ភេសជ្ជៈថ្មីមកទៀតហើយ មកលើកនេះ គឺផ្គាប់ចិត្តអ្នកចូលចិត្តផឹកប្រភេទតែ ដឹងតែពេញចិត្តស្ដូកហ្មង អោយតែបានមកដល់ ហាង Heeretea ។ Admin សុំសួរតិចចង់ដឹងថានរណាខ្លះបានមកសាកភេសជ្ជៈថ្មីនេះខ្លះ ហើយថាបើមិនទាន់ទេ ឆាប់មកលឿនៗមកណាគឺថាឆ្ងាញ់ហើយប្លែកទៀត ព្រោះថាមានច្រើនប្រភេទ Cheese Tea, Milk Tea និងFruit Tea ដែលគេបានយកតែមករួមបញ្ចូលជាមួយផ្លែឈើស្រស់ៗធ្វើអោយរសជាតិឆ្ងាញ់ប្លែកពីគេតែម្ដង។



ច្បាស់ជាចាប់អារម្មណ៍ហើយមែនទេ នៅពេលដែលលឺថាគេយកតែមកលាយជាមួយផ្លែឈើស្រស់ៗបែបនេះ បើចង់ដឹងច្បាស់ ហើយចង់សាកឆាប់ណាត់គ្នាអោយច្រើនមក ដើម្បីសាកគ្រប់រសជាតិតែ នៅក្នុងហាងដែលមានរហូតទៅដល់ជិត៣០មុខ សម្រាប់ជាជម្រើសរបស់អ្នករាល់គ្នា។ ជាពិសេសមិនត្រូវរំលងភេសជ្ជៈប្រចាំហាងគឺ Devil Dirty Tea, Superfruit Four Season Tea និងភេសជ្ជៈថ្មីពិសេសនោះគឺ Creamy Ovaltine, Grapefruit Strawberry ចំពោះទាំង ៤មុខនេះដាច់ខាតមិនអាចរំលងបានទេណា។



បន្ថែមពីមានភេសជ្ជៈឆ្ងាញ់ៗជាច្រើនមុខហើយនោះ ក៏មានបង្អែមផងដែរ ដូចជា មាននំSoufflé ច្រើនរសជាតិ ដូចជា Fruity Soufflé, Coco Soufflé, Black Sugar Pearl Soufflé, Matcha Soufflé និង Mango Soufflé ដែលមានក្លិនឈ្ងុយ សាច់នំទន់ល្មើយដែលខុសពីនំគេដ៏ទៃ គ្រាន់តែដាក់ចូលក្នុងមាត់ធ្វើអោយសាច់នំរលាយតែម្ដង ចូលចិត្តមួយណាអាចធ្វើការកម្មង់តាមបេះដូងបានណា។ អូហូ នៅចាំអីទៀតមានទាំងភេសជ្ជៈ និងនំដ៏ឆ្ងាញ់បែបនេះហើយនោះមិនបានមកមិចបានទៅ ជាពិសេសនៅក្នុងហាងក៏មានការតុបតែងយ៉ាងស្រស់ស្អាតថែមទៀតនោះ។ ម៉ោះៗ ណាត់គ្នាមកវឺតៗមក ធានាថាឆ្ងាញ់ប្លែកអារម្មណ៍ហ្មង និងទទួលបានការបញ្ចុះតម្លៃ១៥% ដោយគ្រាន់តែចុច Like Page Heeretea Cambodia និងធ្វើការ Share Video ៕




ហាង Heeretea
លេខទូរសព្ទ៖ 016 518 678
ទីតាំង៖ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង ទល់មុខអាគារKeystone
វីដេអូ៖