ដំណើរកំសាន្តតាមខេត្ត គឺជាអ្វីដែលអ្នកគ្រប់គ្នាប្រាថ្នា ព្រោះថាអាចរំសាយអស់ទុក្ខកង្វល់ជាមួយទេសភាពដ៏ស្រស់ត្រកាលតាមតំបន់នីមួយៗ។ ជាពិសេស អាចរីករាយជាមួយធម្មជាតិ ស្រូបខ្យល់អាកាសបរិសុទ្ធ ធ្វើអោយជីវិតអ្នកកាន់តែមានន័យ ហើយមិនថាទៅដល់ទីណា កន្លែងណា ប្រាកដថាក៏ចង់ញ៉ាំម្ហូបឆ្ងាញ់ៗដែរ មែនទេ។ ហេសហេ ថ្ងៃនេះ Admin សូមបង្ហើបកន្លែងខ្លះសម្រាប់អ្នកមានបំណងទៅលេង រឺឆ្លងកាត់ទឹកដីខេត្តបាត់ដំបង អោយបានស្គាល់កន្លែងខ្លះដែលមានរបស់ឆ្ងាញ់ៗ។ តោះមកស្គាល់ទាំងអស់គ្នា ហើយបើបានទៅហើយចិត្តល្អមកភ្នំពេញវិញ ទិញផ្ងើរAdmin ផងណា ដែលកន្លែងទាំងនោះមានដូចខាងក្រោម៖
ណែមជ្រៃកោង
និយាយដល់ណែមជ្រៃកោង សម្រាប់អ្នកដែលធ្លាប់បានញ៉ាំច្បាស់ជានឹកឃើញដល់រសជាតិដ៏ឆ្ងាញ់ ដែលជាស្នាដៃដ៏ប៉ិនប្រសព្វរបស់អ្នកបាត់ដំបងនេះហើយ។



អាហារដ្ឋាន R1 បាយសាច់គោបន្ទះដែក
អាហារដ្ឋាន R1 បាយសាច់គោបន្ទះដែក បាយគោដុត ដែលអ្នកនៅទីរួមខេត្តបាត់ដំបង គ្រប់គ្នាធ្លាប់ញ៉ាំសរសើរថាឆ្ងាញ់ ហើយពួកគាត់តែងតែមិត្តភ័ក្រ្ត បងប្អូនដែលទៅលេងស្រុកកំណើតរបស់ខ្លួនទៅភ្លក្សនៅទីនោះ ព្រោះអីបាយនេះបើកលក់រាប់ឆ្នាំហើយ នៅតែអាចរក្សាបាននូវភាពល្បីល្បាយ និងរសជាតិនៅឆ្ងាញ់ជាទីគាប់ចិត្តដដែល។



អាហារដ្ឋាន R1 បាយសាច់គោបន្ទះដែក
លេខទូរសព្ទ៖ 011 24 85 85 / 012 66 56 24
ទីតាំង៖ ភូមិរំចេក៤, សង្កាត់រតនៈបាត់ដំបង, ក្រុងបាត់ដំបង
ហាង ខួរចំហ៊ុយបាត់ដំបង ឬហៅថាខួរចំហ៊ុយសាលាឌូវី
ហាង ខួរចំហ៊ុយបាត់ដំបង ឬហៅថាខួរចំហ៊ុយសាលាឌូវី ជាមធ្យមរៀងរាល់ថ្ងៃ ខួរជាង២០០ចានលក់អស់គ្មានសល់ដោយសារតែហាងរបស់គាត់ពេញនិយមខ្លាំងទៅលើមុខម្ហូបមួយនេះ ព្រោះអីគ្រាន់តែឈានជើងចូលហាងភ្លាម ឃើញហើយឆ្នាំងធំៗ ដាក់ចំហ៊ុយខួរទាំងឆ្នាំងៗ បើកគំរបភ្លាមហ៊ុយត្រលោម ជះក្លិនឈ្ងុយទាញចិត្តអោយកុំម្ម៉ងភ្លេត។


ហាង ខួរចំហ៊ុយបាត់ដំបង ឬហៅថាខួរចំហ៊ុយសាលាឌូវី
ទូរស័ព្ទ៖ 089 899 399 / 096 555 2055
ចាប់លក់ពីម៉ោង៖ ៣រសៀល
តម្លៃ៖ ខួរ១ចាន ៦០០០រៀល
ទីតាំង៖ បាត់ដំបង ជិតសាលាឌូវី
ទាដុតអំបិលម្ទេសទួលតាឯក
ទាដុតអំបិលម្ទេសទួលតាឯក ទាដុតអំបិលម្ទេស គុយទាវសាច់ទា ទួលតាឯក បើនិយាយពីអ្នកដែលមានស្រុកកំណើតនៅទីរួមខេត្តបាត់ដំបងវិញ គឺស្គាល់ច្បាស់តែម្តងព្រោះអី ហាងនោះមានអ្នកចូលចិត្តរសជាតិសាច់ទានៅទីនោះ សឹងតែគ្រប់គ្នាទៅហើយ។ ដោយចំនុចពិសេស របស់ម្ចាស់ហាងគឺផ្តោតសំខាន់ទៅលើ ទឹកជ្រលក់ ហឹរឆ្ងាញ់ប្លែកហ្មង។



ទាដុតអំបិលម្ទេសទួលតាឯក
ទូរស័ព្ទ៖ 092 6666 15, 096 6666 15
ទីតាំងថ្មី (១០៨)៖ ផ្លូវរោងចក្រតម្បាញ ខាងជើងរោងចក្រតម្បាញ ខាងមុខវត្តទួលតាឯក
ពងមាន់អាំង និងសង្វាក់អាំង ដើមអំពិលជួរមាត់ស្ទឹង
ពងមាន់អាំង និងសង្វាក់អាំង ដើមអំពិលជួរមាត់ស្ទឹង ពងមាន់អាំងនៅជួរមាត់ស្ទឹងនេះ ឆ្ងាញ់ព្រោះអីអ្នកលក់គាត់ធ្វើវាដោយផ្ទាល់ដៃ ហើយល្បីខ្លាំង នៅបាត់ដំបង។

ចំការទំពាំងបាយជូ ស្រុកបាណន់
ចំការទំពាំងបាយជូ ស្រុកបាណន់ ចំការទំពាំងបាយជូនេះ មានកន្លែងសំរាប់ថតរូបស្អាត ហើយមានដើមទំពាំងបាយជូ យ៉ាងច្រើន ហើយ ម្ចាស់ចំការក៏បានច្នៃផ្លែទំពាំងបាយជូ អោយទៅជាភេសជ្ជៈ និងស្រាបានយ៉ាងឆ្ងាញ់ពិសារថែមទៀតផង។



ក្រូចពោធិ៍សាត់ ស្រុកបាណន់
ក្រូចពោធិ៍សាត់ ស្រុកបាណន់៖ ស្រុកនេះជាស្រុកមួយដែលដំណាំក្រូចពោធិ៍សាត់ មានរសជាតិឆ្ងាញ់ ប្រចាំខេត្តបាត់ដំបងបើបានទៅបាត់ដំបង ហើយចង់ញ៉ាំក្រូចដែលមានរសជាតិ ផ្អែមឆ្ងាញ់កុំភ្លេច ទៅតាមផ្លូវស្រុកបាណន់ ជិតដល់ចំការទំពាំងបាយជូ នោះអ្នកនឹងឃើញមានអ្នកក្រូច តាមផ្ទះ លក់ដង្ហែតាមដងផ្លូវ។


ប្រហិតសាច់គោ
ប្រហិតសាច់គោ J Mey សាលាចិន ប្រហិតនេះលក់ដាច់ណាស់ នេះក៏ព្រោះតែរសជាតិរបស់វាឆ្ងាញ់ ម៉េចបានហ៊ានថាឆ្ងាញ់? ព្រោះអ្នកលក់គាត់ធ្វើវាដោយផ្ទាល់ដៃ បើសួរគាត់ថាមួយថ្ងៃលក់អស់ប៉ុន្មានគីឡូ គាត់មិនដឹងទេ ព្រោះគ្មានពេលថ្លឹងផងនឹង រវល់ធ្វើប្រហិតដ៏ច្រើន ដើម្បីយកមកលក់អោយទាន់ពេល។ មិនត្រឹមតែប្រហិតទេឆ្ងាញ់ ទឹកជ្រលក់ជាវេទមន្តពិសេសប្រចាំហាងគាត់ហើយ ឆ្ងាញ់ណាស់…កុំភ្លេចសាកណា នៅម្តុំសាលាចិន Pub Street

នំបញ្ចុកទឹកអំព្រឹក
នំបញ្ចុកទឹកអំព្រឹក ដែលល្បីឈ្មោះជាយូរឆ្នាំមកហើយ នៅឃុំអន្លង់វិល តាមដងផ្លូវជាតិលេខ៥ មានភ្ញៀវជាច្រើនដែលតែងតែឈប់យាន្តជំនិះរបស់ខ្លួនពេលជិះកាត់ ដើម្បីញ៉ាំនំបញ្ចុកដ៏ឆ្ងាញ់ ហើយបើបានទៅសាកកុំភ្លេចភ្លក្សរសជាតិទឹកអំព្រឹកផងព្រោះអី វាឆ្ងាញ់ជាប់ចិត្តតែម្តង កាន់តែអ៊ែមទៀតបើដាក់ម្ទេសហ៊ុយ ពីលើបន្តិចទៀតនោះ។

ក្រឡានតាកុក ជិតវត្តសំរោងក្នុង
