រៀនធ្វើ បង្អែមលតស្វិត គ្រាន់ជុំបងប្អូនម្តងម្កាល ញ៊ាំជុំគ្នា

រៀនធ្វើ បង្អែមលតស្វិត

0
12534

ជួបជុំគ្រួសារម្តងម្កាល មានអីក្រៅពីធ្វើអីញ៊ាំជុំគ្នាហ្នឹងឯង ចឹងថ្ងៃនេះAdmin ជូនពីរបៀបធ្វើបង្អែម ទុកគ្រាន់ធ្វើញ៊ាំលាងមាត់ គឺបង្អែមលតស្វិត ចឹងចាប់ផ្តើមបញ្ចេញស្នាដៃរបស់អ្នក ចែកអ្នកផ្ទះញ៊ាំម្តងមើល៍!។

របៀបធ្វើ លតស្វិត

វិធីធ្វើ៖
១- ដាំទឹកអោយពុះ
២- យកម្សៅឆា មួយកំប៉ុង ដាក់ចាន
៣- ចាក់ទឹកពុះចូល បីវែក ច្របល់ម្សៅអោយសព្វ
៤- ចាក់ទឹកស៊ីរ៉ូក្រហម មួយស្លាបព្រា ចូល កូរអោយសព្វ
៥- រោយម្សៅឆា ឆៅបន្ថែម ហើយច្របាច់សាច់ម្សៅ លាយបញ្ចូលគ្នា បន្តិចម្តងៗ ទាល់តែបានជាម្សៅ មួយដុំម៉ដ្ឋល្មួតចូលគ្នា
៦- បើជាប់ដៃ យកម្សៅឆាលាប ទាល់តែសាច់ម្សៅ ឈប់ជាប់ដៃ
៧- យកបន្ទះក្តារជ្រុញ លាបម្សៅឆា បបោសផាត់ពីលើតិចៗ
៨- បេះម្សៅមួយដុំ ដាក់លើក្តារជ្រុញ ហើយកិនអោយសំប៉ែតជាបន្ទះស្តើងៗ
៩- យកម្សៅទៅបបោសនឹងកូនកាំបិត ហើយយកទៅកាត់ បន្ទះម្សៅ អោយទៅជាសរសៃ
១០- រោយម្សៅឆៅ លើសរសៃលត ហើយពង្រាយ សរសៃអោយដាច់ពីគ្នា។
១១- ដាំទឹកក្តៅមួួយឆ្នាំងអោយពុះ
១២- ចាក់សរសៃលត ចូលក្នុងឆ្នាំង យកចង្កើស កូរតិចៗ អោយលត ដាច់សរសៃពីគ្នា កុំអោយជាប់គ្នា
១៣- ទុកអោយលតពុះ មួយស្របក់
១៤- នៅពេលសរសៃលត ចេញពណ៌ថ្លា ហើយអណ្តែត នៅលើផ្ទៃទឹកខាងលើ សូមស្រង់ ដាក់លាងទឹកត្រជាក់។
១៥- នៅពេលស្រង់លត ដាក់ចាន សូមដាក់ទឹកកក ចូល ដើម្បីរក្សាលត កុំអោយជាប់គ្នា។
១៦- ដាំទឹកស្ករស ដាក់អំបិលចុងស្លាបព្រា
១៧- ពេលទទួលទាន ដួសលតដាក់ចាន ថែមទឹកស្ករ និងខ្ទិះដូង និងសាច់ខ្នុរបេះតូចៗ

អ្នកស្រី កែវ ច័ន្ទបូរណ៍