ធ្លាប់តែទិញគេញ៊ាំ តែឥឡូវចង់សាកធ្វើខ្លួនឯងញ៊ាំម្តងអត់ នំច័ក្កច័ន រូបរាងមើលទៅគួរអោយចង់ញ៊ាំណាស់ រូបមន្តក៏មានស្រាប់ហើយ តោះចាប់ផ្តើមសាកល្បងមើល៍។
គ្រឿងផ្សំ
– ខ្ទិះដូង 2 ចានចង្កើះ
– ស្ករស 1 ចានចង្កើះ
– ម្សៅឆា 1 ចានចង្កើះ
– ម្សៅខ្សាយ កន្លះចានចង្កឹះ
– អំបិល 1 ចុងស្លាបព្រាកាហ្វេ
– ប្រេងឆា
– ល័ក្ដពណ៌អាហារ ឬ ស្លឹកតយ ទៅតាមការចូលចិត្ត
វិធីធ្វើ
១- ចាក់ខ្ទិះដូងដាំទឹកអោយពុុះ បន្ទាប់មកចាក់ស្ករសចូលគ្នា
កូរឱ្យរលាយស្ករស បន្ទាប់មកដួសទុកអោយត្រជាក់
លាយ ម្សៅឆា ម្សៅខ្សាយចូលគ្នា
២- ចាក់ខ្ទិះដូងចូលទៅក្នុងម្សៅយឺតៗ ច្របាច់ខ្ទិះដូងនិងម្សៅអោយចូលគ្នា បន្ទាប់មកយកវាទៅត្រងអោយម្សៅម៉ដ្ឋល្អ
៣- បំបែកម្សៅជា ២ ចាន ហើយដាក់ល័ក្ដពណ៌ចូលទៅក្នុងចានណាមួយក៏បានកូរអោយសប់ល្អ
៤- យកប្រេងឆាទៅលាបលើពុម្ពដើម្បីកុំអោយម្សៅជាប់ពុម្ពនំ បន្ទាប់មកយកទៅដាក់ចំហុយ ហើយចាក់ម្សៅពណ៍ចំហុយមុនរៀងជិតឆ្អិន ក្រោមមកចាក់ម្សៅពណ៍សពីលើ
៥- បន្តចាក់ម្សៅចូលពីលើគ្នារហូតដល់ពេញចំហុយឆ្អិនល្អ ហើយទុកអោយត្រជាក់កាត់រៀបដាក់ចានជាការស្រេច
ប្រភព៖មុខម្ហូបរាល់ថ្ងៃ