មីខគោ គុយទាវខគោ នំប៉័ងខគោ អ្នកណាចូលចិត្តញ៊ាំខ្លះ ព្រោះថាមួយមុខនេះរសជាតិគឺពិសេសណាស់ណា៎។ សម្រាប់អ្នកដែលចូលចិត្តញ៊ាំ មានដឹងគ្រឿងផ្សំ និងរបៀបធ្វើអត់? ថ្ងៃនេះ Admin និងប្រាប់ពីរបៀបធ្វើខគោនេះ ដើម្បីអោយអ្នកទាំងអស់គ្នាបានធ្វើញ៊ាំដោយខ្លួនឯងនៅផ្ទះ ជុំគ្រួសារ។

គ្រឿងផ្សំដែលត្រូវមាន៖

សាច់គោ សាច់វៀវ រឺសាច់សសៃ ១គីឡូ កាត់ដុំៗ
ប្រហិតសាច់គោ
ការ៉ុត រំដេង
គល់ស្លឹកគ្រៃ
ខ្ទឹមស
ខ្ទឹមក្រហម
ម្ទេសឆ្អើរ ចិញ្ច្រាំម៉ដ្ឋ
គ្រឿងសាតេ
ផ្កាចន្ទ័ បុកម៉ដ្ឋ
បន្លែ(សាលាដ, សណ្ដែកបណ្ដុះ, ត្រកួន, ជីរណា, ជីនាងវង, ម្អម, ខ្ទឹមបារាំង)

របៀបធ្វើ៖

  • ដាក់ឆ្នាំងចាក់ប្រេងឆាចូលអោយក្ដៅ ដាក់ខ្ទឹមស ខ្ទឹមក្រហម បន្ទាប់មកដាក់ម្ទេសដែលចិញ្រ្ចាំហើយឆាចូលគ្នាអោយឈ្ងុយ ដាក់ស្ករត្នោតចូលកូរអោយឡើងជើងអង្រ្កង ហើយដាក់សាច់ចូល ចាំបន្ថែមគ្រឿង អំបិល ប៑ីចេង ទឹកត្រី ហើយបង់រំដេងចូល គល់ស្លឹកគ្រៃ គ្រឿងសាតេ ផ្កាចន្ទ័ យករំលីងបុកអោយម៉ដ្ឋល្អ សិនចាំបង់ចូល ឆាចូលគ្នាអោយសព្វ
  • ពេលពុះបន្ថែមទឹកធម្មតា រំងាស់វា ១ម៉ោង តាមសាច់ផុយរឺមិនផុយ ពេលផុយល្មមហើយ បន្ថែម ការ៉ុត ប្រហិតសាច់គោ ដាក់ទឹកដោះគោខាប់២,៣ ស្លាបព្រា (ដាក់ក៏បានមិនដាក់ក៏បាន) ភ្លក់មើលល្មមហើយ លើកឡើង
  • បន្លែសណ្ដែកបណ្ដុះ និងត្រកួន សំរាប់ស្រុះ ពេលញុាំរៀបសាលាដនៅបាតចាន ទើបដាក់បន្លែស្រុះ ហើយទើប ឆុងមី រឺគុយទាវចូល ហើយទើបដាក់ជី ម្អម ចុងក្រោយដាក់ខ្ទឹមលីងរួចជាការស្រេច៕