ម៉ោះរៀនធ្វើបង្អែមលតខៀវក្លិនតយ ទុកញ៉ាំលាងមាត់ពេលបាយហើយ។ ធ្វើចែកបងប្អូនញ៉ាំក៏បានដែរ ឲ្យប្លែកមាត់ម្តង ព្រោះឥឡូវមិនសូវមានអ្នកលក់ទេ។

គ្រឿងផ្សំ៖
- ម្សៅអង្ករ
- Mung bean starch
- ម្សៅឆា
- ស្លឹកតយ
- ទឹក
- ខ្ទិះដូង
- ស្ករត្នោត
- ទឹកកកដុំ

វិធីធ្វើ៖
១. យកស្លឹកតយទៅកិនជាមួយទឹក ហើយត្រងយកទឹកស្លឹកតយ។
២. យកម្សៅអង្ករ ម្សៅឆា mung bean starch និង ទឹកស្លឹកតើយហើយកូរអោយរលាយចូលសាច់មួយ បន្ទាប់មកយកទៅត្រង។

៣. បន្ទាប់មកចាក់ចូលឆ្នាំងយកទៅដាក់ដាំហើយកូរជាបន្តកុំអោយខ្លោច បាតឆ្នាំងរហូតឆ្អិនល្អដាច់ទឹកខ្ទង់ប្រហែលកន្លះម៉ោង។
៤. យក ទឹកកកដុំវាយអោយបែកដុំៗ ចាក់ចូលឆ្នាំងឬចានដែក មួយហើយទឹកចូល។
៥. ដួសម្សៅកូរដាក់ចូលក្នុងពុម្ពសម្រាប់ធ្វើលោតហើយគោះទម្លាក់ទៅក្នុងទឹកត្រជាក់ក្នុងឆ្នាំងឬចានដែកនោះ។
របៀបធ្វើទឹកស្ករ៖
- ដាំខ្ទិះដូង ដាក់ ស្ករត្នោត និង អំបិល
