បើនិយាយពីមីឆាប័ណ្ណធានា អ្នកគ្រប់គ្នាច្បាស់ជានឹកឃើញដល់ថ្វីដៃលោកតាលក់នៅក្បែសាលាបាក់ទូកជាង១០ឆ្នាំមកហើយ។ ប្រាកដណាស់ទោះបីពេលនេះអស់ពីលោកតាទៅពិតមែន ក៏មានកូនប្រុសរបស់លោកតាលក់បន្តផងដែរ ឯរសជាតិវិញក៏នេះតែឆ្ងាញ់មិនចាញ់ថ្វីដៃរបស់លោកតានោះទេ។


សម្រាប់ម៉ូយលោកតាមីឆាប័ណ្ណធានា អាចទៅញ៉ាំបានណា ប្រសិនបើឃ្លាននឹកឃើញរសជាតិមីឆាដ៏ឆ្ងាញ់ប្លែកខុសពីមីឆាគេដ៏ទៃនោះ ព្រោះរូបមន្តដើមរបស់លោកតាគឺនៅតែរក្សាដដែល ទីតាំងដដែល រ៉ឺម៉ក់ក៏ដដែល ប្ដូរតែចុងភៅពីឪពុក ទៅកូនតែប៉ុណ្ណោះ។ Admin សូមបង្ហើបនូវរូបមន្តពិសេសដែលធ្វើអោយគេចូលចិត្តរសជាតិមីឆារបស់គាត់ ដោយសាររសជាតិច្នៃចេញថ្នាំចិនសែ លាយជាមួយសៀងផ្អែមដែលគាត់សុំចែករសជាតិនេះពីកន្លែងលក់ថ្នាំចិនសែ ហើយគាត់យកមកធ្វើការច្នៃឆាជាមួយមី បង្កើតបានជារសជាតិថ្មីមួយបែបទៀត ខុសពីរសជាតិមីឆាធម្មតាដែលយើងធ្លាប់ពិសា។


អ្វីដែលប្លែកទៀតនោះ គឺនៅរ៉ឺម៉កម៉ូតូលក់មីឆារបស់គាត់មានបិតពាក្យស្លោកប្លែកៗច្រើនដូចជា៖ មានបណ្ណធានាពិសាមិនឆ្ងាញ់ ដូរយកលុយវិញ , ថ្ងៃនេះថ្ងៃស្អែកសូមកុំអោយជួបសង្សាក្បត់ចិត្ត និយាយទៅចេញមកប្លែកបស់គាត់ហ្មង។ មិនថាម៉ូយចាស់ៗ រឺម៉ូយថ្មីៗទេណា បើថាចង់ញ៉ាំសូមទៅអោយលឿនបន្តិចព្រោះថាលក់ដាច់ខ្លាំងណាស់ មានអ្នកឈរចាំទិញ បន្តគ្នាមិនចេះខ្វះនោះទេ ហើយចង់ប្រាប់ថាទៅអោយបានមុនម៉ោង ៣រសៀលតែយឺតជាងនេះ អាចអត់បានមីញ៉ាំក៏ថាបាន ព្រោះលក់ដាច់ខ្លាំងណាស់៕


ហាង មីឆាប័ណ្ណធានា
លេខទូរស័ព្ទ៖ 012 64 83 72
ទីតាំង៖ ផ្លូវ ១៣៩ ម្តុំមន្ទីរពហុព្យាបាល និងសម្ភព សុក្រឹត ស្ថិតក្នុងសង្កាត់វាលវង់
ផែនទី
https://goo.gl/maps/GLaqTPb338ioiFPD8
វីដេអូ៖