បច្ចុប្បន្នមានអ្វីៗប្លែកៗជាច្រើន ដោយសារតែមានការច្នៃប្រឌិតមិនចេះចប់មិនចេះហើយរបស់មនុស្ស មិនថារបស់ប្រើប្រាស់ មិនថារបស់ញ៊ាំនោះទេ។ សូម្បីតែថ្មីៗនេះក៏មានការច្នៃបង្អែមថ្មីដែលគួរជាទីទាក់ទាញ ដោយប្លែក៣៦០ដឺក្រេនោះគឺចាហួយស៊ុត គ្រាន់តែលឺឈ្មោះគឺថាចាប់អារម្មណ៍មិនស្ទើរនោះទេ តោះមើលថ្ងៃណាទំនេសាកសារេធ្វើញ៊ាំ របៀបធ្វើមាននៅខាងក្រោម។

▶️ គ្រឿងផ្សំដែលត្រូវមាន៖
- ម្សៅចាហួយ រឺ គេហៅមួយទៀតថាម្សៅសារាយ
- ស្ករស
- ស៊ុតក្រហម(ពងមាន់)
- សំបកស៊ុត

▶️ របៀបធ្វើ៖
- យកពងមាន់មកចោះហើយធ្វើការចាក់ទាំងស៊ុតស និងស៊ុតក្រហមចេញ(ធ្វើយ៉ាងណាកុំអោយបែកស៊ុតក្រហម)
- យកសំបងពងមាន់ទៅផ្កាប់ទុកអោយស្ងួត និងយកស៊ុតលឿងទៅចំហុយអោយឆ្អិនកុំអោយខូចទ្រុងទ្រាយ
- កូរម្សៅចាហួយ ដាក់ស្ករយករសជាតិផ្អែមតាមចំណូលចិត្ត រួចយកមកចាក់ចូលសំបកស៊ុត និងដាក់ស៊ុលឿងដែលបានចំហុយឆ្អិននោះចូល រហើយយកទៅក្លាសេទុករហូតដល់កករួចជាការស្រេច។
ប្រសិនបើកលោកអ្នកចង់មានពណ៌ផ្សេងៗ លោកអ្នកក៏អាចដាក់លក្ខតាមពណ៌ដែលលោកអ្នកចង់បានចូលទៅក្នុងម្សៅចាហួយផងដែរ៕

