Yearly Archives: 2022

រៀបកន្លែងមិនទាន់ ភ្ញៀវឈរចាំពេញៗហ្មង បបរបាញ់កាញ់មួយកន្លែងនេះ

អ្នកដែលចូលចិត្តញ៊ាំបបរបាញ់កាញ់ហើយនៅតំបន់ផ្សាសាមគ្គី ច្បាស់ជាស្គាល់ច្បាស់ហ្មងជាមួយនឹងហាង បាញ់កាញ់ កូនតាសេរ្យ ព្រោះថាលក់យូរឆ្នាំហើយល្បីឆ្ងាញ់ទៀត។ រាល់ថ្ងៃនិយាយពីថាដល់ម៉ោងលក់មិនទាន់ទេ មានភ្ញៀវមកឈរចាំហ្មង ម៉ូយៗដែលធ្លាប់ទៅញ៊ាំច្បាស់ជាដឹងហើយ។ កុំឆ្ងល់ថាម៉េចបានបបរបាញ់កាញ់មួយកន្លែងនេះ ភ្ញៀវច្រើនបែបហ្នឹងនោះក៏ដោយសារតែរសជាតិឆ្ងាញ់មានសាច់ច្រើនមុខទៀតដែលសុទ្ធតែសាច់មានរសជាតិត្រូវនឹងបបរបាញកាញ់នេះមានដូចជាជើងជ្រូក ក្បាលត្រី ពោះត្រី និងពងត្រីដែលគ្រប់គ្នាអាចជ្រើសរើសមួយណាក៏បានតាមចំណូលចិត្ត។ អ្នកដែលមិនទាន់បានស្គាល់រសជាតិអាចទៅសាកបាន ដែលហាងរបស់គាត់មានទីតាំងស្ថិតនៅផ្លូវលេខ118 ចំហៀងខាងជេីងផ្សារសាមគ្គី រឺក៏អ្នកទាំងអស់គ្នាអាចធ្វើការខលកម្ម៉ង់តាមរយៈលេខទូរសព្ទ 012 621 550 / 015 621 550 ៕ ហាង...

ឃ្លានបាយឆាក្តាមមែនអត់?? មិនចាំបាច់ទៅដល់កំពតទេ មកក្រោយសាលាវ៉ាន់ដា អ្វីក៏មានដែរ មកញុាំផ្ទាល់ក៏បាន កុម្មង់ក៏បាន?

កាន់តែស្រួល នឹកឃ្លានបាយឆាក្តាមកំពត លែងជាបញ្ហាទៀតហើយ មិនចាំបាច់ទៅដល់ខេត្តកំពតទេ មកត្រឹមក្រោយសាលាវ៉ាន់ដា រកឈ្មោះហាង បាយឆាក្តាមកំពត ចូលមកមិនបំណងទេ ព្រោះថាល្បីមិនណយទេ ជាង១០ឆ្នាំមកហើយនៅខេត្តកំពត ហើយបើនិយាយពីរសជាតិវិញ បាយ​ឆា​កំពត​រសជាតិ​ដើម​តែម្តង។ បើថាចូលមកដល់ក្នុងហាងវិញ ម្ហូបអ្វីក៏មានដែរ ទាក់ទងហ្នឹងគ្រឿងសមុទ្រ មានដូចជា៖ នំ​បញ្ចុក​កំពតសាច់ក្តាម បាយឆាកាពិសាច់ក្តាម បង្គា បាយឆាក្តាមលាយបង្គា បាយឆាក្តាមពិសេស បាយឆាក្តាមអូម៉ាឡែតបង្គា និយាយរួមទៅ គឺថាមិនខ្វះចឹងហ្មង អ្វីដែលសំខាន់គាត់ប្រើសាច់ក្តាមថ្មីស្រស់ៗ ហើយមានអានាម័យថែមទៀតផង...

ហ្វឺ មីស៊ុបមួយកន្លែងនេះរសជាតិមិនធម្មតា ជាមួយស្នាដៃចុងភៅមានបទពិសោធន៍ ជិត២០ឆ្នាំ

អ្នកដែលចូលចិត្តញ៉ាំហ្វឺ ចូលចិត្តញ៉ាំមីស៊ុប ពេលបានមកដល់កន្លែងមួយនេះដឹងតែពេញចិត្តហ្មងជាមួយរសជាតិដ៏ពិសេសពីចុងភៅដែលជាម្ចាស់ហាង និងមានទពិសោធន៍ ជិត២០ឆ្នាំមកនេះ គឺធានាថាផ្ដល់រសជាតិជូនលោកអ្នកពិតជាមិនអោយខកបំណង។ ច្បាស់ជាចង់ស្គាល់ហើយមែនអត់ ដើម្បីបានមកសាកភ្លក្សរសជាតិ ចង់ដឹងថាឆ្ងាញ់ប៉ុណ្ណានោះ? ណ្ហើយមិនលាក់ទេ កន្លែងពិសេសបែបនេះត្រូវតែនាំអោយអ្នកទាំងអស់គ្នាបានស្គាល់ហើយជាពិសេសគឺអ្នកប្លុកចោមចៅ ប្លុកបុរីសន្តិភាព២ ពិតជាមិនអាចរំលងបានទេណាជាមួយហាង មីគាវ ឆាយសេង ។ អ្នកដែលនៅ បុរីសន្តិភាព២ ច្បាស់ជាធ្លាប់ស្គាល់ និងធ្លាប់បានញ៉ាំរួចមកហើយព្រោះថា ហ្វឺ មីស៊ុប នៅទីនេះគឺល្បីខ្លាំងណាស់។ ហ្វឺ គឺជាមុខម្ហូបដែលលក់ដាច់ខ្លាំងជាងគេប្រចាំហាងតែម្ដង និងមីស៊ុបក៏ទទួលបានការគាំទ្រមិនធម្មតាដែរ។ អ្វីដែលពិសេសគ្រឿងផ្សំបន្ថែមពិសេសដែលមិនអាចខ្វះបានពេលញ៉ាំហ្វឺ...

ញុាំដោយសេរី ឥតដែនកំណត់ ត្រឹម 59$ ញុាំអាហារជប៉ុន ជាង 59មុខ នៅ Hiko Teppanyaki

បទពិសោធន៍ថ្មីប្លែក ពីភោជនីយដ្ឋាន Hiko Teppanyaki លោកអ្នកចំណាយត្រឹម 59$ ញុាំដោយសេរី ឥតដែនកំណត់ ជម្រើសអាហារបែបជប៉ុន ជាង59មុខ ហើយជឿជាក់ថាលោកអ្នកពិតជាប្លែកអារម្មណ៍ជាមួយ ការចម្អិនម្ហូប យ៉ាងស្ទាត់ជំនាញរបស់ចុងភៅចម្អិនភ្លាមៗ ជូនលោកអ្នកតែម្តង។ Hiko Teppanyaki ជាភោជនីយដ្ឋានជប៉ុនថ្មីមួយនៅទីក្រុងភ្នំពេញ ដែលមានមុខម្ហូបជាច្រើនមុខជាមួយនឹងគ្រឿងផ្សំយ៉ាងច្រើនសំបូរបែប នាំចូលសុទ្ធសឺងមកពីបរទេស។ អ្វីដែលពិសេសនៅ Hiko Teppanyaki ផ្តល់ជូនអតិថិជនពិសារអាហារជប៉ុន បានដោយដោយសេរី ឥតដែនកំណត់ រយៈពេល២ម៉ោងពេញ ជាមួយមុខម្ហូបជាច្រើនមុខទាំង Sushi, Sashimi...

មិនដែលថាស្ងាត់ម៉េច! ភ្ញៀវពេញៗ ហាងតែម្តង បងម៉ាប់អយស្ទ័រ នេះគឺ ដោយសារតែ តម្លៃ និងរសជាតិឆ្ងាញ់?

ថាអោយតែនឹកឃើញឃ្លានគ្រឿងសមុទ្រម្តងៗ អត់ដែលភ្លេចទេ ហាង បងម៉ាប់អយស្ទ័រ អាចនិយាយបានថាពិភពគ្រឿងសមុទ្រហើយ ស្អីក៏មានដែរ ចង់អយស្ទ័រ បង្គារ​ បង្កង មឹក ខ្យង ក្តាមសមុទ្រ ចង់ឆា ចង់អាំង បានមួយកំប្លេរ អ្វីដែលសំខាន់ តម្លៃគឺទទួលយកបាន តម្លៃ១មុឺន ២មុឺនរៀល ញ៊ាំបានមួយឆ្ងាញ់ ។ សម្រាប់អ្នកដែលធ្លាប់ឧស្សាជិះកាត់ផ្លូវ១០៥ ក្រោយម្តុំសាលាយុគន្ធញឹកញាប់ គឺស្គាល់ច្បាស់តែម្តង ហាង បងម៉ាប់អយស្ទ័រ ជិះពេលណាក៏ភ្ញៀវពេញៗហាង ស្ទើរតែរាល់ថ្ងៃហើយ...

នឹករសជាតិម្ហូបប្រពៃណីជាតិ បែបជនបទស្រុកស្រែ ប្រហុក និង គ្រឿងអន្លក់ មិនអាចរំលងបាន ពីហាង មាតុភូមិ

និយាយដល់ម្ហូបបែបស្រុកស្រែ ម្ហូបលក្ខណៈប្រពៃណីជាតិ ដូចជា ប្រហុក និងគ្រឿងអន្លក់ ជាដើមហ្នឹង បងប្អូនមួយចំនួនប្រាកដជានឹកឃើញដល់ ហាង មាតុភូមិមុនគេហើយ ដោយអាចចាត់ទុកថា ជាហាងដែល ប្រកាន់ភ្ជាប់ជាមួយ មរតកម្ហូបប្រពៃណីជាតិ ជាគោលតែម្តង ។ ហាង មាតុភូមិ នាពេលបច្ចុប្បន្ននេះ បានពង្រីកសាខាជាច្រើន ទាំងនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជា តាមដងផ្លូវ ទៅបណ្តាខេត្តផ្សេងៗផងដែរ ដែលនេះគឺបានផ្តល់នៅភាពងាយស្រួល សម្រាប់បងប្អូនដែល ចង់ទទួលទានអាហារ បែបជនបទស្រុកស្រែ...

ស្គាល់ ហ្វឺ កន្លែងនេះ អ៊ែមណាស់មិនបាច់ថែមគ្រឿងបន្ថែមក៏ឆ្ងាញ់ ទឹកស៊ុបជាតិដល់ដំណក់ចុងក្រោយ

អ្នកប្លុកសាលាបឋមសិក្សាភូមិ៦ ច្បាស់ជាបានស្គាល់រួចមកហើយ ហាង បងម៉ាប់ហ្វឺ សាលាភូមិ៦ អ្នកដែលចូលចិត្តញ៉ាំហ្វឺច្បាស់ជាមិនដែលរំលងទេជាមួយហាងមួយនេះ ព្រោះថាហ្វឺនៅទីនេះល្បីឆ្ងាញ់មួយថ្ងៃៗលក់ដាច់អស់មិនក្រោម ៣០០ចានទេ។ សម្រាប់ម៉ូយៗដែលធ្លាប់ញ៉ាំនៅទីនេះគេតែតែងសរសើរថារសជាតិគឺឆ្ងាញ់ ឆ្ងាញ់ដោយមិនចាំបាច់ថែមគ្រឿងបន្ថែម។ អ្វីដែលពិសេសថែមទៀតនោះ ដែលអាចធ្វើអោយអ្នកដែលមកញ៉ាំទីនេះហើយពេញចិត្តដកចិត្តមិនរួចថែមទៀតនោះ គឺខ្ទឹមជ្រក់ និងសាតេ ដែលពីរមុខនេះដាក់បញ្ចូលគ្នាធ្វើរសជាតិកាន់តែកើនថ្វេរដង។ ចំពោះអ្នកដែលមិនចេះញ៉ាំហ្វឺ ក៏អាចកម្ម៉ង់យកមីបានផងដែរ ដោយម្ចាស់ហាងបានជ្រើសរើសយកមីជាតិយកមកប្រើប្រាស់ ដោយសរសៃមីទន់ស្វិតល្អ មានរសជាតិឆ្ងាញ់ និងពេលដែលដាក់ជាមួយទឹកស៊ុបហ្វឺនៅទីនេះឆ្ងាញ់ញ៉ាំហើយមិនសរសើរមិនបាន។ ពេលដែលគ្រប់គ្នាបានមកញ៉ាំ អ្វីដែលមិនគួរភ្លេចនោះគឺបន្ថែមពងមាន់ស្រែ គឺថាឆ្ងាញ់ហើយប៉ូវកម្លាំងពេញទំហឹងថែមទៀត។ បែបនេះទាំងម៉ូយចាស់ៗ និងអ្នកដែលមិនទាន់បានមកញ៉ាំ ពេលនឹកឃ្លានហ្វឺ កុំភ្លេចមកទីនេះធានាថារសជាតិឆ្ងាញ់ជាប់ចិត្ត៕ ហាង បងម៉ាប់ហ្វឺ សាលាភូមិ៦លេខទូរសព្ទ៖ 089 80...

នំបញ្ចុក​សាច់​ចិញ្ច្រាំ នរណាមិនល្បីទាំងមីនុយចាស់ និងមីនុយថ្មីអតិថិជនសរសើរថាឆ្ងាញ់គ្រប់គ្នា

និយាយ​ពី​ហាង​ នំបញ្ចុក​សាច់​ចិញ្ច្រាំ​ គឺថា​អោយ​តែ​អ្នកណា​បាន​ទៅ​ញ៉ាំ​តែងតែ​លាន់មាត់​សរសើរ​ជាមួយ​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​​ញ៉ាំ​មួយ​ចាន​ហើយ​ តែងចង់​ថែម​មួយ​ចាន​ទៀត​ហ្មង​។ អ្វី​ដែល​ពិសេស​នោះ​ ឆ្នាំ​២០២០នេះ​ ហាង​ក៏បាន​បន្ថែម​មី​នុយ​ថ្មី​មួយទៀត​ ផ្គាប់ចិត្ត​អតិថិជន​​​ឆ្ងាញ់​ប្លែក​មាត់ម៉ាទំហឹង។ សម្រាប់មីនុយថ្មីនេះ គឺ មីសួរសាច់មាន់ ដែលក្នុងនោះមានសាច់មាន់ លាយជាមួយឈាមមាន់ និងបង្កើនរសជាតិថែមមួយកម្រិតទៀតជាមួយទឹកត្រីផ្អែមម្ទេស។ នៅពេលដែលជ្រលក់សាច់មាន់ ជាមួយទឹកត្រីផ្អែមម្ទេស គឺថារសជាតិឆ្ងាញ់កប់សារី អាចនិយាយបានថាឆ្ងាញ់ជាងមីនុយចាស់ដែលល្បីប្រចាំហាងក៏ថាបាន។ បើគិតទៅដល់មីនុយចាស់ដែលមាន គុយទាវសាច់ចិញ្ច្រាំ នំបញ្ចុកសាច់ចិញ្ច្រាំ និងខួរក្ដាម វិញគឺថាត្រូវជាតិខ្លាំងណាស់ជាមួយម្ទេសឆាសាតេ ដែលលោកម៉ូយ កញ្ញាម៉ូយច្បាស់ជាដឹងច្បាស់ហើយ ថាឆ្ងាញ់ខ្លាំងកម្រិតណានោះ។ ក្រៅពី​មាន​ម្ហូប​ឆ្ងាញ់​ៗក្នុង​ហាង​ក៏​មាន​ភេសជ្ជៈ​ជាច្រើន​ ក្នុង​នោះ​ក៏​មាន​កាហ្វេ​ដូង​ក្រឡុក​...

ចង់ញ៉ាំគ្រឿងគោ អីក៏មានសព្វគ្រប់បែបយ៉ាងនៅភោជនីយដ្ឋានតាសេត

ភោជនីយដ្ឋានតាសេតជាអ្នកជំនាញខាងសាច់គោអាំង ស៊ុបគោ និងគ្រឿងគោគ្រប់ប្រភេទ។ សម្រាប់មុខម្ហូមពិសេសប្រចាំ ភោជនីយដ្ឋាន នៅពេលដែលគ្រប់គ្នាបានមកហើយគួរតែសាកនោះមានដូចជា កន្សោមដោះគោអាំង សាច់គោអាំង ពោះគោ ក្រចកគោអាំង ស្មងគោអាំង ស៊ុបគោ និង គ្រឿងគោជាច្រើនប្រភេទទៀត។ នៅទីនេះមិនត្រឹមតែមានម្ហូបឆ្ងាញ់ៗប៉ុណ្ណោះទេ ភោជនីយដ្ឋានតាសេត មានខ្ចុះដាច់ៗពីគ្នា ជាលក្ខណៈធម្មជាតិ ខ្យល់អាកាសល្អ អនាម័យខ្ពស់ និងមានផាសុខភាព។ បងប្អូនអាចអញ្ចើញមកញាំដោយមានទំនុកចិត្តខ្ពស់ ជាពិសេសគ្រប់បុគ្គលិកទាំងអស់បានទទួលការចាក់វាក់សាំងគ្រប់ចំនួនដុស និងត្រូវបានធ្វើតេស្តជាប្រចាំផងដែរ។ បែបនេះសម្រាប់គ្រប់គ្នាដែលចង់ញ៉ាំគ្រឿងគោ ជាមួយនឹងមុខម្ហូបឆ្ងាញ់ៗអមដោយបរិយាកាសបែបធម្មជាតិ ណាត់គ្នាមក ភោជនីយដ្ឋានតាសេត មកពិតជាមិនខកបំណង៕ ភោជនីយដ្ឋានតាសេតលេខទូរសព្ទ៖ 012...

រកឃើញហើយ រសជាតិថៃកាត់ឡាវ បុកម៉ាហឹរហូរញើសស្រក់ទឹកភ្នែកតាមការកម្ម៉ង់

លឺរឿងបុករឿងអីហ្នឹងអ្នកខ្លះ ស្រមៃឡើងស្រក់ទឹកមាត់បាត់ហើយ ជាពិសេសកញ្ញាៗដែលចូលចិត្តរសជាតិដិតៗ ហឹរហូរញើសអីហ្នឹង។ កន្លែងមួយនេះអាចនិយាយបានថាមិនមកសាកមិនបានទេ ព្រោះថាជាកន្លែងថ្មីហើយរសជាតិវិញគឺថៃ ឡាវ ដែលជាស្នាដៃម្ចាស់ហាងជនជាតិថៃផ្ទាល់តែម្ដង។ ទើបតែបើកដំណើរការក្នុងរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែ ហាង សួស្តីវៀងចន័្ទ គឺទទួលបានការគាំទ្រខ្លាំងដែលធ្វើអោយម្ចាស់ហាងពង្រីកបានបីសាខា ដោយគ្រប់គ្នាអាចទៅញ៊ាំនៅសាមួយណាក៏បាននៅជិតលោកអ្នក។ ក្នុងនោះមានសាខាទី១  ស្ថិតនៅលើផ្ផ្លូវ ២០១១ ជិតការ៉ាស់សាំងតូតាល់(ផ្សារឈូកមាស) សាខាទី២ ស្ថិតនៅក្នុងBorey Peng Houth(បុរី ប៉េងហួត បឹងស្នោរ) និងសាខាទី៣...

ស្អាតទៀតហើយ ទើបបើកថ្មីក៏ពិតមែនតែកុំមើលភ្ញៀវពេញៗរកកន្លែងអង្គុយសឹងតែគ្មាន

ល្ងាចឡើងច្បាស់ណាស់ ចេញពីធ្វើការនឿយហត់អស់កម្លាំង ស្ត្រេស គ្រប់គ្នាច្បាស់ជាចង់រកកន្លែងដែលអាចរំសាយអារម្មណ៍អស់ទាំងនេះហើយ។ កន្លែងញ៊ាំអីហាងថ្មីៗក៏កើតមានច្រើន តែថ្ងៃនេះចង់ណែនាំអោយអ្នកទាំងអស់គ្នាស្គាល់នូវកន្លែងថ្មីមួយដែលអេតមីនគិតថា គ្រប់គ្នាអាចទៅរីករាយបាននៅទីនេះ។ Deja Vu គ្រាន់តែលឺឈ្មោះ អ្នកដែលនិយមចូលចិត្តដែលសាកកន្លែងថ្មីច្បាស់ជាមានអ្នកស្គាល់រួចមកហើយ ព្រោះថាកន្លែងនេះរៀបចំស្អាត ហើយនៅកណ្ដាលទីក្រុងថែមទៀត។ តែប៉ុណ្ណេះអ្នកដែលនិយម ចង់មានការជួបជុំ តែមិនចង់ទៅណាឆ្ងាយដឹងតែស្រួលហ្មងមកតែកន្លែងនេះនឹងទទួលបានរសជាតិម្ហូបឆ្ងាញ់ បរិយាកាសល្អ និងមានការLive Band កំដរអារម្មណ៍ថែមទៀត។ លែងគិតច្រើនហើយចង់សាកកន្លែងថ្មីប្លែកអារម្មណ៍ ណាត់គ្នាមកតែ Deja Vu រីករាយយកទៅណាមិនអស់ហ្មង...

រៀបចំដូចនៅមាត់សមុទ្រហ្មង Color Cup-The Beach កន្លែងថ្មីសម្រាប់អ្នកទាំងអស់គ្នា

លឺតែឈ្មោះ Color Cup សម្រាប់យុវវ័យច្បាស់ជាមានអ្នកស្គាល់រួចមកហើយ ជាមួយនឹងហាងដែលល្បីឈ្មោះជាច្រើនឆ្នាំមួយនេះ។​ ដោយសារតែមានការគាំទ្រខ្លាំង បច្ចុប្បន្នColor Cup មានរហូតដល់ទៅ ៣សាខា ដែល Color Cup-The Beach នេះជាសាទី៣ និងមានការរៀបចំអោយមានបរិយាកាសដូចនៅមាត់សមុទ្រ។ ចេញពីធ្វើការ អស់កម្លាំងចង់រកន្លែងជួបជុំជាមួយក្រុមគ្រួសារ មិត្តភក្តិ ក្រុមការងារអីហ្នឹង អាចណាត់គ្នាមក Color Cup-The Beach មកទទួលយករសជាតិម្ហូបឆ្ងាញ់...

Most Read