ស្រក់ញើស អណ្តាតឡើងកំដៅទៀតហើយជាមួយបុកល្ហុង និងម្ហូបពិសេសៗ ពីហាង ផ្ទះបាងកក??

រាល់ថ្ងៃនេះឃើញថាគ្រប់គ្នា​ចូល​ចិត្ត​​ជុំគ្នា​ញ៉ាំ​អាហារ​សម្រន់​ដូចជា​បុកល្ហុង មី​បុក  ផាត់ថៃ ឬ​ បាយឆា និងជាច្រើនមុខទៀត។ ហើយបើថាអ្នកដែលកំពុងអានចូលចិត្តញ៉ាំអាហារបែបហ្នឹងដែរ​ ដូចចំណងជើងខាងលើចឹងរបស់អស់ទាំងហ្នឹងគឺមាននៅហាង ផ្ទះបាងកក យើងហ្នឹង។

ផ្ទះបាងកក
ផ្ទះបាងកក
ផ្ទះបាងកក

ឃើញហ្អេ៎ Admin មិនដែលចិត្តអាក្រក់ទេ អោយតែមានកន្លែងឆ្ងាញ់ កន្លែងល្អ គឺមិនដែលចេះលាក់ម៉េចទេ គឺនាំអោយអ្នកទាំងអស់គ្នាស្គាល់ និងបានទៅញ៉ាំហ្មង។ ​ផ្ទះ​បាងកក ក៏មាន​លក់​អាហារ​ជា​ច្រើន​ប្រភេទ​ទៀតដូចជាបង្គាទឹកត្រីខៀវ បិកល្ហុងព្រៃ បុកល្ហងកំពឹសលោត ផាត់ថៃ ឬ​ ផាត់ម្រះព្រៅ និង បុកល្ហុងបុរាណ ដែល​ជា​អាហារ​ពិសេស​ក្នុង​ហាង​តែម្តង។ ​​បន្ថែមទៀតនោះក៏មានមុខម្ហូបបុករួម(បុកល្ហុងសាប់) បាយឆាណែម បុកងាវ​ សាច់ជ្រូកបំពងទឹកជ្រលក់ពិសេស និង គូស្នេហ៍គូជំលោះ។

ផ្ទះបាងកក
ផ្ទះបាងកក

កាន់តែពិសេសហាងក៏មានកម្មវិធីពិសេសបញ្ចុះតម្លៃប្រចាំឆ្នាំដោយ រាល់ការកុម្មង់ម្ហូបខ្ចប់ ចាប់ពី ៤0,000៛ បញ្ចុះតម្លៃ ៣០% សម្រាប់អតិថិជនមកញុំដល់ហាង ញុំចាប់ពី ៤0,000៛ ថតរូប check in ទទួលការបញ្ចុះតម្លៃ ២0% ។ សម្រាប់រាល់ការកុម៉្មង់ក្តាមជ្រក់ ១ប្រអប់ មានក្តាម៣ តម្លៃ ២៥$ បញ្ចុះសល់ ២១$ ថែមក្បាលបង្គារក្រៀម១កំប៉ុង តម្លៃ ៥$ និងរាល់ការកុម្ម៉ង់ក្តាមថ្មពង ចំអិនរួច( អាចកុម្ម៉ង់មុខម្ហូបបានតាមចិត្ត) ១គីឡូ ៣0$ តែប៉ុណ្ណោះ។

ផ្ទះបាងកក

តោះនៅចាំអីទៀតម្ហូបក៏ឆ្ងាញ់ៗ ហើយមានប្រម៉ូសិនពិសេសបែបនេះទៀតបើមិនបានមកម៉េចបានទៅ រឺក៏អាចធ្វើការកុម្ម៉ងយកទៅញ៉ាំនៅផ្ទះក៏បាន។ លឿនៗមកណា ណាត់ដៃគូរពួកែញ៉ាំរបស់អ្នកមក អោយតែមកដល់ហាង ផ្ទះបាងកក ត្រៀមតែមាត់ឆ្ងាញ់ទៅ?៕

ផ្ទះបាងកក
ផ្ទះបាងកក
ផ្ទះបាងកក
ផ្ទះបាងកក

ហាង ផ្ទះបាងកក
លេខទូរសព្ទ៖ 081 456 556 / 099 563 289 / 096 2 456 282
ទីតាំង៖ ស្ថិតនៅលើផ្លូវសុធារស ទល់មុខសួនសកលវិទ្យាល័យបៀលប្រាយមាត់ទន្លេរ ជិតបៀលឌិងចាស់

វីដេអូ

គ្រឿងសមុទ្រឆាទឹកដូង ជូរអែម បានសាកហើយឬនៅ? និយាយពីថាឆ្ងាញ់ម៉ាទំហឹង??

ដាក់ចូលមាត់ភ្លាមមានអារម្មណ៍ប្លែកមាត់តែម្តង គ្រឿងសមុទ្រស្រស់ៗ ឆាទឹកដូង ជូរអែម ជាមុខម្ហូបថ្មី រសជាតិថ្មី បង្កើត និងច្នៃប្រឌិតរបស់ហាង មីទាញតុងយុាំ ដើម្បីផ្គាប់ចិត្តអតិថិជនរបស់ខ្លួន មានជម្រើសច្រើនមុខ ច្រើនរសជាតិ ពិសាមិនចេះជិនណាយ។

ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ

ជារឿយៗ ហាង មីទាញតុងយុាំ តែងតែបង្កើតមុខម្ហូបថ្មីៗ ប្លែកៗជាញឹកញាប់ ដើម្បីតម្រូវចិត្តអតិថិជនដែលតែងតែគាំទ្រ រសជាតិគ្រប់មុខម្ហូបប្រចាំហាងកន្លងមក ថ្មីៗនេះផងដែរ សម្រាប់ហាងទើបតែបន្ថែមមុខម្ហូបថ្មី មួយទៀត ដែលសុទ្ធតែជាម្ហូបប្រភេទគ្រឿងសមុទ្រ ឆាចម្អិនជាមួយទឹកដូង រសជាតិជូរអែម ផ្សំគ្រឿងពិសេស បង្កើតបានរសជាតិមួយឆ្ងាញ់ប្លែកមាត់ ហើយតម្លៃវិញមួយចាន ១២០០០៛ គ្រប់មុខ ។

ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ

តោះពេលចេញធ្វើការ ចេញពីរៀនទៅ ហាងមីទាញ តុងយ៉ាំ ហ្មងទៅរបស់ឆ្ងាញ់មានច្រើន ចឹងខ្ចិលបាយផ្ទះ ជុំគ្នាញ៉ាំអោយប្លែកមាត់ម្ដង។ កុំភ្លេចទៅសាករសជាតិថ្មីនេះផងណា ទៅសាខាមួយណាក៏បាន គឺមានទាំង២សាខា តែម្តង ហើយសម្រាប់ទីតាំងវិញគឺធំទូលាយ អាចជជែកគ្នាលេងបានយ៉ាងសប្បាយរីករាយ។ ចំពោះទីតាំងគឺស្ថិតនៅតាមបណ្ដោយផ្លូវ ១២២ សន្ធរម៉ុក ប្លុកខាងក្រោយ Tous Les Jours កម្ពុជាក្រោម សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ
ហាង មីទាញតុងយ៉ាំ

ហាង មីទាញតុងយុាំ 
លេខទូរសព្ទ៖​ 061 31 66 83 / 098 809 789
ទីតាំង៖ ផ្លូវ ១២២ សន្ធរម៉ុក ប្លុកខាងក្រោយ Tous Les Jours កម្ពុជាក្រោម

វីដេអូ៖

មួយក្ឌាំងនេះផ្អើលទៀតហើយ កាំប្រម៉ាសមុទ្រ អាំងទឹកត្រីកោះកុង រសជាតិឆ្ងាញ់សាហាវ ពីហាង BEST FOOD

ប៉ុន្មានថ្ងៃនេះ ល្បីខ្លាំងណាស់ កាំប្រម៉ាសមុទ្រ គ្រឿងសមុទ្រទើបមកដល់ថ្មី ល្បីថាមានរសជាតិឆ្ងាញ់សាហាវ ពេលនេះកំពុងតែត្រូវបានមានឈ្មោះជាមីនុយម្ហូបថ្មី ក្នុងហាង BEST FOOD ហើយ កាំប្រម៉ាសមុទ្រនេះ ជាមុខម្ហូបនេះល្បីថាឆ្ងាញ់ ហើយវារឹតតែឆ្ងាញ់ថែមទៀតនោះ គឺបើបន្ថែមជាមួយរសជាតិ ទឹកជ្រលក់ពិសេសប្រចាំហាង BEST FOOD គឺទឹកត្រីកោះកុង ទឹកត្រីអំពិលទុំ ដុតជាមួយអំបិលម្ទេស គ្រាន់តែឃើញ ធ្វើឱ្យស្រក់ទឹកមាត់ដោយមិនដឹងខ្លួន។

ហាង Best FOOD
ហាង Best FOOD
ហាង Best FOOD

សម្រាប់មុខម្ហូបគ្រឿងសមុទ្រដែលកំពុងតែល្បីខ្លាំងនេះ វាអាចនិយាយបានថាមិនស្រួលរកទិញទេ ហើយបើមានវិញប្រសិនបើយើងមិនចេះចម្អិន រសជាតិក៏ពិបាកថាឆ្ងាញ់ដែរ ចឹងទុកតួនាទីនេះឱ្យម្ចាស់ហាង BEST FOOD ដែលជំនាញខាងគ្រឿងសមុទ្រគ្រប់មុខ ជាអ្នកច្នៃជូន ដោយបន្ថែមច្នៃដុតអំបិលម្ទេសពងគ្រួច ទឹកត្រីអំពិលទុំ និងទឹកត្រីកោះកុង បែបហិរៗ គឺរសជាតិឆ្ងាញ់កប់តែម្តង។

ហាង Best FOOD
ហាង Best FOOD
ហាង Best FOOD
ហាង Best FOOD

ហើយនិយាយទៅមិនត្រឹមតែមុខម្ហូបគ្រឿងសមុទ្រមួយមុខនេះទេ គឺមានទាំង លៀសផ្លិតអាំងអំបិលម្ទេស លៀសសមុទ្រអាំងអំបិលម្ទេស ប៉ាវហឺអាំង រួមជាមួយមុខម្ហូបស្រក់ទឹកមាត់ដោយមិនដឹងខ្លួន ជាច្រើនមុខផ្សេងទៀត ដែលគ្រាន់តែឃើញក្នុងមីនុយ គឺថាកំពូលៗម៉ូយ ចាំតែត្រៀមមាត់ឆ្ងាញ់ទៅ។ ហើយសម្រាប់លោកអ្នកដែលនិយមចូលចិត្តគ្រឿងសមុទ្រ អាចមករកបាន មានជូនគ្រប់មុខតែម្តង​ ក្នុងហាង BEST FOOD។

ហាង Best FOOD
ហាង Best FOOD
ហាង Best FOOD
ហាង Best FOOD
ហាង Best FOOD

ហាង Best FOOD
លេខទូរសព្ទ៖ 069 41 41 44 / 061 41 41 44
ទីតាំង៖ ក្រោយស្តុប pizza company ផ្លូវ 261 កែងផ្លូវ 150 សង្កាត់ទឹកល្អក់មួយ(ទល់មុខទីក្រុងអាន់ឆ័រ)

បង្អែមបាយដំណើបខ្នុរ ឆ្ងាញ់ហើយងាយក្នុងការធ្វើទៀត??

បាយដំណើបខ្នុរ គ្រាន់តែលឺឈ្មោះនឹកដល់រសជាតិស្ទើរស្រក់ទឹកមាត់បាត់ទៅហើយ ព្រោះថាដឹងតែឆ្ងាញ់មិនណយទេ បាយដំណើបក៏ឈ្ងុយ ខ្នុរក៏ផ្អែមឆ្ងាញ់ទៀតពេលដាក់ជាមួយគ្នាបង្កើនរសជាតិតិចអី។ តោះកុំរវល់អង្គុយស្រមៃតែរសជាតិ យើងមករៀនធ្វើហ្មងទៅព្រោះថាAdmin មានចុងភៅពិសេសដែលមានបង្ហាញពីគ្រឿងផ្សំ និងវិធីក្នុងការធ្វើនៅខាងក្រោមនេះ។

បង្អែមបាយដំណើបខ្នុរ

▶️ គ្រឿងផ្សំដែលត្រូវមាន៖

  • សណ្ដែកបាយបករួច ១ខាំ
  • អង្ករដំណើប ១គីឡូក្រាម
  • ខ្ទិះដូងដើម កន្លះលីត្រ
  • ខ្ទិះដូងចុង ៥ស្លាបព្រាបាយ
  • ស្ករត្នោត ២ខាំ
  • អំបិល កន្លះស្លាបព្រាកាហ្វេ
បង្អែមបាយដំណើបខ្នុរ
បង្អែមបាយដំណើបខ្នុរ
បង្អែមបាយដំណើបខ្នុរ

▶️ វីដេអូបង្រៀនធ្វើ៖

??? បាយផ្ទះ វីដេអូទី២៤ បង្អែមបាយដំណើបខ្នុរ

ធាត់ទៀតហើយមើលទៅ បើបាយតំណើបខ្នុរទំនងបែបនេះ មិនធ្វើញ៉ាំដូចជាមិនកើត តោះឡើងផ្សារទិញអង្ករដំណើប ទិញខ្នុរមកសារេធ្វើទុកញ៉ាំក្រោយបាយថ្ងៃ??#បាយផ្ទះ វីដេអូទី២៤ បង្អែមបាយដំណើបខ្នុរ————————————————————មុនធ្វើម្ហូប ធ្វើបង្អែម និងញ៊ាំបាយកុំភ្លេចលាងដៃនឹងសាប៊ូផងណា Facetaste បារម្ភ ?

បាន​បង្ហោះ​ដោយ Facetaste នៅ អង្គារ 12 ឧសភា 2020

ថាអត់ទំនងទៅ! អ្នកធ្លាប់ទៅថៃច្បាស់ណាស់ជានឹក street food ទាំងនេះ

មិន​ថា​នៅ​ខ្មែរ​យើង​ ឬ​ថៃ​ទេ​ ជា​ពិសេស​ប្រទេស​នៅ​ក្នុង​អាស៊ី​ភាគ​ច្រើន​សម្បូរ​ street food ណាស់​។​ បើ​បាន​ទៅ​ដល់​ប្រទេស​មួយៗ​ហើយ​ តែ​មិន​បាន​សាក​ street food របស់​គេ​ទេ​ គឺ​គ្មាន​ន័យ​ទេ​។​ ដូច​ជា​អាហារ​នៅ​ក្នុង​ប្រទេស​ថៃ​ទាំង​នេះ​ជា​ដើម​ អ្នក​ធ្លាប់​ទៅ​ច្បាស់​ជា​ធ្លាប់​បាន​ញ៉ាំ​យ៉ាង​ហោច​ណាស់​ក៏​មួយ​មុខ​ដែរ​ ព្រោះ​វា​មាន​តម្លៃ​សមរម្យ​ រសជាតិ​វិញ​អ្នក​ធ្លាប់​សាក​ដឹង​ហើយ​ ញ៉ាំ​មិន​ចេះ​ធុញ​ទេ​។ទាំង​នេះ​ជា​អាហារ​ street food ដែល​ពេញ​និយម​នៅ​ថៃ​៖

ការ៉េម​ដូង

Our Favourite Thai Snacks — EAT. SLEEP. DISCOVER.

បុក​ល្ហុង

ទឹក​ផ្លែ​ឈើ​ស្រស់

Fresh #pomegranate juice at a stall along #Yaowarat Road in #Bangkok

ភាវ​សាច់​ជ្រូក​អាំង​

សាច់​ក្រក​​ថៃ

Sai Krok Isan | Traditional Sausage From Northeastern Thailand ...

នំ​រ៉ូទី

Food Friday – Sweet sticky Banana Roti | thebigmangolife

ប្រហិត​ត្រី

ពង​ក្រួច​ចៀន

Bangkok Fried Quail Eggs – ShopJJ

នំ​គ្រក់

Khanom Krok! Little "cakes" made of rice flour and coconut milk ...

បាយ​ដំណើប​ស្វាយ

Best Mango Sticky Rice in Bangkok, Thailand at Maevaree's Fruit ...

ចេកអាំង

ការ៉េម​ដាក់​នំប៉័ង

Related image

តែ​ដោះ​គោ​ទឹកកក

ឪឡឹក​ទឹក​កក​

ទឹក​កក​ឈូស

កាឡា

អាហារ​នៅ 7-11

ពងមឹកបំពង

Image may contain: food

គុយ​ទាវ​ទូក

Image may contain: food

ម្ជូរ

Image may contain: food

ទុរេន

No photo description available.

ចង់ធ្វើប្រហិតត្រីឆ្លាតឲ្យឆ្ងាញ់ គេធ្វើម៉េចខ្លះ? បើចង់ដឹង ម៉េចមិនចូលអានសិន

ឮថាប្រហិតត្រីឆ្លាត អ្នកខ្លះច្បាស់ជាចូលចិត្តញ៉ាំហើយ។ តែចង់ញ៉ាំប្រហិតត្រីឆ្ងាញ់ គឺពិបាករកទិញឲ្យចំកន្លែងណាស់ ទិញមកចៀនខ្លួនឯង ប៉ះតែប្រហិតផុយៗអត់ស្វិតសោះ សំខាន់ឡើងថ្លៃ។​ ចង់ញ៉ាំប្រហិតឆ្ងាញ់ ស្វិតល្អ គួរតែសាកធ្វើខ្លួនឯងតាមវិធីនេះ មិនពិបាកទេ។

ทอดมันปลากราย

គ្រឿងផ្សំ៖

  • សាច់ត្រីស្លាតកោសរួច ១ គីឡូ
  • អំបិលម៉ដ្ឋ ១ ស្លាព្រាកាហ្វេ
  • ទឹកត្រជាក់ ៤ ស្លាព្រាបាយ ឬ ទឹកកកអនាម័យ ៣-៤ ដុំ
  • គ្រឿងម្ទេសបុក ៣-៤ ខាំ ( បើចង់ក្រហមដាក់ម្ទេសប្លោកក្រៀមបុកចូលជាមួយបន្ថែម)
  • ពងមាន់ ១ គ្រាប់
  • ទឹកត្រី
  • ស្កសរ កន្លះស្លាបព្រាបាយ
  • សណ្កែកកួរហាន់ខ្លីៗតូចៗ ៣ ខាំ
  • ម្រះព្រៅ ៣ កូនចានចង្កឹះ
  • ស្លឹកក្រូចសើចហាន់ជាសសៃឆ្មារ ២ ស្លា ព្រាបាយ

វិធីធ្វើ៖

១. យកសាច់ត្រីដែលកោសរួចមកបុកអោយស្អិត នៅពេលដែលបុកត្រូវថែមទឹកត្រជាក់លាយជាមួយអំបិល ដាក់បុកលាយជាមួយត្រីផង។
២. ពេលដែលបុកសាច់ត្រីស្អិតល្អហើយ យកគ្រឿងបុក ពងមាន់ ស្កសរ ទឹកត្រី ដាក់ចូល រួចហើយច្របល់ចូលគ្នា ( រួចយកទៅចៀន ភ្លក់មើលសិន ) តើរសជាតិល្មមហើយឬនៅ ខ្វះខាតអ្វីយើងបន្ថែមបានទៀតតាមការចូលចិត្ត ។
៣. នៅពេលដែលច្របល់សាច់ត្រីភ្លក់ល្មមដឹងរសជាតិហើយ ក៏ដាក់ ស្លឹកក្រូច ម្រះព្រៅ សណ្កែកកួរ ហើយច្របល់អោយចូលគ្នាម្ដងទៀត ទុកមួយលែកសិន ( ម្រះព្រៅកុំដាក់ទាំងអស់ ទុកពាក់កណ្ដាលសម្រាប់បំពងរៀបដាក់ចាន ) ។
៤. ដាក់ប្រេងចៀនអោយច្រើនបន្ទិច បើកភ្លើងអោយក្ដៅល្មម រួចយកម្រះព្រៅទៅបំពងមុនគេ (ទុករៀបដាក់ចាន ) រួចហើយ យកប្រហិតទៅប៉ាន់ដុំសំប៉ែតៗល្មម រួចយកទៅចៀន អោយឆ្អិនល្អ រៀបដាក់ចានរួចជាការស្រេច ។ពេលចៀនត្រូវមើលភ្លើងកុំអោយក្ដៅពេក ប្រើភ្លើងក្ដៅល្មមៗបានចៀនប្រហិតឡើងល្អ )។

ทอดมันปลากราย

វិធីធ្វើទឹកជ្រលក់៖

១. ទឹកខ្មេះ ៤ ស្លាបព្រាបាយ
២. ស្កសរ ៣ ស្លាបព្រាបាយ
៣. អំបិល ១ ស្លាបព្រាកាហ្វេកន្លះ
៤. សណ្ដែកដីលីងបកសំបក បុកអោយបែកតិចៗ
៥. ម្ទេសពណ៌លឿង ហាន់ ១ ឬ ២ គ្រាប់
៦. ត្រសក់ពុសជាពីរហាន់ ( អោយរៀងក្រាស់បន្ទិច) ៣ ទៅ ៤ ផ្លែ
៧. យកទឹកខ្មេះ ស្កសរ អំបិល ចាក់ចូលក្នុងខ្ទះ ហើយបើកភ្លើងកូរអោយរលាយ ទុកអោយពុះមួយសន្ទុះសិន ចាំបិទភ្លើង ចាក់ដាក់កូនចានទុកត្រជាក់ ដាក់ត្រសក់នឹងម្ទេសហាន់ ជាទឹកជ្រលក់រួចជាការស្រេច ។

ប្រហិត ត្រី

ចំណាំ៖ នៅពេលដែលកោសសាច់ត្រីរួច ត្រូវច្រកថង់ចងមាត់អោយជិតដាក់ត្រាំនឹងទឹកកកអោយវាត្រជាក់ ប្រហែល១ម៉ោងចាំយកមកបុក ជួយអោយប្រហិតត្រីស្វិតឡើងល្អ។

សប្បាយមាត់ញ៉ាំSteak ឆ្ងាញ់ហ្មងតែប៉ុណ្ណេះ Two Cows បញ្ចុះតម្លៃ១០% ពីថ្ងៃនេះដល់រហូតដល់ចុងខែឧសភា

ឱកាសមាសឱកាសប្រាក់មកដល់ហើយអ្នកដែលចូលចិត្តញ៉ាំSteak គ្នាយើងព្រោះថាចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែឧសភា ហាង Two Cows មានប្រម៉ូសិនពិសេសបញ្ចុះតម្លៃ១០% គ្រប់មុខម្ហូបទាំងអស់ តែប៉ុណ្ណេះត្រៀមតែមាត់ញ៉ាំទៅSteak ឆ្ងាញ់ហើយបញ្ចុះតម្លៃឡើងយូរថ្ងៃចឹងអី។

ហាង Two Cows
ហាង Two Cows
ហាង Two Cows

តែប៉ុណ្ណេះ ស្រួលហ្មងអ្នកម្លុកទូលទំពូងមិនចាំបាច់ទៅណាឆ្ងាយទេ Steak ឆ្ងាញ់នៅកៀកខ្លួនមានការប្រម៉ូសិនពិសេសចឹងថ្ងៃទៅញ៉ាំ ល្ងាចទៅញ៉ាំហ្មងចំណេញមិនតិចទេ។ ជាពិសេសបានដល់ហាងកុំភ្លេចញ៉ាំប៉ុន្មានមុខនេះ ព្រោះថាជាម្ហូបល្បីប្រចាំហាងដែលមានដូចជា៖ Steak​បន្ទះដែក មានប្រភេទសាច់គោ(USA) និងសាច់មាន់ បន្ថែមពីនេះក៏មានមីហិរចានដែករសជាតិតុងយ៉ាំង និងមីហិរចានដែករសជាតិដើម កាហ្វេ ភេសជ្ជៈផ្សេងៗ និងស្រាក្រហមផងដែរ។ សម្រាប់អ្នកដែលញ៉ាំ Steak បើបានក្រេបស្រាក្រហមតិចៗទៀត គឺថាអ៊ែមអស់ទាស់ហ្មងហើយ។

ហាង Two Cows
ហាង Two Cows
ហាង Two Cows

អ្វីទាំងអស់នេះគឺបើកលក់ចាប់ពីម៉ោង១១ព្រឹក រហូតដល់ម៉ោង៩ និង៣០នាទីយប់។ តោះៗ នៅចាំអីទៀតអោយតែបានណាត់គ្នាមកដល់Two Cows មានទាំងSteak ឆ្ងាញ់ និងរបស់ញ៉ាំយ៉ាងច្រើនចឹងអី មានទាំងការបញ្ចុះតម្លៃយូរថ្ងៃចឹងទៀតមិនអាចរំលងបានទេ បានញ៉ាំឆ្ងាញ់មាត់ហើយចំណេញលុយទៀតបញ្ចុះតម្លៃ១០%ចឹងអី?៕

ហាង Two Cows
ហាង Two Cows
ហាង Two Cows
ហាង Two Cows
ហាង Two Cows
ហាង Two Cows
ហាង Two Cows

ហាង Two Cows
លេខទូរសព្ទ៖ 012 331 335 / 016 221 001
ទីតាំង៖ សាខាទី១ Eden Garden ( ពីក្រោយ Epic 2)
សាខាទី២ ផ្លូវលេខ១៥៥ ផ្ទះលេខ២១៥ សង្កាត់ទួលទំពូង ខណ្ឌចំការមន(ជិះពីផ្សារទូលទំពូង៦០០ម៉ែត្រ)

វីដេអូ៖

ប្រហិតស្ងោរទួលសង្កែ ក្បែរផ្សារតូចលក់ដាច់សាហាវ ភ្ញៀវចូលជាហូរហែមិនដែលស្ងាត់ម៉េច

និយាយរឿងប្រហិតស្ងោរច្បាស់ជាប្លែកហើយមែនអត់ ជាពិសេសសម្រាប់Admin ហ្មងធ្លាប់តែញ៉ាំប្រហិតបំពងធម្មតា ដល់ពេលបានញ៉ាំប្រហិតស្ងោរនៅហាង​ ខេមរាជប្រហិតស្ងោរម្ដងមកនិយាយពីថារសជាតិឆ្ងាញ់ជាប់ចិត្តហ្មងហើយ។

ហាង ខេមរាជប្រហិតស្ងោរ
ហាង ខេមរាជប្រហិតស្ងោរ
ហាង ខេមរាជប្រហិតស្ងោរ

សម្រាប់អ្នកភ្នំពេញ ជាពិសេសអ្នកម្ដុំទួលសង្កែប្រាកដជាធ្លាប់បានទៅញ៉ាំជាញឹកញយហើយ ព្រោះថាជាអាហារញ៉ាំបែបសម្រន់ហើយ តម្លៃសមរម្យ ឯរសជាតិក៏ពិសេសបែបនេះទៀតនោះរឿងអីថាមិនទៅញឹកនោះ។ សម្រាប់អ្នកដែលមិនទាន់បានទៅញ៉ាំឆាប់ទៅសាកម្ដងទៅណា ព្រោះថាអោយបានប្លែកមាត់ ហើយក្រៅពីប្រហិតស្ងោរ ក៏មានពោះគោស្ងោរ និងសាច់គោអាំង ប្រហិតអាំងផងដែរ ពេលបានជ្រលក់ជាមួយទឹកជ្រលក់ពិសេសប្រចាំហាង គឺថាឆ្ងាញ់នោះឆ្ងាញ់ ហើយបើបានផឹកភេសជ្ជៈអាយ៍កូឡាទៀត កាន់តែបន្ថែមរសជាតិមួយកម្រិតទៀត។

ហាង ខេមរាជប្រហិតស្ងោរ
ហាង ខេមរាជប្រហិតស្ងោរ
ហាង ខេមរាជប្រហិតស្ងោរ

ល្ងាចនេះបើមិដឹងទៅណា សាកទៅញ៉ាំម្ដងទៅអោយបានប្លែកមាត់ហើយដឹងថាឆ្ងាញ់កម្រិតណា ហើយកុំភ្លេចណាកុម្ម៉ងភេសជ្ជៈអាយ៍កូឡា ញ៉ាំជាមួយកាន់តែពិសេសជក់មាត់ជីបៗហ្មង៕

ហាង ខេមរាជប្រហិតស្ងោរ
ហាង ខេមរាជប្រហិតស្ងោរ
ហាង ខេមរាជប្រហិតស្ងោរ
ហាង ខេមរាជប្រហិតស្ងោរ
ហាង ខេមរាជប្រហិតស្ងោរ
ហាង ខេមរាជប្រហិតស្ងោរ

ហាង ខេមរាជប្រហិតស្ងោរ
លេខទូរសព្ទ៖ 015 555 002 / 012 492 701
ទីតាំង៖ បណ្ដោយផ្លូវលេខ៩០០ ផ្សារតូចទួលសង្កែ

វីដេអូ៖

សារព័ត៌មានអន្តរជាតិល្បីលំដាប់ពិភពលោក CNN បានចុះផ្សាយសរសើរម្ហូបខ្មែរ ៣០ មុខ ថាឆ្ងាញ់ខ្លាំង ទេសចរគួរតែញ៉ាំ

ខ្មែរ​យើង​ជា​ប្រទេស​សម្បូរ​ដោយ​​​អរិយធម៌​ និង​វប្បធម៌​ដែល​នរណា​ៗ​ក៏​ស្ងប់​ស្ញែង​ ជា​ពិសេស​ជន​បរទេស​ដែល​មក​លេង​ហើយ​តែង​តែ​សរសើរ​មិន​ដាច់​ពី​មាត់​ពី​ទឹក​ដី​អច្ឆរិយ​មួយ​នេះ​។​ ក្រៅ​ពី​ប្រាសាទ​អង្គរ​វត្ត​ ដឹង​អត់​ថា​គេ​ចង់​ចាំ​ប្រទេស​យើង​ដោយ​សារ​អី​?​ ច្បាស់​ជា​ម្ហូប​ដ៏​ឆ្ងាញ់​ពិសារ​ជា​ច្រើន​មុខ​ហើយ​។​ កាល​ពី​ថ្ងៃ​ ២៣ ខែ​ធ្នូ​ ឆ្នាំ​ ២០១៩ សារព័ត៌មាន​អន្តរជាតិ​ល្បី​លំដាប់​ថ្នាក់​ពិភពលោក​ CNN បាន​ចុះ​ផ្សាយ​សរសើរ​ម្ហូប​ខ្មែរ​ ៣០ ថា​ឆ្ងាញ់​ខ្លាំង​ អ្នក​ទៅ​លេង​គួរ​តែ​សាក​។​

១. សម្ល​កកូរ

រៀនស្ល ៖ សម្លកកូរ – Zourbong

២. នំ​បញ្ចុក​សម្ល​ខ្មែរ

ប្រវត្តិនំបញ្ចុក | អ្នក និពន្ធ វ័យ ...

៣. អាម៉ុក

3 Amok ©Lina Goldberg

៤. បាយ​សាច់​ជ្រូក

4 Bai sach chrouk ©Lina Goldberg

៥. ការី​សាច់​មាន់

សម្លការីសាច់មាន់ CHICKEN CURRY 咖喱鸡 | Grill Wine ...

៦. បុក​ត្រប់​ពុត​លំញង

6 Bok trop pgnon ©Lina Goldberg

៧. ខ​គោ

7 Ka sach ko ©Lina Goldberg

៨. ប្រហុក​ខ្ទិះ

8 Prahok ktis ©Lina Goldberg

៩. ស្ងោរ​ជ្រក់​ត្រី

9 Sngor chruak sach trei

១០. ការី​សារ៉ាម៉ាន់

10 Kari saraman ©Lina Goldberg

១១. ញ៉ាំ​ក្រូច​ថ្លុង

11 Nyoam krauch thlong ©Lina Goldberg

១២. ទឹក​គ្រឿង

12 Tuek kroeung ©Lina Goldberg

១៣. ខ​ត្រី​ស្វាយ​ខ្ចី

13 Kha trei svay kchai ©Lina Goldberg

១៤. កង្កែប​បោក

14 Kangkep baob ©Lina Goldberg

១៥. មី​កូឡា​

15 Mi kola ©Steven Halcrow

១៦. ជ្រក់​ក្រៅ​ឆ្នាំង

វិធី ធ្វើ ស្ងោរជ្រក់ ត្រីងៀត ក្រៅ ...

១៧. ភ្លា​សាច់​គោ

របៀបធ្វើ ភ្លាសាច់គោឆៅ | Beef Salad | Plea Sach ...

១៨. ឆា​ត្រប់​ដុត

18 Chaa trop dott ©Lina Goldberg

១៩. ឆា​ក្តាម​ម្រេច​ខ្ចី

19 Chaa kdam meric kchai ©Lina Goldberg

២០. សម្ល​ម្ជូរ​គ្រឿង​សាច់​គោ

20 Samlor michu kroeung sach ko ©Lina Goldberg

២១. ម៉ាំ​ឆៅ

21 Maam chao ©Lina Goldberg

២២. សម្ល​ប្រហើរ

22 Samlor prohor ©Lina Goldberg

២៣. ម៉ឹក​អាំង

23 Ang dtray meuk ©Lina Goldberg

២៤. ញ៉ាំ​ស្វាយ​ខ្ចី

24 Nhoam svay kchai ©Steven Halcrow

២៥. អាំង​ត្រី​ងៀត

25 Aluek trei ngeat ©Lina Goldberg

២៦. ឆា​អង្ក្រង​សាច់​គោ

26 Chaa angrong sach ko ©Lina Goldberg

២៧. គុយ​ទាវ

27 Kuy teav ©Lina Goldberg

២៨. ស្ងោរ​ង៉ាំ​ង៉ូវ​សាច់​មាន់

28 Sngor ngam nov sach moan ©Lina Goldberg

២៩. នំ​អន្សម​

29 Num ansom ©Lina Goldberg

៣០. ត្រី​បឹង​កញ្ឆែត

30 Trei boeng kanh chhet ©Lina Goldberg

បង្អែមចាប់ឆាយ គ្រាន់តែឃើញពណ៌ខ្យូតៗគ្រឿងផ្សំនៃបង្អែមឃ្លានហ្មង??

រៀនធ្វើម្ហូបរាល់ថ្ងៃហើយ ថ្ងៃនេះសាកមករៀនធ្វើបង្អែមម្ដងមើល៎គ្រាន់ទុកញ៉ាំក្រោយពេលបាយ។ ថ្ងៃនេះAdmin និងមកបង្រៀនពីការធ្វើបង្អែមចាប់ឆាយ ដែលមានគ្រឿងផ្សំពីល្ពៅ ដំឡូង ត្រាវ ការ៉ុត និងពោតធ្វើអោយមើលទៅមានពណ៌ខ្យូតៗគួរអោយចង់ញ៉ាំ នៅខាងក្រោមនេះគឺជាគ្រឿងផ្សំ និងរបៀបធ្វើ។

បង្អែមចាប់ឆាយ

▶️ គ្រឿងផ្សំដែលត្រូវមាន៖

  • ទឹក ៥០០មីលីលីត្រ
  • ខ្ទិះដូងដើម ៦០០មីលីលីត្រ
  • ការ៉ុត ១០០ក្រាម
  • ល្ពៅ ២០០ក្រាម
  • ដំឡូង ២០០ក្រាម
  • ត្រាវ ២០០ក្រាម
  • ពោតក្រហម ២០០ក្រាម
  • ផ្សិតត្រចៀកកណ្ដុរ ២០ក្រាម
  • សាច់ដូងស្ទើរចាស់ ១០០ក្រាម
  • ស្ករស ២០០ក្រាម
  • អំបិល កន្លះស្លាបព្រាកាហ្វេ
បង្អែមចាប់ឆាយ
បង្អែមចាប់ឆាយ
បង្អែមចាប់ឆាយ

▶️ វីដេអូរបៀបធ្វើ៖

??? បង្អែមចាប់ឆាយ

???? បង្អែមពណ៌ឡើងខ្យូតៗរសជាតិឆ្ងាញ់ណាស់ គ្រាន់តែឃើញចង់ធ្វើញ៉ាំជុំគ្រួសារហ្មងសម្រាប់ថ្ងៃចុងសប្ដាហ៍

បាន​បង្ហោះ​ដោយ Facetaste នៅ ព្រហស្បតិ៍ 14 ឧសភា 2020