ជិតដល់ម៉ោងញ៊ាំបាយថ្ងៃត្រង់ហើយ តើបងប្អូនមានម្ហូបអីញ៊ាំបាយដែរ? សម្រាប់ថ្ងៃនេះសូមចែករំលែក របៀបធ្វើមុខម្ហូប អាចធ្វើញ៊ាំពេលថ្ងៃបាន ត្រៀមឡើងផ្សាររកទិញគ្រឿងផ្សំ ធ្វើឆាមឹកម្រះព្រៅ។

គ្រឿងផ្សំ
-មឹកស្រស់ (យកមកបកសម្បកលាងទឹកអោយស្អាតហាន់ជាដុំៗ)
-ម្ទេសដៃនាង (ម្ទេសទុំបុកកុំអោយម៉ដ)
-ខ្ទឹមស (បកសម្បកចិញ្ច្រាំអោយល្អិត)
-ស្លឹកម្រះព្រៅ (យកមកបេះរួចលាងទឹកអោយស្អាត)
-ម្សៅស៊ុប
-ស្ករស
-ទឹកត្រី
-ប្រេងខ្យង
-ប្រេងឆា

របៀបធ្វើ
-យកខ្ទះមកដាក់លើភ្លើង រួចហើយចាក់ប្រេងឆាចូលបន្តិច រំរីងខ្ទឹមសអោយឡើងឈ្ងុយ រួចហើយដាក់មឹកចូលកូបន្តិច ដាក់ម្ទេសចូល ដាក់ស្ករ ម្សៅស៊ុប ទឹកត្រី ចុងក្រោយដាក់ប្រេងខ្យង ស្លឹកម្រះព្រៅចូល រួចជាការស្រេច ៕
(បើចង់បំពងខ្ទឹមនឹងម្ទេសជាមួយគ្នាក៏បាន)
ប្រភព: Lalinn like cooking
