មីនុយថ្មីមកទៀតហើយពីហាង Two Sister មកលើកនេះដាក់ម៉ាអស់ដៃហ្មង គឺថាឃើញហើយដឹងតែទប់អារម្មណ៍មិនសាកមិនបាននោះទេ។ ដូចចំណងជើងខាងលើចឹងណាគឺថាមីនុយថ្មីទាំងនោះមានដូចជា៖ ខ្យង ខ្ចៅ ក្ដាមស្រែ លៀស និងគ្រឿងសមុទ្រ ឆាអំបិលម្ទេសថាឆ្ងាញ់នោះឆ្ងាញ់។
កុំភ្លេចមកសាកទាំងអស់គ្នាណា ជាមួយនូវមីនុយថ្មីនេះព្រោះថាឆ្ងាញ់ហើយតម្លៃវិញក៏សមរម្យថែមទៀត។ បន្ថែមពីនេះក្នុងហាង Two Sister ក៏មានមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខថែមទៀតផងដែរ ជាពិសេសក៏មានក្ដាម បង្គា មឹក3D បីមុខឆារួមគ្នាតម្លៃត្រឹមតែ 6$តែប៉ុណ្ណោះ និងឈុត ២ជាន់ដែលមានដូចជា…តម្លៃ25$ ដែលអាចញ៉ាំបាន៣ ទៅ ៤នាក់ម៉ាតឹងពោះឯណោះ។
ម្ហូបឆ្ងាញ់ៗបែបនេះហើយមិនមកញ៉ាំម្ដេចបានទៅ ជាពិសេសសម្រាប់អ្នកដែលមកញ៉ាំនៅហាងផ្ទាល់ ដោយគ្រាន់តែធ្វើការផុសរូប Check in នោះ និងទទួលបានការបញ្ចុះតម្លៃ ២០%ភ្លាមៗ ដោយលក្ខខណ្ឌពិសេសនេះមានចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។ មើលហ៎ ទាំងឆ្ងាញ់ទាំងតម្លៃសមរម្យ ហើយប្រម៉ូសិនបែបនេះហើយ មិនអាចរំលងបានទេណា ព្រោះថាចំណេញខ្លាំងណាស់ណា៕
ហាង Two Sister បុកល្ហុង
លេខទូរសព្ទ៖ 096 38 88 833
ទីតាំង៖ សាខាទី២៖ ផ្លូវសហាព័ន្ធរុស្សី ទល់មុខវិទ្យាស្ថានភាសាបរទេស IFL
សាខាទី១៖ ស្ថិតនៅតាមបណ្ដោយផ្លូវ សឡា(៣៧១)សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ
វីដេអូ៖