ញ៉ាំហត់មាត់ទៀតហើយ តែប៉ុណ្ណេះ បញ្ចុះតម្លៃ១៥%(ចំពោះសាច់) ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ពិសេសបែបនេះរំលងមិចបានទៅសាច់អាំងទឹកកាពិដែលល្បីមានរសជាតិឆ្ងាញ់ផង។ ចំពោះការប្រម៉ូសិននេះ គឺមានសម្រាប់តែនៅសាខាទូលទំពូងទេណា ដោយចាប់ពីម៉ោង ៣រសៀល ដល់ម៉ោង ៦យប់ ក្រៅពីនេះគិតតម្លៃធម្មតា។



ម៉ោះ Admin ចង់ប្រាប់អោយដឹងតិចតែរឿងនេះសម្រាប់ម៉ូយ Mini BBQ សាច់អាំងទឹកកាពិ ដឹងរួចមកហើយអំពីលក្ខណៈពិសេសនោះ គឺថា ក្នុងហាងមានលក់សាច់អាំងគ្រប់មុខ សាច់ថ្មីៗ គ្រឿងក្នុង គ្រឿងសមុទ្រធម្មជាតិជាច្រើនមុខស្រស់ៗ ដាក់អាំងក្នុងចង្រ្កានធ្យូងយ៉ាងឈ្ងុយ ហើយអ្វីដែលពិសេសទៀតនោះគឺ ជ្រលក់ទឹកកាពិ ដ៏ឆ្ងាញ់ពិសេសល្បីប្រចាំហាង ធានាថាបានញ៉ាំដឹងតែឆ្ងាញ់់ជាប់មាត់ហ្មង។ បើបានញ៉ាំជាមួយនំបញ្ចុកផ្ទាប់បន្លែស្រស់ ជាមួយសាច់អាំងស្រស់ទៀត ពិតជាអ៊ែមអស់ទាស់ហ្មង។ ជាពិសេសសាច់ពពែអាំងទឹកកាពិ ដែលជារសជាតិដើមល្បីល្បាញនៅខេត្តរតនគិរីក៏មាននៅទីនេះដែរ។



អញ្ចឹងៗអីនៀក៎ មិនបានមកមិចបានទៅ ចំណេញលុយ ហើយឆ្ងាញ់មាត់ទៀតនោះ បើខកខានមិនបានមកពិតជាស្ដាយណាស់។ ជិតដល់ថ្ងៃទិវានៃក្ដីស្រលាញ់ផង ចឹងគួរណាស់តែជូនមនុស្សជាទីស្រលាញ់របស់អ្នកមកញ៉ាំមក ដឹងតែអ៊ែមហ្មងហើយ៕


ហាង Mini BBQ សាច់អាំងទឹកកាពិ
ទីតាំងៈ សាខា៣(ទូលទំពូង)៖ ផ្ទះលេខ 159 ផ្លូវលេខ 143 ទល់មុខវត្តទួលទំពូង បត់តាមហាងកាត់ដេរ ប៉ារ៉ាឌី
លេខទូរសព្ទ 098 555 906 / 011 383 388
សាខាទី២ (ផ្សារដីហុយ)៖ ខាងជើងស្តុបផ្សារដីហុយ 20ម៉ែត្រ នៅលើផ្លូវ ហាណូយ
លេខទូរសព្ទ 098 555 906 / 011 383 388
សាខាទី១(សន្ធរមុក)៖ ស្ថិតនៅក្រោយ សាកលវិទ្យាល័យអាស៊ីអឺរុបថ្មី ផ្លូវលេខ 146
លេខទូរសព្ទ 069 363 666 / 017 80 1000
វីដេអូ៖