បង្អែមគ្រាប់ទទឹមនេះ ពណ៌ខ្យូតសឹងអីរឿងអីឃើញហើយមិនចង់ញ៊ាំនោះ អ្វីដែលសំខាន់គ្រឿងផ្សំនៃបង្អែមនេះក៏មិនមានអ្វីច្រើនធ្វើអោយស្មុគស្មាញថែមទៀត។ ឡើងផ្សារទិញតែគ្រឿងផ្សំប៉ុន្មានមុខអាចយកមកធ្វើញ៊ាំជុំគ្រួសារបានយ៉ាងស្រួលបាត់ទៅហើយ ចង់ដឹងថាគ្រឿងផ្សំ និងរបៀបធ្វើត្រូវធ្វើបែបណានោះ កុំភ្លេចអាននៅខាងក្រោម។

▶️ គ្រឿងផ្សំដែលត្រូវមាន៖
- ម្សៅឆា ១ខាំ
- ម្សៅដំណើប ១ខាំ
- ខ្ទិះះដូងដើម
- ខ្ទិះដូងចុង
- ទឹកស៊ឺរ៉ូ
- ស្ករស
- អំបិល
▶️ របៀបធ្វើទឹកស្ករ៖
- យកខ្ទិះដូងចុងដាក់ដាំអោយពុះ រួចដាក់អំបិល និងស្ករចូលយករសជាតិសមល្មមតាមចំណូលចិត្ត
▶️ របៀបធ្វើបង្អែម៖
- ដំបូងត្រូវយកម្សៅឆា លាយចូលគ្នាជាមួយម្សៅដំណើប បន្ទាប់មកចាក់ទឹកស៊ឺរ៉ូចូលរួចកូរវាអោយសព្វ(អាចថែមទឹកក្ដៅបើសិនជាសាច់ម្សៅស្ងួតពេក តែក៏កុំអោយជ្រាយពេកដែរ) រួចធ្វើការច្របល់អោយស្មើរសាច់ល្អ
- ត្រូវយកម្សៅដែលបានលាយខាងលើយកលុញ និងហាន់អោយចេញរាងជ្រុងៗតូចៗដូចគ្រាប់ទទឺម
- ដាក់ដាំទឹកអោយពុះ រួចធ្វើការយកម្សៅដែលបានហាន់រួចយកមកដាក់ស្ងោររហូតដល់ឆ្អិន(អណ្ដែតឡើងគឺឆ្អិន)។ ពេលញ៊ាំលោកអ្នកគ្រាន់តែយកទឹកស្ករមកស្រោច និងដាក់ខ្ទិះដូងបន្តិច និងដាក់ទឹកកកចូលអោយត្រជាក់រួចជាការស្រច៕

