Monthly Archives: June, 2020

ល្ពៅឆឹងខ្ទិះដូង ឆ្នៃប្លែករបស់គេដែរតើ​ ចង់ដឹងរសជាតិបែបណា សាកធ្វើញ៊ាំតោះ?

រាល់ដងធ្លាប់តែញ៊ាំបង្អែមបបរល្ពៅ សង់ខ្យាល្ពៅ ថ្ងៃនេះដើម្បីអោយប្លែកសាកមកធ្វើល្ពៅឆឹងខ្ទិះដូង ញ៊ាំម្ដងមើលដើម្បីអោយដឹងរសជាតិបែបណា ប្លែកពីអ្វីដែលយើងធ្លាប់ញ៊ាំកម្រិតណា។ តោះ បើចាប់អារម្មណ៍ គ្រឿងផ្សំដែលត្រូវទិញ និងរបៀបធ្វើមាននៅខាងក្រោមណា បើអាចធ្វើហើយហៅAdmin ទៅញ៊ាំផង។ ▶️ គ្រឿងផ្សំដែលត្រូវមាន៖ ល្ពៅ កន្លះគីឡូ (ពុះជាចំណិតៗកុំតូចពេក)ស្ករស ២៥០ក្រាមទឹក ៥០០ក្រាមខ្ទិះដូង ១០០ក្រាមអំបិល កន្លះស្លាបព្រាកាហ្វេម្សៅអង្ករ កន្លះស្លាបព្រាបាយ ▶️ របៀបធ្វើ៖ ​ដំបូង​យក​ល្ពៅមក​ដាក់​ត្រាំទឹក​(លាយកំបោចុងស្លាបព្រាកាហ្វេ)ទុករយៈពេល ៣០នាទី​ដាក់​ដាំទឹករួចចាក់​ស្ករសចូល​​ទុករហូតដល់​ពុះ បន្ទាប់មក​យក​ល្ពៅ​​មក​ដាក់​ចូល​ រហូតដល់​ទឹក​ស្ករ​រាង​គោកបន្តិចធ្វើការដាំ​ខ្ទិះ​ដូងដោយដាក់ម្សៅអង្ករ និងអំបិល​​ដាំ​ឲ្យ​ពុះ...

ដឹងផលល្អ ១២ យ៉ាងនេះហើយ អ្នកចូលចិត្តញ៉ាំកាហ្វេច្បាស់ជាសប្បាយចិត្ត

សព្វ​ថ្ងៃ​កាហ្វេ​ជា​ភេសជ្ជៈ​មួយ​ពេញ​និយម​ជាង​គេ​បំផុត​។​ វា​ជា​ភេសជ្ជៈ​ដែល​សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​ ហើយ​វា​ក៏​ធ្វើ​ឲ្យ​យើង​មាន​សុខភាព​ល្អ​ដែរ​។​ អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា​ អ្នក​ចូល​ចិត្ត​ផឹក​កាហ្វេ​ មាន​ហានិភ័យ​ប្រឈម​នឹង​ជំងឺ​សាហាវ​ពីរបី​មុខ​តិច​បំផុត​។​ ហើយ​នេះ​ជា​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​ពី​ការ​ផឹក​កាហ្វេ​ទាំង​ ១២៖ ១. អាច​បង្កើន​ថាមពល​ក្នុង​រាង​កាយ​ និង​ជួយ​ឲ្យ​យើង​ធ្វើ​ការ​បាន​ល្អ​ជាង​មុន ២. អាច​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​បាន​ ៣. ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ក្នុង​ការ​អនុវត្ត​រាង​កាយ​ ៤. មាន​ផ្ទុក​សារ​ធាតុ​ចិញ្ចឹម​ចាំ​បាច់​ ដូច​ជា​ វីតាមីន​ B12 វីតាមីន B5 ប៉ូតាស្យូម​ និង​ វីតាមីន​ B3 ជា​ដើម​ ៥. កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​...

ស្អុយបន្តិចមែន! តែស្អំចៀនពងទា ក្រៅពីឆ្ងាញ់ហើយនៅមានអត្ថប្រយោជន៏ទាំងនេះទៀត

ស្អំ​ចៀន​ពង​ទា​ជា​មុខ​ម្ហូប​​ម៉្យាង​ដែល​អ្នក​ខ្លះ​ចូល​ចិត្ត​ខ្លាំង តែ​អ្នក​ខ្លះ​ទៀត​ក៏​មិន​ចូល​ចិត្ត​ដោយ​សារ​ចាញ់​ក្លិន​ ។​ ទោះ​បី​វា​មាន​រស​ជាតិ​ល្វីង​ និ​ង​មាន​ក្លិន​ស្អុយ​បន្តិច​មែន​ តែ​មាន​​រសជាតិ​ឆ្ងាញ់​គួរ​ឲ្យ​ចាប់​ចិត្ត​។​ មិន​ត្រឹម​តែ​ឆ្ងាញ់​ ពង​ទា​ចៀន​ស្អំ​មាន​ទាំង​អត្ថប្រយោជន៍​នឹក​ស្មាន​មិន​ដល់​ដែរ។ គុណសម្បត្តិ​របស់​ស្អំ ១. ស្អំ​មាន​វីតាមីន​ A ខ្ពស់​ជួយ​ចិញ្ចឹម​​សុខភាព​ភ្នែក ២. មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន​ជួយ​កាត់​បន្ថយ​ជំងឺ​មហារីក ៣. មាន​ជាតិ​សរសៃ​ខ្ពស់​​ ជួយ​សម្រួល​ដល់​ការ​បញ្ចេញ​ជាតិ​ពុល​បាន​ល្អ​ ៤. ស្អំ​ជួយ​កាត់​បន្ថយ​កម្ដៅ​ក្នុង​រាង​កាយ​ ដូច្នេះ​វា​ស័ក្ដិសម​សម្រាប់​ញ៉ាំ​នៅ​ផ្ទះ​ពេល​មាន​អាកាស​ធាតុ​ក្ដៅ​ ​៥. ជួយ​បំបាត់​ការ​ហៀរ​សំបោរ​និង​ ឈឺ​ក្រពះ។ តែ​អ្វី​ក៏​ដោយ​មាន​ផល​ល្អ​ ហើយ​ក៏​តែង​មាន​ផល​អាក្រក់​ដែរ​។ គុណ​វិបត្តិ​របស់​ស្អំ ១. ស្ត្រី​ដែល​​បំបៅ​កូន​ដោយ​ទឹក​ដោះ​មិន​គួរ​បរិភោគ​ស្អំ​ទេ ​ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ទឹក​ដោះ​រីង ឬខះ ២. នៅ​រដូវ​ភ្លៀង​​ស្អំនឹង​មាន​រស​ជាតិ​ជូរ​ ហើយ​មាន​ក្លិន​ស្អុយ​ជាង​មុន​...

រូបមន្ត និងរបៀបធ្វើសៀវមៃឆ្ងាញ់? ពេលទំនេរអាចសាកល្បងបានណា៎

គ្រឿងផ្សំ សាច់ជ្រូកចិញ្ច្រាំរឺកិនមត់ កន្លះគឺឡូ- សាច់បង្គារ ចិញ្រ្ចាំ កន្លះគីឡូ (មិនអោយមត់)- ការ៉ុត 2មើម ហាន់តូចៗ- បុិកគុក 1ចំហៀង ហាន់តូចៗ- ម្រេចមត់ 1ស្លាបព្រាកាហ្វេ- ប្រេងខ្យង 2ស្លាបព្រាបាយ- ទឹកត្រី 2ស្លាបព្រាបាយ- ប្រេងល្ង 1ស្លាបព្រាកាហ្វេ- ស្កសរ 2ស្លាបព្រាបាយ- ម្សៅឆា 1ស្លាព្រាបាយ-...

ជាតិណាស់ម៉ាក់អើយ! បបរគ្រឿងសមុទ្រ???

ឃើញចឹងៗប្រាប់ថាមិនឆ្ងាញ់ ក៏ប្រហែលជាមិនជឿដែរ គ្រាន់តែឃើញក៏ដឹងថាមានរសជាតិឆ្ងាញ់ បបរគ្រឿងសមុទ្រ??? ទំនងណាស់!។ គ្រឿងផ្សំ៖ - អង្ករ (មួយកំប៉ុងទឹកដោះគោ)- បង្គារនិងមឹកឆ្អិន (បេះនិងកាត់ជាដុំតូចៗ)- ផ្សិតចំបើង កាត់ជាពីរ- ជីអាណា (ហាន់ស្តើងៗ)- ស្លឹកខ្ទឹម (ហាន់ខ្លីៗ)- ខ្ទឹមស (ចិញ្ច្រាំតូចៗ)- ទឹកត្រី 1ស្លាបព្រាបាយ- ស្ករស 1ស្លាបព្រាបាយ- សណ្តែកបណ្តុះ- ម្រេចកិនអោយម៉ត់ វិធីចំអិន - អង្ករ1កំប៉ុង...

បង្អែមអាម៉ុកខ្នរ ក្លិនឈ្ងុយរសជាតិក៏ពិសេសមិនធម្មតា?

លឺថាអាម៉ុក ក្នុងចិត្តច្បាស់ជាគិតថាជាម្ហូបហើយមែនអត់? គិតបែបនេះមិនខុសទេព្រោះថាអាម៉ុកជាម្ហូបក៏មាន ពេលនេះជាបង្អែមក៏មានដែរ។ ចង់ដឹងអត់ថាបង្អែមអាម៉ុកគេធ្វើបែបណា​ ប្រើប្រាស់គ្រឿងផ្សំអ្វីខ្លះ ដើម្បីអោយមានក្លិនឈ្ងុយ និងរសជាតិឆ្ងាញ់ នៅខាងក្រោមនេះគឺមានទាំងគ្រឿងផ្សំ និងរបៀបធ្វើដែលអ្នកទាំងអស់គ្នាអាចយកទៅអនុវត្តបាន។ ▶️ គ្រឿងផ្សំដែលត្រូវមាន៖ សាច់ខ្នុរ ១ចានចិតជាចំណិតខ្ទិះដូង ២០០មីលីលីត្ស៊ុត ១០គ្រាប់អំបិល ចុងស្លាបព្រាកាហ្វេស្ករស ១៥០ក្រាមគ្រាប់ខ្នុរ កន្លះចាន យកសំបកចេញចិតស្តើងៗស្លឹកចេក កាច់បត់ជាកន្ទោងដូចក្នុងរូប ឬក៍ដាក់ក្នុងកូនចានក៍បានខ្ទិះដូង ៣០០ មីលីលីត្រម្សៅអង្ករ កន្លះស្លាបព្រាកាហ្វេ ▶️...

ចាំកាលទៀត របៀបធ្វើនំច័ក្កច័ន រសជាតិឆ្ងាញ់ពិសា នៅទីនេះ!

ធ្លាប់តែទិញគេញ៊ាំ តែឥឡូវចង់សាកធ្វើខ្លួនឯងញ៊ាំម្តងអត់ នំច័ក្កច័ន រូបរាងមើលទៅគួរអោយចង់ញ៊ាំណាស់ រូបមន្តក៏មានស្រាប់ហើយ តោះចាប់ផ្តើមសាកល្បងមើល៍។ គ្រឿងផ្សំ - ខ្ទិះដូង 2 ចានចង្កើះ- ស្ករស 1 ចានចង្កើះ- ម្សៅឆា 1 ចាន​ចង្កើះ​- ​ម្សៅ​ខ្សាយ​ កន្លះ​ចាន​ចង្កឹះ​- អំបិល​ 1 ចុង​ស្លាបព្រា​កាហ្វេ​- ប្រេងឆា- ល័ក្ដពណ៌អាហារ ឬ ស្លឹកតយ...

ទឹកផ្កាអមតៈ ឬ តែមេអំបៅ បង្កប់ប្រយោជន៍ច្រើនម្ល៉ឹងចំពោះសុខភាព

ឃើញ​ថា​ទឹក​ផ្កា​អមតៈ​ ឬ​ ភាគ​ច្រើន​គេ​ហៅ​ថា​តែ​មេអំបៅ​ កំពុង​ពេញ​និយម​ខ្លាំង​ មាន​លក់​តាម​ហាង​និង​តូប​ច្រើន​កន្លែង​ណាស់​។​ តែ​មាន​ដឹង​អត់​ថា​ តែ​មួយ​ប្រភេទ​នេះ​ល្អ​ចំពោះ​សុខភាព​ម៉េច​ខ្លះ​?​ បើ​ចូល​ចិត្ត​ញ៉ាំ​តែ​យើង​ក៏​អាច​ជ្រើស​រើស​តែ​មួយ​ប្រភេទ​នេះ​ញ៉ាំ​បាន​ ព្រោះ​វា​មា​ន​រស​ជាតិ​ឆ្ងាញ់​ ហើយ​ល្អ​សម្រាប់​យើង​។​ ទាំង​នេះ​ជា​អត្ថប្រយោជន៍​ទាំង​ ១០ ពី​តែ​មេអំបៅ​ចំពោះ​សុខភាព​៖​ ១. ប្រឆាំង​ភាព​ចាស ម្សៅ​តែ​មេអំបៅ​គឺ​សម្បូរ​ដោយ​សារ​ធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ ដែល​ជួយ​ប្រឆាំង​ពពួក​រ៉ាឌីកាល់​សេរី​ និង​កាត់​បន្ថយ​ភាព​ចាស់​។​ ដូច​នេះ​យើង​គួរ​តែ​ញ៉ាំ​ដើម្បី​រក្សា​សម្រស់​ឲ្យ​នៅ​តែ​ក្មេង​ជាង​វ័យ​។​ ២. ប្រឆាំង​នឹង​ការ​រលាក ​នៅ​ក្នុង​ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា​ប្រសិទ្ធ​ភាព​របស់​តែ​ម្សៅ​តែ​មេអំបៅ​ វា​កាត​បន្ថយ​សីតុណ្ហភាព​ក្នុង​រាង​កាយ​បាន​ នៅ​ពេល​ដែល​រាង​កាយ​កើន​កម្តៅ​ខ្លាំង​។​ ៣. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ ​​តែ​នេះ​ជា​តែ​សុខភាព​ បើ​សិន​ជា​យើង​ស្ថិត​នៅ​ក្នុង​រដូវ​រងា​ច្រើន​ខែ​ ហើយ​មាន​អាការៈ​តឹង​ច្រមុះ​ពិបាក​ដក​ដង្ហើម​ ឬ​ហៀរ​សំបោរ​ជា​ដើម​។​...

ចាហួយស៊ុត ប្លែកមួយទំហឹង ដែលគ្រប់គ្នាគួរតែសាកធ្វើញ៊ាំ បើចង់ដឹងរសជាតិ

បច្ចុប្បន្នមានអ្វីៗប្លែកៗជាច្រើន ដោយសារតែមានការច្នៃប្រឌិតមិនចេះចប់មិនចេះហើយរបស់មនុស្ស មិនថារបស់ប្រើប្រាស់ មិនថារបស់ញ៊ាំនោះទេ។ សូម្បីតែថ្មីៗនេះក៏មានការច្នៃបង្អែមថ្មីដែលគួរជាទីទាក់ទាញ ដោយប្លែក៣៦០ដឺក្រេនោះគឺចាហួយស៊ុត គ្រាន់តែលឺឈ្មោះគឺថាចាប់អារម្មណ៍មិនស្ទើរនោះទេ​ តោះមើលថ្ងៃណាទំនេសាកសារេធ្វើញ៊ាំ របៀបធ្វើមាននៅខាងក្រោម។ ▶️ គ្រឿងផ្សំដែលត្រូវមាន៖ ម្សៅចាហួយ រឺ គេហៅមួយទៀតថាម្សៅសារាយស្ករសស៊ុតក្រហម(ពងមាន់)សំបកស៊ុត ▶️ របៀបធ្វើ៖ យកពងមាន់មកចោះហើយធ្វើការចាក់ទាំងស៊ុតស និងស៊ុតក្រហមចេញ(ធ្វើយ៉ាងណាកុំអោយបែកស៊ុតក្រហម)យកសំបងពងមាន់ទៅផ្កាប់ទុកអោយស្ងួត និងយកស៊ុតលឿងទៅចំហុយអោយឆ្អិនកុំអោយខូចទ្រុងទ្រាយកូរម្សៅចាហួយ ដាក់ស្ករយករសជាតិផ្អែមតាមចំណូលចិត្ត រួចយកមកចាក់ចូលសំបកស៊ុត និងដាក់ស៊ុលឿងដែលបានចំហុយឆ្អិននោះចូល រហើយយកទៅក្លាសេទុករហូតដល់កករួចជាការស្រេច។ ប្រសិនបើកលោកអ្នកចង់មានពណ៌ផ្សេងៗ លោកអ្នកក៏អាចដាក់លក្ខតាមពណ៌ដែលលោកអ្នកចង់បានចូលទៅក្នុងម្សៅចាហួយផងដែរ៕

មិនបាច់ហាត់ប្រាណក៏សម្រករាងបាន គ្រាន់តែញ៉ាំតាមវិធីងាយៗ ៥ យ៉ាងនេះ

ស្រក​ទម្ងន់​ចេញ​រាង​ស្អាត​ ជា​អ្វី​ដែល​នរណា​ៗ​ក៏​ប្រាថ្នា​ចង់បាន​ ជា​ពិសេស​ស្រី​ៗ​តែ​ម្តង​។​ ចង់​សម្រក​គីឡូ​ខំ​ទៅ​ search រក​មើល​វិធី​សម្រក​ តិចនិក​ហាត់​ប្រាណ​ងាយ​ៗ​ តែ​ដូច​ដឹង​ហើយ​ គ្មាន​វិធី​ហាត់​ប្រាណ​ណា​ស្រួល​ទេ​​ អ៊ីចឹង​ហើយ​បាន​ជា​ម្នាក់​ៗ​មិន​ដែល​សម្រក​បាន​ជោគ​ជ័យ​។​ ឈប់​ពិបាក​ទៀត​​បើ​មិន​ចង់​ហាត់​ប្រាណ​ សាក​ញ៉ាំ​តាម​វិធី​ងាយ​ៗ​ ៥ យ៉ាង​នេះ​មើល​៖​ ១. ផឹក​ទឹក​ពេល​ព្រឹក ទឹក​អាច​ជួយ​បន្សាប​ជាតិ​ពុល​ក្នុង​រាង​កាយ​ ហើយ​ក៏​អាច​ជួយ​ពង្រឹង​មុខ​ងារ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​បាន​ដែរ​។​ ដូច​នេះ​ផឹក​ទឹក​ជា​វិធី​ល្អ​ក្នុង​ការ​សម្រក​គីឡូ​​ព្រម​ទាំង​សុខភាព​ល្អ​។ ២. កុំ​អត់​ញ៉ាំ​អាហារ​ពេល​ព្រឹក​ ដោយ​សារ​តែ​អាហារ​ពេល​ព្រឹក​ជា​អាហារ​សំខាន់​បំផុត​ក្នុង​ចំណោម​អាហារ​ទាំង​ ៣ ពេល​ ដែល​ជួយ​កាត់​បន្ថយ​ចំណង់​អាហារ​ ពេល​ថ្ងៃ​បាន​។​ ការ​សិក្សា​ក៏​បាន​រក​ឃើញ​ថា​ អ្នក​ដែល​ញ៉ាំ​អាហារ​ពេល​ព្រឹក​បាន​គ្រប់​គ្រាន់​...

បង្អែមលតខៀវក្លិនតយ ក្លាសេត្រជាក់ៗឆ្ងាញ់សន្លប់

ម៉ោះ​រៀនធ្វើបង្អែមលតខៀវក្លិនតយ ទុក​ញ៉ាំលាងមាត់ពេលបាយហើយ។​ ធ្វើចែកបងប្អូនញ៉ាំក៏បានដែរ ឲ្យប្លែកមាត់ម្តង ព្រោះឥឡូវមិនសូវមានអ្នកលក់ទេ។ គ្រឿងផ្សំ៖ ម្សៅអង្ករMung bean starchម្សៅឆាស្លឹកតយទឹកខ្ទិះដូងស្ករត្នោតទឹកកកដុំ វិធីធ្វើ៖ ១. យកស្លឹកតយទៅកិនជាមួយទឹក ហើយត្រងយកទឹកស្លឹកតយ។២. យកម្សៅអង្ករ ម្សៅឆា mung bean starch និង ទឹកស្លឹកតើយហើយកូរអោយរលាយចូលសាច់មួយ បន្ទាប់មកយកទៅត្រង។ ៣. បន្ទាប់មកចាក់ចូលឆ្នាំងយកទៅដាក់ដាំហើយកូរជាបន្តកុំអោយខ្លោច បាតឆ្នាំងរហូតឆ្អិនល្អដាច់ទឹកខ្ទង់ប្រហែលកន្លះម៉ោង។៤. យក ទឹកកកដុំវាយអោយបែកដុំៗ ចាក់ចូលឆ្នាំងឬចានដែក មួយហើយទឹកចូល។៥. ដួសម្សៅកូរដាក់ចូលក្នុងពុម្ពសម្រាប់ធ្វើលោតហើយគោះទម្លាក់ទៅក្នុងទឹកត្រជាក់ក្នុងឆ្នាំងឬចានដែកនោះ។ របៀបធ្វើទឹកស្ករ៖ ដាំខ្ទិះដូង...

ចេះតែ ៧ មុខនេះ ដឹងតែបើកហាងលក់បង្អែមបានហើយ

អ្នកចូលចិត្តញ៉ាំបង្អែម មើលអត្ថបទនេះត្រូវម៉ាច់ហ្មង ចេះតែ ៧ មុខនេះ​ហើយ​ធានាចង់​បើកហាង​លក់​បង្អែម​ក៏បាន​ដែរ​ សំខាន់សុទ្ធតែ​បង្អែមប្លែកៗទៀត។ នៅចាំអីទៀត ចុចលើរូបមើលរបៀបធ្វើទាំងអស់គ្នា៖ ១. បង្អែមសាគូស្រូបទឹកខ្ទះដូង ចុចលើរូបដើម្បីមើលរបៀបធ្វើ៖ ២. បង្អែមបបរមៀន ចុចលើរូបដើម្បីមើលរបៀបធ្វើ៖ ៣. បង្អែមប៊ូឡយ ចុចលើរូបដើម្បីមើលរបៀបធ្វើ៖ ៤. បង្អែមដង្កូវ ចុចលើរូបដើម្បីមើលរបៀបធ្វើ៖ ៥. បង្អែមត្រាវ ចុចលើរូបដើម្បីមើលរបៀបធ្វើ៖ ៦. បង្អែមល្ងខ្មៅ ចុចលើរូបដើម្បីមើលរបៀបធ្វើ៖ ៧. បង្អែមដូងក្រអូប ចុចលើរូបដើម្បីមើលរបៀបធ្វើ៖

Most Read