ចុងសប្តាហ៍នេះ ថ្ងៃសៅរ៍ អាទិត្យ ហើយចំដើមខែផង មានគម្រោងទៅណាទៅណីអត់? បើទៅខេត្តកំពត កុំមើលរំលង តំបន់ទេសចរណ៍ ៥កន្លែងនេះ ក្នុងទឹកដីខេត្តកំពត បើនិយាយពីទេសភាពវិញស្រស់ស្អាតខ្លាំង ត្រជាក់ភ្នែក ធ្វើអោយអារម្មណ៍រំសាយអស់ទុក្ខកង្វល់ ល្អបំផុតសម្រាប់ការជួបជុំគ្រួសារ មិត្តភក្តិ ឬមនុស្សពិសេស ស្គាល់ តំបន់ទេសចរណ៍ ៥កន្លែង ធានាថាសប្បាយកប់ហ្មង! តោះសូមចូលតាមដានអត្ថបទខាងក្រោម៖
១.រមណីយដ្ឋាន ទំនប់ប្រទក្សក្រឡា
រមណីយដ្ឋានទំនប់ប្រទក្សក្រឡាក៏មានលក់នូវម្ហូបអាហារកម្មង់ជាច្រើនមុខ មានជាកញ្ចុះសម្រាប់ញុាំអាហារក្បែរនឹងមាត់ទឹកផ្ទាល់ ពិតជាសាកសមសម្រាប់ការទៅកម្សាន្តជាលក្ខណៈគ្រួសារ ក៏ដូចជាមិត្តភក្តិ កាត់បន្ថយភាពតានតឹង គយគន់ទេសភាពព្រៃភ្នំ ជិះទូក ជិះទា កម្សាន្តលើផ្ទៃទឹក។ ចំពោះអ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់ បរិយាកាសបែបនេះពិតជាមានក្ដីសុខណាស់។




រមណីយដ្ឋាន ទំនប់ប្រទក្សក្រឡា
ទូរស័ព្ទភោជនីយដ្ឋាន ជំនោរឬស្សី៖ 012 431 442/ 015 656 342/ 081 431 442
ទីតាំង៖ ឃុំ កូនសត្វ ស្រុក ទឹកឈូ ខេត្ត កំពត
ផែនទី៖ https://goo.gl/maps/Gnnp1KUViEH2
២.រមណីយដ្ឋានដូងទេរ
រមណីយដ្ឋានដូងទេរស្ថិតក្នុងទឹកដីភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត គឺជាគោលដៅទេសចរណ៍សម្រាប់ការសម្រាកលំហែរកាយនាចុងសប្ដាហ៍ដែលភ្ញៀវទេសចរទាំងឡាយត្រូវធ្វើដំណើរលើដងផ្លូវឆ្ពោះទៅកាន់រមណីយដ្ឋានទឹកឈូ ក្នុងចម្ងាយប្រហែល ៦គីឡូម៉ែត្រពីចំណុចរង្វង់មូលរូបសំណាកទឹករលកក្បែរស្ពានមិត្តភាពកម្ពុជា-កូរ៉េ កំពង់បាយទីរួមខេត្តកំពត រួចបត់ចុះទៅផ្នែកខាងស្តាំដៃប្រមាណប្រហែល ៤០០ម៉ែត្របន្ថែមទៀត។




រមណីយដ្ឋានដូងទេរ
លេខទូរស័ព្ទ៖ 096 248 333 4
បើក៖ ៨ព្រឹក ដល់ ១១យប់
ទីតាំង៖ ភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត
ផែនទី៖ https://her.is/2DglIwH
៣.La Plantation
ចំការម្រេចលាក់ខ្លូនក្បែរជើងភ្នំ ដែលមានចំងាយប្រហែលជា ១២គីឡូម៉ែត្រពីទីរួមខេត្តកំពត កំពុងតែទាក់ទាញអារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនា ស្វែងយល់កាន់តែច្បាស់ពីដំណាំម្រេច មួយកន្លែងមានឈ្មោះថា ឡាផ្លេនថេសិន។ លើសពីចំការម្រេច ឡាផ្លេនថេសិន ក៏ជាកន្លែងដើរកម្សាន្ត ញាំុអាហារ ទស្សនាទេសភាពដ៏ស្រស់ត្រកាល ដែលបានចាប់ផ្ដើមដំណើរការតាំងពីឆ្នាំ ២០១៤។





La Plantation
ទូរស័ព្ទ៖ 017 84 25 05
ទីតាំង៖ ភូមិបុស្សាញិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត
ផែនទី៖ https://goo.gl/maps/Jy2SsuV3UMx
៤.សហគមន៍ទេសចរណ៍ ត្រពាំងសង្កែ
ដោយសារលក្ខណៈអំណោយផលពីធម្មជាតិបានធ្វើអោយប្រជាពលរដ្ធមូលដ្ធានសម្រេចចិត្តបង្កើតសហគមន៍ត្រពាំងសង្កែនេះឡើងក្នុងគោលបំណងអភិរក្ស ថែរក្សាធនធានធម្មជាតិ ស្វែងរកចំណូលសម្រាប់សហគមន៍ ក៏ដូចជាបង្កើនការដាំដុះដើមកោងកាងតាមរយៈការដាំដើមកោងកាងមួយដើមសម្រាប់ទេសចរណ៍ម្នាក់។ ជាមួយសកម្មភាពយ៉ាងរស់រវើកនេះហើយទើបធ្វើអោយសហគមន៍ទេសចរណ៍ត្រពាំងសង្កែទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើន។



សហគមន៍ទេសចរណ៍ ត្រពាំងសង្កែ
ទូរស័ព្ទសហគមន៍៖ ០៩៧ ៧៣០ ៦៥០៥/ ០១៧ ៣០៦ ៥០៥
ទីតាំង៖ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត
ផែនទី៖ https://goo.gl/maps/j9amjDVqSCL2
៥.សហគមន៍អេកូទេសចរណ៍ព្រែកត្នោត
អន្លង់ខៀវ ធម្មជាតិមានសម្រស់ស្អាតពេក ដល់ថ្នាក់មានការសំណូមពរកុំអោយផ្សព្វផ្សាយព្រោះខ្លាច បាត់បង់សម្រស់ដោយសារមនុស្សហេតុផលនេះយើងសុំចិត្តបងប្អូន យើងទាំងអស់គ្នាផងទៅចុះពេលបានទៅលេងហើយសុំជួយថែរក្សារអនាម័យផងណា កុំអោយតំបន់ទេសចរណ៍នេះត្រូវខូចខាត។



សហគមន៍អេកូទេសចរណ៍ព្រែកត្នោត
ផែនទី៖ https://goo.gl/maps/dUL8py1C4Jx