញ្ច្រាំ រូបមន្តពិសេស

សេវរូបមន្តធ្វើនេះទុកឲ្យហើយ ដល់ម៉ោងធ្វើម្ហូបចាំយកមកអនុវត្ត បើមិនចេះធ្វើ យកទៅឲ្យម៉ាក់មើលក៏បាន ក្រែងគាត់ស្រលាញ់កូន គាត់ធ្វើឲ្យញ៉ាំ។​ តែអត់មានអីពិបាកទេ បើម៉ាក់ថារវល់ អត់បានធ្វើឲ្យញ៉ាំ ម៉េចមិនធ្វើឲ្យម៉ាក់ញ៉ាំវិញទៅ ស្រួលសឹងអីហ្នឹង៖ គ្រឿងផ្សំ៖ សាច់ត្រីប្រម៉ា ១ ខាំសាច់ជ្រូកជាប់ខ្លាញ់ ៤ ខាំពងទា ២ ឬ ៣ គ្រាប់ខ្ទឹមសបក ៣ ឬ ៥ កំពិសស្លឹកខ្ទឹម កាត់កង់ៗខ្លីៗស្ករត្នោត...

មានម្ហូបអីញ៊ាំបាយថ្ងៃនេះ?​ ​រូបមន្តមឹកឆាម្រះព្រៅ រសជាតិឆ្ងាញ់ពិសេសេ

ជិតដល់ម៉ោងញ៊ាំបាយថ្ងៃត្រង់ហើយ តើបងប្អូនមានម្ហូបអីញ៊ាំបាយដែរ? សម្រាប់ថ្ងៃនេះសូមចែករំលែក របៀបធ្វើមុខម្ហូប អាចធ្វើញ៊ាំពេលថ្ងៃបាន ត្រៀមឡើងផ្សាររកទិញគ្រឿងផ្សំ ធ្វើឆាមឹកម្រះព្រៅ។ គ្រឿងផ្សំ -មឹកស្រស់ (យកមកបកសម្បកលាងទឹកអោយស្អាតហាន់ជាដុំៗ)-ម្ទេសដៃនាង (ម្ទេសទុំបុកកុំអោយម៉ដ)-ខ្ទឹមស (បកសម្បកចិញ្ច្រាំអោយល្អិត)-ស្លឹកម្រះព្រៅ (យកមកបេះរួចលាងទឹកអោយស្អាត)-ម្សៅស៊ុប-ស្ករស-ទឹកត្រី-ប្រេងខ្យង-ប្រេងឆា របៀបធ្វើ -យកខ្ទះមកដាក់លើភ្លើង រួចហើយចាក់ប្រេងឆាចូលបន្តិច រំរីងខ្ទឹមសអោយឡើងឈ្ងុយ រួចហើយដាក់មឹកចូលកូបន្តិច ដាក់ម្ទេសចូល ដាក់ស្ករ ម្សៅស៊ុប ទឹកត្រី ចុងក្រោយដាក់ប្រេងខ្យង ស្លឹកម្រះព្រៅចូល រួចជាការស្រេច ៕(បើចង់បំពងខ្ទឹមនឹងម្ទេសជាមួយគ្នាក៏បាន)ប្រភព: Lalinn like cooking

មកទៀតហើយរបស់ឆ្ងាញ់ បង្អែមបបរគ្រាប់ឈូក មិនសូវមានគេធ្វើលក់ ដែលអ្នកគួរតែធ្វើញ៊ាំ?

បង្អែមខ្មែរយើងមានច្រើនមុខណាស់ បង្អែមខ្លះយើងមិនធ្លាប់បានញ៊ាំក៏មាន ដោយសារតែមានតែតាមតំបន់មួយចំនួន។ សម្រាប់បង្អែមបបរគ្រាប់ឈូកនេះ មិនប្លែកពេកនោះទេ គ្រាន់តែមិនសូវមានគេធ្វើលក់តែប៉ុណ្ណោះ តែបើឃើញហើយចាប់អារម្មណ៍ចង់ញ៊ាំគួរណាស់តែមករៀនធ្វើទាំងអស់គ្នា ទុកសម្រាប់ញ៊ាំពេលក្រោយបាយ។ ចំពោះគ្រឿងផ្សំ និងរបៀបធ្វើគឺមាននៅខាងក្រោមនេះ។ ▶️ គ្រឿងផ្សំដែលត្រូវមាន៖ គ្រាប់ឈូក (ស្ងោរបកសំបកចេញពុះជាពីរ)សណ្តែកបាយ ស្ងោរឲ្យផុសគ្រាប់ឡុកឈិតស្ករសអំបិល ១ចុងស្លាបព្រាកាហ្វេខ្ទិះដូងដើម ១ចានគោមតូចល្មម(ដាក់ក្នុងឆ្នាំងខ្លះពេលដួសញាំខ្លះ)ខ្ទិះដូងចុង ១ចានគោមធំ ▶️ របៀបធ្វើ៖ មុន​​ដំ​បូង​អ្នក​ត្រូវ​យក​ឆ្នាំង​ចាក់​ខ្ទិះ​ដូង​(ចុង)​ចូល​ទៅ​ក្នុង​ឆ្នាំង​ដាក់​ដាំ​ទឹក​ខ្ទិះ​ឲ្យ​ពុះ​ពេល​ដែល​ទឹក​ខ្ទិះ​ពុះត្រូវដាក់​គ្រាប់​ឈូក,​ សណ្តែកបាយ,​ ស្ករស និងឡុក​ឈិតចូលរួធ្វើការកូរ​បន្តិច​សិនហើយគ្របពេល​ដែល​ពុះ​ដាក់​ខ្ទិះ​ដូង​ចូល​(ដើម)ទុក​មួយ​សន្ទុះ​ឲ្យ​ពុះ​ម្តង​ទៀត​រួចជា​ការ​ស្រេច​ ពេល​នោះ​អ្នកត្រូវដាក់​ខ្ទិះ​ដើម​បន្តិច​ផងនោះធ្វើអោយឈ្ងុយ និងកាន់តែឆ្ងាញ់៕

Most Read