បង្អែមអាម៉ុកខ្នរ ក្លិនឈ្ងុយរសជាតិក៏ពិសេសមិនធម្មតា?

បង្អែមអាម៉ុក

0
2812

លឺថាអាម៉ុក ក្នុងចិត្តច្បាស់ជាគិតថាជាម្ហូបហើយមែនអត់? គិតបែបនេះមិនខុសទេព្រោះថាអាម៉ុកជាម្ហូបក៏មាន ពេលនេះជាបង្អែមក៏មានដែរ។ ចង់ដឹងអត់ថាបង្អែមអាម៉ុកគេធ្វើបែបណា​ ប្រើប្រាស់គ្រឿងផ្សំអ្វីខ្លះ ដើម្បីអោយមានក្លិនឈ្ងុយ និងរសជាតិឆ្ងាញ់ នៅខាងក្រោមនេះគឺមានទាំងគ្រឿងផ្សំ និងរបៀបធ្វើដែលអ្នកទាំងអស់គ្នាអាចយកទៅអនុវត្តបាន។

Ah Na Na
រូបភាព Ah Na Na

▶️ គ្រឿងផ្សំដែលត្រូវមាន៖

  • សាច់ខ្នុរ ១ចានចិតជាចំណិត
  • ខ្ទិះដូង ២០០មីលីលីត្
  • ស៊ុត ១០គ្រាប់
  • អំបិល ចុងស្លាបព្រាកាហ្វេ
  • ស្ករស ១៥០ក្រាម
  • គ្រាប់ខ្នុរ កន្លះចាន យកសំបកចេញចិតស្តើងៗ
  • ស្លឹកចេក កាច់បត់ជាកន្ទោងដូចក្នុងរូប ឬក៍ដាក់ក្នុងកូនចានក៍បាន
  • ខ្ទិះដូង ៣០០ មីលីលីត្រ
  • ម្សៅអង្ករ កន្លះស្លាបព្រាកាហ្វេ

▶️ របៀបធ្វើ៖

  • ដំបូងយកស៊ុតមកគោះដាក់ចូលក្នុងចានរួចវាយឱ្យបែក ដាក់អំបិល, ស្ករស និងខ្ទិះដូងដាក់ចូលរួចហើយកូរវាឲ្យរលាយចូលគ្នាឲ្យសព្វល្អ
  • បន្ទាប់មកយកគ្រាប់ខ្នុរ និងសាច់ខ្នុរដាក់លាយកូរចូលជាមួយគ្នាដែរ រួចយកវាដាក់ចូលក្នុងស្លឹកចេកដែលបានកាច់បត់ជាកន្ទោងនោះ ឬក៍អាចដាក់ក្នុងកូនចានក៍បាន ប៉ុន្តែកុំឱ្យពេញដាក់តែកន្លះបានហើយ(ព្រោះវាឡើង)។
  • ត្រូវយកទៅដាក់ចំហុយ ៣ទៅ ៤នាទី ហើយយកខ្ទិះដូងដែលលាយទុកមកដាក់ពីលើ ១ស្លាបព្រាបាយ ម្តងមួយៗរហូតទាល់តែអស់ បន្ទាប់មកទុករហូតដល់ឆ្អិនរួចជាការស្រេច៕
Sarith Chuon
រូបភាព Sarith Chuon
Ah Na Na
រូបភាព Ah Na Na