ធ្លាប់ស្គាល់អត់! នំក្រម៉ៅថត ឬ នំអំបុកបំពង សូម្បីតែឈ្មោះក៏ប្លែកដែរ ចុះទម្រាំតែរសជាតិប្លែកប៉ុណ្ណាទៅណ៎ តោះចាប់ផ្តើមសាកល្បងធ្វើញ៊ាំម្តងមើល វិធីធ្វើងាយៗតើស៍!។

គ្រឿងផ្សំ
– អំបុក ២ កំប៉ុង
– សាច់ដូង កោសជាសសៃៗកន្លះកូនចានចង្កឹះ
– ម្សៅមី ១ចានចង្កឹះ
– ខ្ទិះដូង ២កូនចាន
– អំបិល ១ស្លាបព្រាកាហ្វេ
– ស្ករស ៣ស្លាបព្រាបាយ
– ចេកពងមាន់ទុំ
– ប្រេងឆា សម្រាប់បំពង


វិធីធ្វើ
១- ចេកបកសំបកចេញ រួចទុកមួយអន្លើ យកគ្រឿងផ្សំទាំងអស់បញ្ចូលគ្នាអោយសព្វ រួចពូតម្សៅអំបុកជាដុំមូល បង្កបដាក់់ចេកពងមាន់មួយ នៅចាំកណ្តាល ខ្ចប់ចេកអោយជិតល្អ។
២- ចាក់ប្រេងឆាក្នុងខ្ទះទុកអោយក្ដៅសិន រួចយកដែលនំពូតហើយយកទៅបំពងអោយឡើងក្រហមក្រឡាតស្រួយល្អ រួចស្រង់ចេញទុកច្រោះប្រេង រួចរៀបដាក់ចានជាការស្រេច ។