ឃើញថាទឹកផ្កាអមតៈ ឬ ភាគច្រើនគេហៅថាតែមេអំបៅ កំពុងពេញនិយមខ្លាំង មានលក់តាមហាងនិងតូបច្រើនកន្លែងណាស់។ តែមានដឹងអត់ថា តែមួយប្រភេទនេះល្អចំពោះសុខភាពម៉េចខ្លះ? បើចូលចិត្តញ៉ាំតែយើងក៏អាចជ្រើសរើសតែមួយប្រភេទនេះញ៉ាំបាន ព្រោះវាមានរសជាតិឆ្ងាញ់ ហើយល្អសម្រាប់យើង។ ទាំងនេះជាអត្ថប្រយោជន៍ទាំង ១០ ពីតែមេអំបៅចំពោះសុខភាព៖

១. ប្រឆាំងភាពចាស
ម្សៅតែមេអំបៅគឺសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយប្រឆាំងពពួករ៉ាឌីកាល់សេរី និងកាត់បន្ថយភាពចាស់។ ដូចនេះយើងគួរតែញ៉ាំដើម្បីរក្សាសម្រស់ឲ្យនៅតែក្មេងជាងវ័យ។
២. ប្រឆាំងនឹងការរលាក
នៅក្នុងការសិក្សាមួយបានរកឃើញថាប្រសិទ្ធភាពរបស់តែម្សៅតែមេអំបៅ វាកាតបន្ថយសីតុណ្ហភាពក្នុងរាងកាយបាន នៅពេលដែលរាងកាយកើនកម្តៅខ្លាំង។

៣. ពង្រឹងប្រព័ន្ធភាពស៊ាំ
តែនេះជាតែសុខភាព បើសិនជាយើងស្ថិតនៅក្នុងរដូវរងាច្រើនខែ ហើយមានអាការៈតឹងច្រមុះពិបាកដកដង្ហើម ឬហៀរសំបោរជាដើម។ គួរតែផឹកតែនេះក្តៅឧណ្ហៗ ព្រោះវាជាពង្រឹងប្រព័ន្ធភាពស៊ាំ ជួយប្រយុទ្ធប្រឆាំងនឹងពពួកបាក់តេរីទាំងនោះបាន។
៤. ជួយឲ្យស្បែកស្រស់ថ្លា និងរលោង
ជាមួយនឹងគុណសម្បត្តិ នៃការការពាររលាក និងប្រឆាំងបាក់តេរីពីធម្មជាតិរបស់តែនេះ វាមិនត្រឹមតែជួយការពារភាពចាស់ តែវាអាចប្រឆាំងនឹងបាក់តេរី និងការរលាក ដែលធ្វើឲ្យកើតមុន និងពណ៌ស្បែកមិនស្មើគ្នាបាន។
៥. ជំរុញដល់ការធ្វើមេតាបូលីស
ភាគច្រើនយើងបានដឹងថាតែបៃតង អាចជួយដល់មេតាបូលីសក្នុងរាងកាយ ប៉ុន្តែ តែមេអំបៅ គឺមានប្រសិទ្ធភាពខ្លាំងជាងទៀត ដោយសារតែវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលហៅថា catechins ។
៦. កាត់បន្ថយជាតិខ្លាញ់បង្កជំងឺ
ប្រសិទ្ធភាពរបស់តែនេះគឺផ្ដោតសំខាន់លើការធ្វើមេតាបូលីស និងបង្កើនកាឡូរី។ វាក៏ជួយកម្ចាត់ជាតិខ្លាញ់ផងដែរ ហើយវាកម្ចាត់បានខ្លាញ់ច្រើនប្រភេទ ដូចជាប្រភេទខ្លាញ់ដែលអាចបង្កជំងឺជាដើម។
៧. កាត់បន្ថយស្ត្រេស និងថប់បារម្ភ
តែនេះអាចជួយសម្រួលដល់បញ្ហាផ្លូវចិត្តយើងបាន។ វាអាចកាត់បន្ថយស្ត្រេស និងជំងឺថប់បារម្ភ ដែលមាននៅក្នុងអារម្មណ៍របស់យើង។

៨. បន្ថយសម្ពាធឈាម
៩. ទប់ស្កាត់ការគេងមិនលក់
១០. ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម៕