សព្វថ្ងៃកាហ្វេជាភេសជ្ជៈមួយពេញនិយមជាងគេបំផុត។ វាជាភេសជ្ជៈដែលសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ហើយវាក៏ធ្វើឲ្យយើងមានសុខភាពល្អដែរ។ អ្នកវិទ្យាសាស្ត្របានរកឃើញថា អ្នកចូលចិត្តផឹកកាហ្វេ មានហានិភ័យប្រឈមនឹងជំងឺសាហាវពីរបីមុខតិចបំផុត។ ហើយនេះជាអត្ថប្រយោជន៍ដ៏អស្ចារ្យពីការផឹកកាហ្វេទាំង ១២៖
១. អាចបង្កើនថាមពលក្នុងរាងកាយ និងជួយឲ្យយើងធ្វើការបានល្អជាងមុន
២. អាចជួយដុតបំផ្លាញជាតិខ្លាញ់បាន
៣. ជួយធ្វើឲ្យប្រសើរឡើងក្នុងការអនុវត្តរាងកាយ
៤. មានផ្ទុកសារធាតុចិញ្ចឹមចាំបាច់ ដូចជា វីតាមីន B12 វីតាមីន B5 ប៉ូតាស្យូម និង វីតាមីន B3 ជាដើម
៥. កាត់បន្ថយហានិភ័យជំងឺទឹកនោមផ្អែមប្រភេទ ២
៦. ជួយបង្ការយើងពីជំងឺភ្លេចភ្លាំង
៧. ជួយការពារថ្លើម
៨. អាចទប់ស្កាត់ការធ្លាក់ទឹកចិត្ត និងធ្វើឲ្យយើងរីករាយ
៩. កាត់បន្ថយហានិភ័យប្រភេទជំងឺមហារីកមួយចំនួន
១០. មិនធ្វើឲ្យមានជំងឺបេះដូង និងកាត់បន្ថយហានិភ័យជំងឺដាច់សរសៃឈាមក្នុងខួរក្បាល
១១. ជួយថ្លើមឲ្យរឹងមាំបានយូរ
១២. ជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្មធំបំផុត នៅក្នុងរបបអាហាររបស់ពួកលោកខាងលិច។