Yearly Archives: 2020

ឆ្លងកាត់ទឹកដីខេត្តបាត់ដំបង គួរណាស់កុំអោយរំលងកន្លែងទាំង១០នេះ ព្រោះថាមានរបស់ញ៉ាំឆ្ងាញ់ៗណាស់

ដំណើរកំសាន្តតាមខេត្ត គឺជាអ្វីដែលអ្នកគ្រប់គ្នាប្រាថ្នា ព្រោះថាអាចរំសាយអស់ទុក្ខកង្វល់ជាមួយទេសភាពដ៏ស្រស់ត្រកាលតាមតំបន់នីមួយៗ។ ជាពិសេស អាចរីករាយជាមួយធម្មជាតិ ស្រូបខ្យល់អាកាសបរិសុទ្ធ ធ្វើអោយជីវិតអ្នកកាន់តែមានន័យ ហើយមិនថាទៅដល់ទីណា កន្លែងណា ប្រាកដថាក៏ចង់ញ៉ាំម្ហូបឆ្ងាញ់ៗដែរ មែនទេ។ ហេសហេ ថ្ងៃនេះ​ Admin សូមបង្ហើបកន្លែងខ្លះសម្រាប់អ្នកមានបំណងទៅលេង រឺឆ្លងកាត់ទឹកដីខេត្តបាត់ដំបង អោយបានស្គាល់កន្លែងខ្លះដែលមានរបស់ឆ្ងាញ់ៗ។ តោះមកស្គាល់ទាំងអស់គ្នា ហើយបើបានទៅហើយចិត្តល្អមកភ្នំពេញវិញ ទិញផ្ងើរAdmin ផងណា ដែលកន្លែងទាំងនោះមានដូចខាងក្រោម៖ ណែមជ្រៃកោង និយាយដល់ណែមជ្រៃកោង សម្រាប់អ្នកដែលធ្លាប់បានញ៉ាំច្បាស់ជានឹកឃើញដល់រសជាតិដ៏ឆ្ងាញ់...

ក្ដាម ខ្ចៅ ខ្យងស្រែ និងគ្រឿងសមុទ្រឆាអំបិលម្ទេស ទំនងស្រក់ទឹកមាត់ ហើយមានបញ្ចុះតម្លៃ២០%ថែមទៀត

មីនុយថ្មីមកទៀតហើយពីហាង Two Sister មកលើកនេះដាក់ម៉ាអស់ដៃហ្មង គឺថាឃើញហើយដឹងតែទប់អារម្មណ៍មិនសាកមិនបាននោះទេ។ ដូចចំណងជើងខាងលើចឹងណាគឺថាមីនុយថ្មីទាំងនោះមានដូចជា៖ ខ្យង ខ្ចៅ ក្ដាមស្រែ លៀស និងគ្រឿងសមុទ្រ ឆាអំបិលម្ទេសថាឆ្ងាញ់នោះឆ្ងាញ់។ កុំភ្លេចមកសាកទាំងអស់គ្នាណា ជាមួយនូវមីនុយថ្មីនេះព្រោះថាឆ្ងាញ់ហើយតម្លៃវិញក៏សមរម្យថែមទៀត។ បន្ថែមពីនេះក្នុងហាង Two Sister ក៏មានមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខថែមទៀតផងដែរ ជាពិសេសក៏មានក្ដាម បង្គា មឹក3D បីមុខឆារួមគ្នាតម្លៃត្រឹមតែ 6$តែប៉ុណ្ណោះ...

ផ្អែមត្រជាក់ចិត្ត ជាមួយ Peach Tea ​ភេសជ្ជៈតែដ៏ឆ្ងាញ់ និងផ្សំជាមួយផ្លែឈើស្រស់ៗ ល្អចំពោះសុខភាព

គ្រាន់តែនិយាយដល់ Peach Tea សម្រាប់ Admin ជឿជាក់ថាអ្នកទាំងគ្នាច្បាស់ជាបានស្គាល់រួចមកហើយ មិនថាយុវវ័យ រឺមនុស្សវ័យកណ្ដាលនោះទេ ក៏ព្រោះតែភេសជ្ជៈមួយនេះមានការគាំទ្រយ៉ាងខ្លាំងដោយសារតែមានរសជាតិឆ្ងាញ់ និងល្អចំពោះសុខភាព។ ពេលនេះដោយសារតែមានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន Peach Tea ក៏បានបើកសម្ភោធសាខាថ្មីទី២ របស់ខ្លួន នៅតាមបណ្ដោយផ្លូវ២៨៩ ទល់មុខទីស្ដីការក្រសួងសុខាភិបាល។ សម្រាប់ទីតាំងថ្មីនេះ គឺធំទូលាយ ការតុបតែងស្រស់ស្អាតខ្លាំងមែនទែន ដែលអាចអោយអ្នកទាំងអស់គ្នាអង្គុយញ៉ាំភេសជ្ជៈ យ៉ាងស្រស់ស្រាយសប្បាយរីករាយ។ និយាយចឹង អ្នកណាខ្លះស្គាល់ភេសជ្ជៈប្រចាំហាងរបស់ Peach...

មីឆាប័ណ្ណធានា ស្នាដៃកូនតពីឪពុករសជាតិឆ្ងាញ់ ដដែលមិនផ្លាស់ប្ដូរ

បើនិយាយពីមីឆាប័ណ្ណធានា អ្នកគ្រប់គ្នាច្បាស់ជានឹកឃើញដល់ថ្វីដៃលោកតាលក់នៅក្បែសាលាបាក់ទូកជាង១០ឆ្នាំមកហើយ។ ប្រាកដណាស់ទោះបីពេលនេះអស់ពីលោកតាទៅពិតមែន ក៏មានកូនប្រុសរបស់លោកតាលក់បន្តផងដែរ ឯរសជាតិវិញក៏នេះតែឆ្ងាញ់មិនចាញ់ថ្វីដៃរបស់លោកតានោះទេ។ សម្រាប់ម៉ូយលោកតាមីឆាប័ណ្ណធានា អាចទៅញ៉ាំបានណា ប្រសិនបើឃ្លាននឹកឃើញរសជាតិមីឆាដ៏ឆ្ងាញ់ប្លែកខុសពីមីឆាគេដ៏ទៃនោះ ព្រោះរូបមន្តដើមរបស់លោកតាគឺនៅតែរក្សាដដែល ទីតាំងដដែល រ៉ឺម៉ក់ក៏ដដែល ប្ដូរតែចុងភៅពីឪពុក ទៅកូនតែប៉ុណ្ណោះ។ Admin សូមបង្ហើបនូវរូបមន្តពិសេសដែលធ្វើអោយគេចូលចិត្តរសជាតិមីឆារបស់គាត់ ដោយសាររសជាតិច្នៃចេញថ្នាំចិនសែ លាយជាមួយសៀងផ្អែមដែលគាត់សុំចែករសជាតិនេះពីកន្លែងលក់ថ្នាំចិនសែ ហើយគាត់យកមកធ្វើការច្នៃឆាជាមួយមី បង្កើតបានជារសជាតិថ្មីមួយបែបទៀត ខុសពីរសជាតិមីឆាធម្មតាដែលយើងធ្លាប់ពិសា។ អ្វីដែលប្លែកទៀតនោះ គឺនៅរ៉ឺម៉កម៉ូតូលក់មីឆារបស់គាត់មានបិតពាក្យស្លោកប្លែកៗច្រើនដូចជា៖ មានបណ្ណធានាពិសាមិនឆ្ងាញ់ ដូរយកលុយវិញ ,...

តំបន់ទេសចរណ៍ ៥កន្លែង នៅខេត្តកំពត ស័ក្តសមបំផុតសម្រាប់គ្រួសារ ឬមិត្តភក្ដិ ដឹងសប្បាយកប់ហ្មង!

ចុងសប្តាហ៍នេះ ថ្ងៃសៅរ៍ អាទិត្យ ហើយចំដើមខែផង មានគម្រោងទៅណាទៅណីអត់? បើទៅខេត្តកំពត កុំមើលរំលង តំបន់ទេសចរណ៍ ៥កន្លែងនេះ ក្នុងទឹកដីខេត្តកំពត បើនិយាយពីទេសភាពវិញស្រស់ស្អាតខ្លាំង ត្រជាក់ភ្នែក ធ្វើអោយអារម្មណ៍រំសាយអស់ទុក្ខកង្វល់ ល្អបំផុតសម្រាប់ការជួបជុំគ្រួសារ មិត្តភក្តិ ឬមនុស្សពិសេស ស្គាល់ តំបន់ទេសចរណ៍ ៥កន្លែង ធានាថាសប្បាយកប់ហ្មង! តោះសូមចូលតាមដានអត្ថបទខាងក្រោម៖ ១.រមណីយដ្ឋាន ទំនប់ប្រទក្សក្រឡា រមណីយដ្ឋានទំនប់ប្រទក្សក្រឡាក៏មានលក់នូវម្ហូបអាហារកម្មង់ជាច្រើនមុខ...

ទៅលេងទឹកដីសៀមរាប ចង់ញុាំម្ហូបបែបក្រុង ឬបែបស្រុកស្រែ មកស្គាល់ហាងទាំង៧នេះ ម៉ាអ៊ែម!

ពេលមានថ្ងៃឈប់សម្រាកម្ដងៗ អ្នកគ្រប់គ្នាតែងតែរៀបចំគម្រោងដើរលេងតាមខេត្តជាមួយ ក្រុមគ្រួសារ មិត្តភក្តិ ក្រុមការងារ និងមនុស្សជាទីស្រលាញ់ ដើម្បីលំហែរអារម្មណ៍ បំបាត់ភាពស្មុគស្មាញ។ ជាធម្មតាការដើរលេងតាមខេត្ត គឺចង់ឃើញទេសភាពស្អាតៗ ប្លែកៗ ដើម្បីបំពេញក្ដីសុខនៃជីវិត។ ប៉ុន្តែបើមានតែមានទេសភាពស្អាតគួរជាទីគយគន់ហើយមិនមានអាហារឆ្ងាញ់សម្រាប់ទទួលទានក៏មិនកើតដែរ ដូចនេះ Admin សូមណែនាំហាង និងភោជនីយដ្ឋានដែលមានម្ហូបឆ្ងាញ់ៗ សម្រាប់អ្នកដែលទៅលេងទឹកដីខេត្តសៀមរាប ដើម្បីអោយដំណើរកំសាន្តពោរពេញទៅដោយក្ដីសុខ។ ភោជនីយដ្ឋាន​ មហាមន្ទីរ ណ្ហើយ​និយាយ​មិន​អួត​ទេ​គឺថា​ ភោជនីយដ្ឋាន​...

ស្គាល់ហាងកាហ្វេ និងហាងតែ ទាំង១១នេះ លែងខ្វល់ពេលចង់ជួបជុំគ្នា ទៅមួយណាក៏បានតាមចំណូលចិត្ត

មិនថាតែយុវវ័យ រឺមនុស្សវ័យកណ្ដាលនោះទេ បច្ចុប្បន្នគេសង្កេតឃើញថា អ្នកទាំងនោះនិយមផឹកកាហ្វេ និងតែប្រេនៗ ជាដើម។ ជាពិសេសនៅពេលណាត់គ្នាជួបជុំពិភាក្សាមិនថាការងារ រឺកិច្ចការសាលានោះទេ គេតែងតែជ្រើសរើសហាងកាហ្វេ និងហាងតែជាជម្រើសសម្រាប់ការជួបជុំធ្វើកិច្ចការទាំងនោះ។ ដូច្នេះសម្រាប់ថ្ងៃនេះ Admin សុំណែនាំហាង កាហ្វេ និងហាងតែទាំង១១ នៅក្នុងរាជធានីភ្នំពេញ ដើម្បីងាយស្រួលស្វែងរកសម្រាប់អ្នកទាំងអស់គ្នា។ ហាង ណ កាហ្វេ បើ​និយាយ​ពី​ ណ កាហ្វេ​ សម្រាប់​អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​កាហ្វេ​ច្បាស់ជា​ស្គាល់​មិនខាន​ ជាពិសេស​អ្នក​សៀមរាប​តែម្ដង​...

រមណីយដ្ឋា​នក្បែរក្រុងភ្នំពេញ​ ៣កន្លែង មានគម្រោងចុងសប្តាហ៍ជួបជុំគ្រួសារ មិនគួរមើលរំលង

ជារៀងរាល់ចុងសប្តាហ៍ម្តងៗ គ្រប់ៗគ្នាមានពេលសម្រាកបន្ទាប់ពីបំពេញការងារ ឬការសិក្សារ ហើយមានពេលទំនេរជួបជុំគ្រួសារ ហើយក៏ជាពេលដែលបង្កើតនៅភាពសប្បាយរីករាយជាលក្ខណៈគ្រួសារ ឬ មិត្តភក្តិ និងចង់ដើរកំសាន្តដើម្បីបំបាត់ភាពនឿយហត់ ស្រស់ស្រាយក្នុងអារម្មណ៍ ក្នុងនេះផងដែរ លោកអ្នកប្រាកដជាចង់ស្វែងរកកន្លែងដើរកំសាន្ត ដូចនេះប្រសិនបើលោកអ្នកមានគម្រោងទៅលេងរមណីយដ្ឋានក្បែរក្រុងនោះ ថ្ងៃនេះAdmin សូមណែនាំទីតាំង ៣កន្លែងដែលនៅមិនឆ្ងាយប៉ុន្មានពីក្រុងភ្នំពេញរបស់យើងទេ ចឹងសូមតាមដានអត្ថបទខាងក្រោម៖ ១ សួនលំហែកាយ កាំង ម៉េង រមណីយដ្ឋានមួយកន្លែងនេះនៅក្បែររាជធានីភ្នំពេញ តែម្តង ស្ថិតនៅបណ្តោយផ្លូវជាតិលេខ...

បង្កងស្រស់ៗ ស្រង់ចេញពីទឹក អាំងជ្រលក់ទឹកត្រីពិសេសប្រចាំហាង Best FOOD ឆ្ងាញ់ហើយបញ្ចុះតម្លៃ១០%ទៀត

អ្នកចូលចិត្តញ៉ាំគ្រឿងសមុទ្រច្បាស់ជាធ្លាប់ស្គាល់ ហាង Best FOOD រួចមកហើយ ព្រោះថាទីនេះគឺជាពិភពគ្រឿងសមុទ្រស្រស់ៗដែលគ្រប់គ្នាប្រាថ្នា។ ពេលនេះក៏មានមីនុយថ្មីដែលជាប្រភេទគ្រឿងសមុទ្រទៀតដែរ គឺបង្កងអាំងស្រស់ៗ ដែលស្រង់ចេញពីទឹកភ្លាម យកមកអាំងភ្លាមជ្រលក់ជាមួយទឹកត្រីពិសេសប្រចាំហាងគឺថាឆ្ងាញ់អើយសែនឆ្ងាញ់ បន្ថែមពីនេះក៏មានការបញ្ចុះតម្លៃ១០% ចំនួន​ ៣ថ្ងៃថែមទៀត ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ ។ មិនមែន Admin ចេះតែថាទេណា គឺឆ្ងាញ់ពិតមែន បើមិនជឿសួរតែលោកម៉ូយកញ្ញាម៉ូយរបស់ Best...

សម្រាប់អ្នកនៅម្តុំសែនសុខ ខកខានបាយព្រឹកនៅផ្ទះ ស្គាល់ហាង ៤កន្លែង សម្រួលជូនបាន!

សម្រាប់អ្នកនៅម្តុំសែនសុខ ប្រសិនបើខកខានពិសារអាហារពេលព្រឹកនៅផ្ទះ ឬចេញទៅធ្វើការជិះកាត់តាមផ្លូវ១០០៣ ផ្លូវទៅផ្សារម៉ាក្រូ​​ | Makro កុំភ្លេចចំណាំមើលៗផង លក់ជាប់ផ្លូវតែម្តងស្រួលរក ស្រួលទិញ កន្លែងក៏ធំទូលាយដែរ មោះមកស្គាល់ហាង ៤កន្លែងនេះ បាយស្រួប គុយទាវ មានកំប្លេរ សម្រួលជូនបានអត់បញ្ហាទេ មិនតែប៉ុណ្ណោះមានលក់ម្ហូបច្រើនមុខ ហើយសម្រាប់ពេលល្ងាចក៏មានដែរ។ ១ ហាង គុយទាវទូកសែនសុខ ហាងគុយទាវទូករសជាតិដើមមួយកន្លែងពីប្រទេសថៃ​​​មានឈ្មោះថា គុយទាវទូកសែនសុខ កំពុងតែឆក់យកអារម្មណ៍របស់អ្នកញ៉ាំ ជាពិសេសសម្រាប់លោកអ្នកធ្វើដំណើរតាមផ្លូវទៅកាន់ផ្សារទំនើបអ៊ីអនសែនសុខ...

ធានាម៉ាសប្បាយមាត់ ពេលបានមកដល់ Heeretea ឆ្ងាញ់ទាំងភេសជ្ជៈ និងបង្អែម

ភេសជ្ជៈថ្មីមកទៀតហើយ មកលើកនេះ គឺផ្គាប់ចិត្តអ្នកចូលចិត្តផឹកប្រភេទតែ ដឹងតែពេញចិត្តស្ដូកហ្មង អោយតែបានមកដល់ ហាង Heeretea ។ Admin សុំសួរតិចចង់ដឹងថានរណាខ្លះបានមកសាកភេសជ្ជៈថ្មីនេះខ្លះ ហើយថាបើមិនទាន់ទេ ឆាប់មកលឿនៗមកណាគឺថាឆ្ងាញ់ហើយប្លែកទៀត ព្រោះថាមានច្រើនប្រភេទ Cheese Tea, Milk Tea និងFruit Tea ដែលគេបានយកតែមករួមបញ្ចូលជាមួយផ្លែឈើស្រស់ៗធ្វើអោយរសជាតិឆ្ងាញ់ប្លែកពីគេតែម្ដង។ ច្បាស់ជាចាប់អារម្មណ៍ហើយមែនទេ នៅពេលដែលលឺថាគេយកតែមកលាយជាមួយផ្លែឈើស្រស់ៗបែបនេះ បើចង់ដឹងច្បាស់ ហើយចង់សាកឆាប់ណាត់គ្នាអោយច្រើនមក ដើម្បីសាកគ្រប់រសជាតិតែ...

បញ្ចុះតម្លៃ២០% ទប់ចិត្តមិនមកញ៉ាំមិនបាននូវមុខម្ហូបថ្មី រសជាតិតុងយ៉ាំ ពីហាង Best FOOD

Best FOOD មកលើកនេះពិតជាពិសេសមែន ព្រោះថាមុខម្ហូបថ្មីនេះមានរសជាតិឆ្ងាញ់មិនធម្មតា ធានាថាដឹងតែពេញចិត្តស្ដូកតែម្ដង សម្រាប់អ្នកដែលចូលចិត្តរសជាតិតុងយ៉ាំ។ ត្រៀមខ្លួនណាត់គ្នាមកសាក មុខម្ហូបថ្មីនេះអោយហើយមកណា ច្បាស់ជាមិនខកបំណងទេ ជឿតាម Admin ទៅថាឆ្ងាញ់គឺឆ្ងាញ់ហើយ ជាពិសេសគឺមានការបញ្ចុះតម្លៃ ២០% ចំនួន ៣ថ្ងៃជាប់គ្នាចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០។ ​ លឺតែនិយាយថាឆ្ងាញ់ៗ ច្បាស់ជាចង់ដឹងហើយថាមានអ្វីខ្លះមែនអត់ ម៉ោះមកដឹងទាំងអស់គ្នា ដែលក្នុងនោះមានដូចជា៖...

Most Read