ស្អំចៀនពងទាជាមុខម្ហូបម៉្យាងដែលអ្នកខ្លះចូលចិត្តខ្លាំង តែអ្នកខ្លះទៀតក៏មិនចូលចិត្តដោយសារចាញ់ក្លិន ។ ទោះបីវាមានរសជាតិល្វីង និងមានក្លិនស្អុយបន្តិចមែន តែមានរសជាតិឆ្ងាញ់គួរឲ្យចាប់ចិត្ត។ មិនត្រឹមតែឆ្ងាញ់ ពងទាចៀនស្អំមានទាំងអត្ថប្រយោជន៍នឹកស្មានមិនដល់ដែរ។
គុណសម្បត្តិរបស់ស្អំ
១. ស្អំមានវីតាមីន A ខ្ពស់ជួយចិញ្ចឹមសុខភាពភ្នែក
២. មានសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនជួយកាត់បន្ថយជំងឺមហារីក
៣. មានជាតិសរសៃខ្ពស់ ជួយសម្រួលដល់ការបញ្ចេញជាតិពុលបានល្អ
៤. ស្អំជួយកាត់បន្ថយកម្ដៅក្នុងរាងកាយ ដូច្នេះវាស័ក្ដិសមសម្រាប់ញ៉ាំនៅផ្ទះពេលមានអាកាសធាតុក្ដៅ
៥. ជួយបំបាត់ការហៀរសំបោរនិង ឈឺក្រពះ។
តែអ្វីក៏ដោយមានផលល្អ ហើយក៏តែងមានផលអាក្រក់ដែរ។
គុណវិបត្តិរបស់ស្អំ
១. ស្ត្រីដែលបំបៅកូនដោយទឹកដោះមិនគួរបរិភោគស្អំទេ ព្រោះវានឹងធ្វើឲ្យទឹកដោះរីង ឬខះ
២. នៅរដូវភ្លៀងស្អំនឹងមានរសជាតិជូរ ហើយមានក្លិនស្អុយជាងមុន ពេលញ៉ាំទៅអាចបណ្ដាលឲ្យឈឺពោះ
៣. ស្អំមានជាតិអាស៊ីតអ៊ុយរិកខ្ពស់ អ្នកមានជំងឺសន្លាក់អាចបរិភោគបាន តែត្រូវបរិភោគឲ្យមានកម្រិត កុំបរិភោគច្រើនពេក។ បើមានសញ្ញាឈឺសន្លាក់ខ្លាំង និងមានការឈឺចុកចាប់ត្រង់ជង្គង់គួរតែជៀសវាងកុំបរិភោគស្អំអី
៤. ស្អំគឺជារុក្ខជាតិមួយដែលត្រូវបានគេរកឃើញថាមានមេរោគចម្លងជំងឺរាក ដូចជាជំងឺរាក Salmonella អ៊ីចឹងហើយត្រូវលាងបន្លែឲ្យបានស្អាតនិងស្រុះជាមួយទឹកក្ដៅ និងត្រូវតែចម្អិនឆ្លងកាត់កម្ដៅឲ្យបានត្រឹមត្រូវមុនពេលបរិភោគ។