សម្រាប់អ្នកនៅម្តុំសែនសុខ ប្រសិនបើខកខានពិសារអាហារពេលព្រឹកនៅផ្ទះ ឬចេញទៅធ្វើការជិះកាត់តាមផ្លូវ១០០៣ ផ្លូវទៅផ្សារម៉ាក្រូ | Makro កុំភ្លេចចំណាំមើលៗផង លក់ជាប់ផ្លូវតែម្តងស្រួលរក ស្រួលទិញ កន្លែងក៏ធំទូលាយដែរ មោះមកស្គាល់ហាង ៤កន្លែងនេះ បាយស្រួប គុយទាវ មានកំប្លេរ សម្រួលជូនបានអត់បញ្ហាទេ មិនតែប៉ុណ្ណោះមានលក់ម្ហូបច្រើនមុខ ហើយសម្រាប់ពេលល្ងាចក៏មានដែរ។
១ ហាង គុយទាវទូកសែនសុខ
ហាងគុយទាវទូករសជាតិដើមមួយកន្លែងពីប្រទេសថៃមានឈ្មោះថា គុយទាវទូកសែនសុខ កំពុងតែឆក់យកអារម្មណ៍របស់អ្នកញ៉ាំ ជាពិសេសសម្រាប់លោកអ្នកធ្វើដំណើរតាមផ្លូវទៅកាន់ផ្សារទំនើបអ៊ីអនសែនសុខ តាមរយៈក្លិនទឹកស៊ុបដ៏ឈ្ងុយ ដែលធ្វើឲ្យអតិថិជន ចង់ញ៉ាំ មួយចានហើយថែមមួយចានទៀត។ មិនតែប៉ុណ្ណោះ សាច់គោ និងប្រហិតក៏បានដាក់បញ្ចូលក្នុងចានគុយទាវ ដែលកាន់តែ ធ្វើឲ្យភ្ញៀវញ៉ាំ មិនជិនណាយ ផងដែរ។



ហាង គុយទាវទូក សែនសុខ
លេខទូរស័ព្ទ៖ 089 62 63 17 | 070 62 63 17
ទីតាំង៖ ផ្ទះលេខ B19 ផ្លូវ 1003 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ផ្លូវទៅផ្សារទំនើបអ៊ីអនសែនសុខ)
តម្លៃ៖ ចាប់ពី ៨០០០៛ ដល់ ១៨០០០៛
វីដេអូ៖
២ ហាង បាយមាន់ហៃណាំកំពត
សម្រាប់អ្នកនៅម្ដុំសែនសុខមួយចំនួនច្បាស់ជាបានស្គាល់ នឹងធ្លាប់ភ្លក្សរួចមកហើយនូវបាយមាន់ហៃណាំរបស់ហាងមួយនេះ ព្រោះ ហាងបាយមាន់ហៃណាំកំពតរបស់ហាងនេះ ហាក់ទទួលបានកាគាំទ្រខ្លាំងពីអតិថិជនរបស់ខ្លួនមិនណយទេ អ្វីដែលពេញនិយមខ្លាំងនោះ គឺបាយប្រភេទពណ៌ដែលមានក្លិនឈ្ងុយគួរឱ្យចង់ពិសារ រួមទាំងសាច់មាន់ដែលម្ចាស់ហាងគាត់ជម្រើសយកតែមាន់ស្រែសុទ្ធសាធ ១០០% បន្ថែមឱ្យមានរសជាតិឆ្ងាញ់ជាប់មាត់។



ហាង បាយមាន់ហៃណាំកំពត
លេខទូរស័ព្ទ: 016 630 889 / 088 666 43 66
ទីតាំង៖ ផ្លូវ 1003 ភូមិកាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ
វិដេអូ៖
៣ ហាង បុកល្ហុងកូនភ្លោះ
មិនស្រក់ទឹកមាត់មិចបានទៅ បើទំនងតែយ៉ាងនេះជាមួយនំបញ្ចុកសម្លរការីខៀវ ក្រហម បែបថៃ ដែលមានទាំងគ្រឿងសមុទ្រ ពងត្រី ពងទា កន្សោមមាន់ និងប្រហិតគ្រាន់តែក្រឡេកឃើញ ស្រក់ទឹកមាត់បាត់ទៅហើយនោះ។ បើនិយាយពីរសជាតិវិញ នរណាក៏លាន់មាត់ដែរជាមួយស្នាដៃចុងភៅហាងបុកល្ហុងកូនភ្លោះ ព្រោះថាចេញមកមួយមុខណាក៏ឆ្ងាញ់ដែរ ល្បីតាំងតែពីដើមមកហើយ។



ហាង បុកល្ហុងកូនភ្លោះ
ទីតាំង៖ ស្ថិតតាមបណ្ដោយផ្លូវ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
លេខទូរសព្ទ៖ 086 640 000 / 0716668881 / 069543434
វីដេអូ៖
៤ ហាង បុកល្ហុងបាងកក
ហាង បុកល្ហុងបាងកក ចាប់បើកដំណើរការសាខាមួយទៀតហើយគឺសាខាអ៊ីអន២ មានបម្រើជូននៅមុខម្ហូប ជាលក្ខណៈអាហារសម្រន់ជាច្រើនមុខ មានជាឈុតដូចជា៖ ឈុតបុកល្ហុងគ្រឿងសមុទ្រ ឈុតបុកល្ហុងឥសាន្ត គុយទាវទូកពិសេស បាយឆាកាពិ ផាត់ថៃ រូមជាមួយមុខម្ហូបថ្មីៗហើយប្លែកទៀតផងនោះគឺ ឈុតស៊ុបម្ទេស ធានាថាឆ្ងាញ់ប្លែកតែម្តង រសជាតិក៏ប្លែកខ្លាំងអតិថិជនភាគច្រើនចូលចិត្តញ៉ាំណាស់។



ហាង បុកល្ហុងបាងកក
លេខទូរស័ព្ទ៖ 010 32 62 30
ទីតាំង៖ ផ្លូវ 1003 ទល់មុខផ្សារម៉ាក្រូ
វីដេអូ៖