អាហារធម្មតាៗ ៦ មុខញ៉ាំទៅជួយឲ្យស្បែកភ្លឺស្អាតចេញពីខាងក្នុង មិនចាំបាច់ប្រើផលិតផលជំនួយ

ចង់​បាន​ស្បែក​ស្អាត​ ក្រៅ​ពី​ប្រើ​គ្រឿង​សម្អាង​ ការ​ញ៉ាំ​អាហារ​ល្អ​ៗ​គឺ​ជា​រឿង​ចាំ​បាច់​បំផុត​។​ អាហារ​គឺ​ចាំ​បាច់​ណាស់​សម្រាប់​រាង​កាយ​ និង​ស្បែក​របស់​យើង​។​ អាហារ​ខ្លះ​អាច​ធ្វើ​ឲ្យ​យើង​ឡើង​គីឡូ​ ឬ​មិន​ល្អ​ចំពោះ​រាង​កាយ​យើង​។​ តែ​អាហារ​ ៦ មុខ​នេះ​នឹង​ជួយ​ឲ្យ​ស្បែក​យើង​ស្អាត​ ភ្លឺ​ចេញ​ពី​ខាង​ក្នុង​តែ​ម្តង​បើ​ឧស្សាហ៍​ញ៉ាំ​វា​ញឹក​ញាប់​៖​

១. សូកូឡា​ខ្មៅ

ញ៉ាំ​សូកូឡា​ដែល​មាន​ជាតិ​កាកាវ​ដល់​ទៅ​ ៧០%​ សម្បូរ​សារជាតិ​ដូច​ជា​ ប៉ូតាស្យូម​ ស័ង្កសី​ ម៉ាញ៉េស្យូម​ ថែម​ទាំង​មាន​ជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ ដែល​ជួយ​ការ​ពារ​ស្បែក​យើង​ពី​កាំរស្មី​ UV និង​ការ​បំពុល​ផ្សេង​ៗ​។​ គេ​បាន​រក​ឃើញ​ទៀត​ថា​បន្ទាប់​ពី​ញ៉ាំ​ កាកាវ​ អស់​រយៈ​ពេល​ ៦ ទៅ ១២ សប្តាហ៍​ ស្បែក​នឹង​មើល​ទៅ​ក្មេង​ជាង​វ័យ​ រលោង ​មិន​សូវ​គ្រើម​ដូច​មុន​ទៀត​ផង​។​ ដូច​នេះ​យើង​គួរ​តែ​ញ៉ាំ​ម្សៅ​ដែល​មាន​កាកាវ​ច្រើន​ជាង​ ៧០% ២០ ក្រាម​រាល់​ថ្ងៃ​ ដើម្បី​ទទួល​បាន​ស្បែក​ស្អាត​។​

This Is The #1 Best Dark Chocolate Bar We Tasted | Eat This Not That

២. ត្រី​សម្បូរ​ជាតិ​ខ្លាញ់​ល្អ

ត្រី​ដែល​មាន​ខ្លាញ់​ច្រើន​មាន​ដូច​ជា​ត្រី​ សាម៉ុន​ ជា​ដើម​ វា​មាន​អាស៊ីដ អូមេហ្កា​ ៣ ដែល​ជួយ​រក្សា​ជាតិ​ទឹក​ក្នុង​ស្បែក​ និង​ធ្វើ​ឲ្យ​ស្បែក​ស្រូប​យក​ជាតិ​ទឹក​បាន​ច្រើន​ ហើយ​វា​ក៏​មាន​សារធាតុ​ចិញ្ចឹម​ដែល​ធ្វើ​ឲ្យ​ស្បែក​មើល​ទៅ​ភ្លឺ​ និង​មាន​សំណើម​ ដោយ​សារ​វីតាមីន​ E ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ ការ​ពារ​ស្បែក​បាន​ល្អ​។​ លើស​ពី​នេះ​ត្រី​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ ជួយ​កាត់បន្ថយ​ស្នាម​មុន​ មុខ​ក្រហម​ និង​បង្កើត​កោសិកា​ថ្មី​ដល់​ស្បែក​ផង​ដែរ​។​

Products - MOWI - Ireland

៣. ម្ទេស​ផ្លោក​

ម្ទេស​ផ្លោក​ជា​ប្រភព​នៃ​ Beta Carotene ដែល​ជា​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ ការ​ពារ​ស្បែក​ពី​កាំរស្មី​ UV និង​ជា​ប្រភព​នៃ​វីតាមីន​ C ផង​ដែរ​។​ វា​ជួយ​ផលិត​ជាតិ​ខូឡាជែន​ជួយ​ឲ្យ​ស្បែក​រលោង​ និង​មើល​ទៅ​ក្មេង​ជាង​វ័យ។​​ អ្នក​ដែល​បារម្ភ​ពី​ស្បែក​ជ្រីវជ្រួញ​គួរ​តែ​ញ៉ាំ​បន្លែ​ប្រភេទ​នេះ។

Sweet Bell Pepper Hybrid Mix | Gurney's Seed & Nursery Co.

៤. ផ្លែ​ឪឡឹក

​​មេឃ​ក្តៅ​បែប​នេះ​ម្នាក់​គួរ​តែ​ញ៉ាំ​ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ​ ព្រោះ​វា​សម្បូរ​ជាតិ​ទឹក​ ៩២%។​ វា​ជួយ​កាត់​បន្ថយ​ជាតិ​ទឹក​ដែល​ផ្ទុក​លើ​មុខ​យើង​ ជួយ​កាត់​បន្ថយ​ហើម​ភ្នែក​ ឬ​មុខ​ផង​ដែរ​។​ វា​ជួយ​ឲ្យ​យើង​ស្រស់​ស្រាយ​ និង​មាន​ស្បែក​ស្អាត​។​

BEST Way to Cut a Watermelon into Cubes (+VIDEO) | Lil' Luna

៥. គ្រាប់​ផ្កា​ឈូក​រ័ត្ន

គ្រាប់​ផ្កា​ឈូក​រ័ត្ន​សម្បូរ​ដោយ​ វីតាមីន​ E ស័ង្កសី​ និង​ប្រូតេអ៊ីន​ ជា​មួយ​នឹង​វីតាមីន​ E ដែល​ជា​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​។​ ដូច​កាត់​បន្ថយ​ការ​រលាក​ រួម​ទាំង​ការ​កើត​មុន​ និង​បញ្ហា​ស្បែក​ផ្សេង​ៗ​។​ វា​ក៏​ជួយ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​ដែរ​។

Sunflower Seeds: 6 Reasons How These Seeds May Help Boost Your ...

៦. ប៉េង​ប៉ោះ

​ប៉េង​ប៉ោះ​ជា​គ្រឿង​ផ្សំ​មួយ​ទៀត​ដែល​យើង​រក​ឃើញ​ក្នុង​ក្នុង​គ្រឿង​សម្អាង​។​ វា​ជា​ប្រភព​​ល្អ​នៃ​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ Beta Carotene លីកូពីន​ ដែល​ជួយ​ការ​ស្បែក​ពី​ការ​បំផ្លាញ​ដោយ​ពន្លឺ​ព្រះ​អាទិត្យ​ និង​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ​ ចំណែក​ជាតិ​ Carotene ជា​អាហារ​ល្អ​សម្រាប់​ស្បែក​។​ អ្នក​ដែល​ចង់​បាន​ស្បែក​ភ្លឺ​ស្អាត​ គួរ​តែ​ញ៉ាំ​ប៉េង​ប៉ោះ​ ឬ​អាច​ចាប់​ផ្តើម​ដោយ​ផឹក​ទឹក​ប៉េង​ប៉ោះ​។

Red tomatoes with cut isolated on white | Premium Photo

ចង់ឈរលើពពកក្រោមមេឃ នៅភ្នំខ្នងផ្សារ ហើយមិនវេទនាខ្លួនអានអត្តបទនេះមុនចេញដំណើរ

ផ្តើមបន្ទាត់ដំបូង Admin សុំមួយរឿងមុនគេតែម្តងគឺ សូមជួយថែរក្សាបរិស្ថាននៅតំបន់នោះឲ្យបាន គ្រប់ៗគ្នា ព្រោះថាបើយើងម្នាក់មិនចោល ២នាក់មិនចោល ច្រើនគ្នានៅតែមិនចោល នោះគ្មានឡើយសំរាមទេសភាពភ្នំនៅទីនោះនៅតែស្អាតគ្មានពីរតកូនតចៅជារៀងរហូត ដូច្នេះសន្យាជាមួយ Admin ថាធ្វើរឿងនេះបានបើអ្នកពិតជាស្រលាញ់ធម្មជាតិពិតមែន។

រឿង ៥ចំនុចខាងក្រោមនេះអ្នកគួរដឹងមុនសម្រេចចិត្តឡើងភ្នំខ្នងផ្សារ៖

ការធ្វើដំណើរ៖ ភ្នំខ្នងផ្សារមានកំពស់ ១១៧៧ម៉ែត្រពីនីវូទឹកសមុទ្រ ស្ថិតនៅក្នុងតំបន់ជួរភ្នំក្រវាញ ព្រំប្រទល់រវាងខេត្តកំពង់ស្ពឺ និងកោះកុង ដែលអ្នកត្រូវធ្វើដំណើរប្រមាណ៤ម៉ោង ពីភ្នំពេញទៅក្រុងច្បារមនតាមផ្លូវជាតិលេខ៤ រួចបត់ចូលតាមផ្លូវលេខ ៤៤ រហូតដល់ស្រុកឱរ៉ាល់ រួចបន្តទៅតំបន់រលាក់កងជើង ហៅភូមិភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចុចមើលផែនទី

ដោយសារអ្នកឡើងភ្នំ ដូច្នេះហើយគ្រប់គ្នាត្រូវចូលចុះឈ្មោះនៅទីស្នាក់ការបរិស្ថាន ដើម្បីភាពងាយស្រួលអ្នកអាចទំនាក់ទំនងលោក ជា យុទ្ធា គាត់ជាអនុប្រធានការិយាល័យឧទ្យានជាតិជួរភ្នំក្រវាញ តាមទូរស័ព្ទលេខ 096 22 76 76 7 រឿងបន្ទាប់អ្នកត្រូវមានអ្នកនាំផ្លូវឡើងភ្នំ ដោយបើអ្នកមានគ្នា ៥នាក់ត្រូវយកអ្នកនាំផ្លូវម្នាក់ ហើយអ្នកត្រូវទាក់ទងកក់ពួកគាត់ជាមុន បទពិសោធន៍ផ្ទាល់របស់ Admin ធ្លាប់បានទៅជាមួយលោកពូអ្នកនាំផ្លូវឈ្មោះ នៅ នុំ ហៅពូនឹម ទូរស័ព្ទលេខ 096 691 720 6 និងម្នាក់ទៀតឈ្មោះ រិទ្ធិ ទូរស័ព្ទ 096 912 198 1 ដោយតម្លៃអ្នកនាំផ្លូវម្នាក់ ក្នុង១ថ្ងៃ ២០ដុល្លារ បើអ្នកដេកមួយយប់លើភ្នំមានន័យថា២ថ្ងៃ ដូច្នេះ២ថ្ងៃ ៤០ដុល្លារ។

កក់អ្នកនាំផ្លូវរួច អ្នកក៏ត្រូវកក់គោយន្តសម្រាប់ជិះពីភូមិទៅជើងភ្នំផងដែរ ដោយអោយអ្នកនាំផ្លូវរកអោយ ឬពួកគាត់ជាអ្នកបើកក៏មាន ដោយតម្លៃគោយន្ត១ ទៅមកតម្លៃ ៣០ដុល្លារ អាចជិះបានគ្នា១០ទៅ១៥នាក់ ហើយជិះរយៈពេលជិះពីភូមិទៅជើងភ្នំចំណាយពេលប្រមាណ ២ម៉ោង ហើយបន្តដើរឡើងភ្នំចំណាយពេលប្រមាណ ៣ម៉ោងទៅ៤ម៉ោង សម្រាប់អ្នកធ្លាប់ឡើងភ្នំ តែសម្រាប់អ្នកដំបូងៗ យ៉ាងតិចក៏៥ម៉ោង ទៅ៨ម៉ោងដែរ ទើបអាចទៅដល់។

សម្ភារៈ អ្វីដែលសំខាន់បំផុតសម្រាប់អ្នកឡើងភ្នំលើកដំបូងត្រូវដឹងនោះគឺ ទំងន់សាកាដូ ដែលខ្លួនស្ពាយសម្រាប់បុរសគួរត្រឹម៨ ទៅ១០គីឡូទាំងទឹក ហើយនារីគួរត្រឹម៥ ទៅ៧គីឡូ និយាយរួមកាន់តែស្រាលកាន់តែល្អ។ រឿងបន្ទាប់ គឺត្រូវរកសាកាដូ ស្បែកជើង ស្រោមជើងកវែង បង់បិតម្រាមជើង (សម្ភារៈការពារជើង) ឈើច្រត់ ស្រោមដៃ មួក ខោអាវជើងវែងដៃវែង ស្រាលៗ ដែលឆាប់ស្ងួតញើស។ ម្ស៉ៅផេសាត់ សម្រាប់ចាក់លាបជើងការពារសត្វទៀក, ប្រេងលាបកំដៅសាច់ដុំមុនដើរ និងក្រោយដើរ, តង់ ឬអង្រឹងដែលមានមុង និងតង់កៅស៊ូសម្រាប់គ្របការពារទឹកភ្លៀង, ប្រអប់អាហារ, ដបទឹក (គួរប្រើដបជ័រទន់ដែលមានទុយោបឺតទំហំ ២ឬ៣លីត្រ) និងសម្ភារៈសង្គ្រោះបឋម ១ឈុត, ក្រដាសអនាម័យ, ពិល ជាដើម។

ស្បៀង និងទឹក ម្ហូបក្រៀម សាច់ងៀត ត្រីងៀត អាហារកំប៉ុង ពិសេសមីកំប៉ុង និងនំដែលមានសារធាតុគ្រាប់ធញ្ញជាតិ(Energy Bar) ឬអាចយកតំណាប់ទំពាំងបាយជូរក៏បាន។ ហើយទឹកជារឿងសំខាន់ហើយវាក៏ធ្វើបាបអ្នកណាស់ដែរបើព្យាយាមយកទៅច្រើន ដូច្នេះគួរយកទៅត្រឹម ៣លីត្រ-៤លីត្រ បានហើយសម្រាប់ការដើរឡើងដើម្បីកុំអោយធ្ងន់ពេក ពេលចុះមកវិញ យើងប្រើដបដែលយកទៅច្រកទឹកដាំ ឬច្រោះមកវិញ ត្រឹម២លីត្រ-៣លីត្រ ព្រោះចុះលឿនជាងឡើង។ សម្រាប់អ្នកចង់ញ៊ាំឆ្ងាញ់មាត់លើកំពូលភ្នំដ៏ស្រស់ស្អាតនេះ គួរកុម្ម៉ង់មាន់ស្រែពីអ្នកភូមិ ដោយអោយខាងអ្នកនាំផ្លូវជួយកុម៉្មង់អោយហើយ ដោយតម្លៃមាន់១គីឡូ ២ម៉ឺនរៀល ហើយអ្នកអាចកុម៉្មង់អោយគាត់ធ្វើអោយញ៊ាំបាននៅលើភ្នំ ហើយសម្រាប់បាយក៏ដូចគ្នា គឺខាងអ្នកនាំផ្លូវនឹង យកអង្ករពីភូមិទៅដាំនៅលើភ្នំដូចគ្នា។

តិចនិកការដើរឡើង និងចុះសម្រាប់អ្នកដំបូង និងមានគីឡូធ្ងន់ ចាំបាច់ណាស់បំផុតត្រូវមានស្រោមដៃ និងឈើច្រត់ សម្រាប់ការដើរឡើងអ្នកគួរដើរបោះជំហានខ្លីៗ យឺតៗ (បញ្ជាក់អីវ៉ាន់អ្នកស្ពាយឡើងទៅមិនលើសពី១០គីឡូ) និងពេលចុះមកវិញត្រូវប្រើឈើច្រត់២ សម្រាប់ជួយទប់លំនឹង ហើយដើរបោះជំហានវែងៗ ល្មម លឿនៗ បន្តិចដើម្បីកុំអោយឈឺកជើង តែត្រូវប្រយ័ត្នកុំអោយគ្រេចកជើង ហើយចំនុចសំខាន់១ទៀតដែលគួរដឹងគឺ ការឈប់សម្រាក ការដើរឡើងបើអ្នកយឺតគួរដើរ ១០នាទី-១៥នាទី ឈប់ម្តងហើយឈប់តែ ២-៣នាទីប៉ុណ្ណោះ ហើយរាល់ពេលឈប់ត្រូវដោះគន្លឹះសាកាដូចេញពីស្មាអោយស្រាល ហើយអង្គុយសណ្តូកជើងត្រង់ ដៃតប់តិចៗ លើសាច់ដុំជើងរបស់អ្នក។ ហើយសម្រាប់ការដើរចុះ គួរកុំឈប់ច្រើនដងពេកអី។

កន្លែងថតរូប និងម៉ោងពេលវេលា នៅលើភ្នំខ្នងផ្សារងាកទៅកន្លែងណាទិសណាក៏ស្អាតដែរទេសភាព លើកទូរស័ព្ទ ឬកាម៉េរាមកស្អាតគ្រប់ប្លង់ តែម៉ោងដែលស្អាតខ្លាំងគឺ ពេលថ្ងៃរះ និងថ្ងៃលិច ចន្លោះម៉ោង ៥ព្រឹក-៧ព្រឹក លើកំពូលភ្នំខ្នងផ្សារ ហើយម៉ោង ៤-៦ល្ងាច លើកំពូលភ្នំខ្នងសំពៅ សម្រាប់ថ្ងៃលិច ធានាថាមកវិញមិនខ្វះរូបទុកផុសអួតមិត្តភ័ក្តឡើយ។

បង្អែមដង្កូវ! ឈ្មោះក៏ប្លែក រូបរាងក៏ស្អាត ចង់ដឹងរសជាតិ ទាល់សាកធ្វើញ៉ាំសិន

គ្រាន់តែឃើញរូបរាង និងពណ៌ក៏ចាប់ចិត្តបាត់ទៅហើយ។ ប្លែកទាំងឈ្មោះ​ និង​រូបរាង បង្អែមដង្កូវ មិនមែនយកដង្កូវមកធ្វើទេ គឺប្រើម្សៅធ្វើជារូបដង្កូវ យកផ្កាអមតៈធ្វើពណ៌។ បើចង់ដឹងថារសជាតិល្អដូចរូបរាងអត់ សាកធ្វើញ៉ាំទាំងអស់គ្នា៖

គ្រឿងផ្សំ៖

  • ម្សៅខ្សាយ ៣២ ស្លាបព្រាបាយ
  • ម្សៅដំណើប ១០ ស្លាបព្រាបាយ
  • ល្ងរ ៤ ស្លាបព្រាបាយ
  • ស្ករស ២០ ស្លាបព្រាបាយ
  • អំបិល ១ ស្លាបព្រាកាហ្វេ
  • ផ្កាអមតៈ ៣០ ផ្កា
  • ខ្ទិះដូង ដាក់តាមចំណូលចិត្ត
  • ស្លឹកតយ ៣ សន្លឹក

វិធីធ្វើ៖

១. យកម្សៅខ្សាយ និង ម្សៅដំណើប លាយចូលគ្នាអោយសព្វ បន្ទាប់មករំលែកជាពីរចាន។


២. យកផ្កាអមតៈទៅស្ងារហើយកូរលើភ្លើង បន្ទាប់មកត្រងយកតែទឹក ហើយរំលែកជាពីរចាន ចានទីមួយចាក់ទឹកចូលបន្តិច។


៣. យកទឹកផ្កាអមតៈទាំងពីរចានមកលាយជាមួយម្សៅពីរចានខាងលើហើយច្របល់ជាមួយម្សៅអោយសព្វ។
៤. លុញម្សៅអោយបានចូលល្អចាប់ផ្ដើមយកពុម្ពនំដង្កូវមកធ្វើជារូបរាងដង្កូវ ហើយយកទៅស្ងោរអោយឆ្អិន។


៥. ចាក់ខ្ទិះដាក់ឆ្នាំងលើភ្លើង ដាក់ស្លឹកតយ ស្ករ និងអំបិលចូល ហើយកូរលើភ្លើងដើម្បីបានទឹកខ្ទិះ។


៦. ពេលញ៉ាំយកនំដង្កូវដែលបានស្ងោរឆ្អិនស្រូបជាមួយទឹកខ្ទិះហើយរោយល្ងរពីលើជាការស្រេច។

กับข้าวกับปลาโอ 223 : ครองแครงอัญชันน้ำกะทิมะพร้าวอ่อน - YouTube

តោះសារេខោធូរៗរលុងៗទុកស្លៀកទៅញ៉ាំប៊ូហ្វេ ស៊ុប សាច់អាំង និងគ្រឿងសមុទ្រស្រស់ៗ នៅ Saki Suki & BBQ

ញ៉ាំអីក្រៅផ្ទះម្តងម្កាលមានអីមិនល្អ ខ្ជិលចម្អិនអាហារនៅផ្ទះមក Saki Suki & BBQ ចាត់ទុកជាផ្ទះទីពីររបស់អ្នកបានណា ញ៉ាំប៊ូហ្វេ ស៊ុប សាច់អាំង និងគ្រឿងសមុទ្រស្រស់ៗថ្មីៗ សាច់គោអាមេរិក ដាក់ឱ្យញ៉ាំដោយសេរី តម្លៃ 13.5$ក្នុងម្នាក់ ហើយមានប្រូម៉ូសិនពិសេសសម្រាប់រៀងរាល់ថ្ងៃអង្គារចំពោះការមកញ៉ាំ ៥នាក់ និងមានការហ្វ្រីជូនម្នាក់។

ហាង  Saki Suki & BBQ
ហាង Saki Suki & BBQ
ហាង Saki Suki & BBQ

សម្រាប់អ្នកដែលនិយមទទួលទានអាហារប៊ូហ្វេ តែងតែរកវិធីធ្វើយ៉ាងម៉េចទើបញ៉ាំប៊ូហ្វេចំនេញលុយ ញ៉ាំបានច្រើនហើយមិនស្តាយលុយ ដូចនេះមុននិងទៅ កុំញ៉ាំអីច្រើនពេកទុកពោះឱ្យទទេ ស្លៀកខោមានចង្កេះរលុងៗ រកកន្លែងណាមានប្រូម៉ូសិន ហើយប៊ូហ្វេមានច្រើនមុខ ច្រើនជម្រើសក្នុងការញ៉ាំ ញ៉ាំដូចជាផ្ទះរបស់យើងចឹងដែរ ចឹងចង់បានជម្រើសល្អ កុំភ្លេច ហាង​ Saki Suki & BBQ ផ្តល់ជូនអ្នកយ៉ាងកក់ក្តៅ អាចចាត់ទុកជាផ្ទះទីពីររបស់អ្នកបាន។

ហាង Saki Suki & BBQ
ហាង Saki Suki & BBQ
ហាង Saki Suki & BBQ
ហាង Saki Suki & BBQ
ហាង Saki Suki & BBQ

ហាង​ Saki Suki & BBQ មានបម្រើជូនអាហារពេលព្រឹក អាហារពេលថ្ងៃ អាហារពេលល្ងាច និងអាហារប៊ូហ្វេ ស៊ុប សាច់អាំង ដ៏ច្រើនសម្បូរបែប គ្រឿងសមុទ្រស្រស់ៗ បន្លែ សាច់គ្រប់មុខ មានរហូតដល់ទៅជាង២០០មុខ ទឹកជ្រលក់៥មុខ មិនប្រើប៊ីចេងគិតដល់សុខភាពជាចម្បង។ ជ្រើសរើស ហាង​ Saki Suki & BBQ ពិតជាត្រូវចិត្តហើយ ទីកន្លែងធំទូលាយ អាហារគ្រប់មុខ គ្រឿងសមុទ្រ បង្កងស្រស់ៗ ដាក់ញ៉ាំដោយសេរី រឿងអីថាមិនទៅសាកទៀតនោះ។

ហាង Saki Suki & BBQ
ហាង Saki Suki & BBQ
ហាង Saki Suki & BBQ
ហាង Saki Suki & BBQ
ហាង Saki Suki & BBQ
ហាង Saki Suki & BBQ

ហាង Saki Suki & BBQ
លេខទូរស័ព្ទ៖ 077 577 555/ 087 577 555
ទីតាំង៖ ទល់មុខសាលាបឋមសិក្សាទួលគោក

វីដេអូ៖

ខែក្តៅអ៊ីចឹង ចេះធ្វើតែ ៨ មុខនេះដាក់ក្នុងទូរទឹកកក ដឹងតែសល់លុយមិនតិចទេ

ទាំង​ Admin ទាំង​គេ​ខែ​ក្តៅ​អ៊ីចឹង​ផង​ ច្បាស់​ជា​ងាក​កាហ្វេ​ ងាក​តែ​គុជ​ បើ​និយាយ​ពី​អ្នក​ delivery វិញ​ចាំ​មុខ​ ហើយ​ស្គាល់​ច្បាស់​ជាង​ថ្ងៃ​ទៀត​។​ បើ​ម៉ា​ថ្ងៃ​ៗ​កុម្ម៉ង់​ឥត​ល្ហែ​ សម​គេ​មាន​ discount ហើយ​ដឹក​ឲ្យ​មិន​គិត​លុយ​ទៀត​នោះ​ លុយ​ប៉ុន្មាន​ក៏​មិន​សល់​ដែរ​ ម៉ែ​ជេរ​សុខ​ចិត្ត​ធ្វើ​មិន​ឮ​ទៀត​ ធ្វើ​ម៉េច​ប្រើ​ស្រេក​ហើយ​ ទ្រាំ​ម៉េច​បាន​។​ ចុះ​បើ​ប្តូរ​ពី​ទិញ​ មក​ធ្វើ​របស់​ឆ្ងាញ់​ៗ​ទុក​ក្នុង​ទូរ​ទឹកកក​ខ្លួន​ឯង​វិញ​ មិន​ល្អ​មែន​អត់​ លុយ​ក៏​សល់​ ម៉ែ​ក៏​លែង​ជេ​ទៀត​ យុទ្ធ​សាស្ត្រ​ព្រួញ​មួយ​បាញ់​បាន​សត្វ​ ២ តើ​។​​

១. ចាហួយ​អូវ៉ាន់​ទីន​ដូង​ក្រអូប

ចុច​លើ​រូប​ដើម្បី​មើល​រូបមន្ត​ធ្វើ

២. ទឹក​សណ្តែក​ខៀវ

ចុច​លើ​រូប​ដើម្បី​មើល​រូបមន្ត​ធ្វើ

៣. ទឹក​សណ្តែក​ស

ចុច​លើ​រូប​ដើម្បី​មើល​រូបមន្ត​ធ្វើ

៤. ការ៉េម​អូរីអូ

ចុច​លើ​រូប​ដើម្បី​មើល​រូបមន្ត​ធ្វើ​

៥. ចាហួយ​ឪឡឹក

ចុច​លើ​រូប​ដើម្បី​មើល​រូបមន្ត​ធ្វើ

៦. ទឹក​ប្រទាល​កន្ទុយ​ក្រពើ

ចុច​លើ​រូប​ដើម្បី​មើល​រូបមន្ត​ធ្វើ

៧. យ៉ាអួ (ទឹកដោះគោជូរ)

ចុច​លើ​រូប​ដើម្បី​មើល​រូបមន្ត​ធ្វើ

៨. ការ៉េម​ផ្លែ​ឈើ

ចុច​លើ​រូប​ដើម្បី​មើល​រូបមន្ត​ធ្វើ

មាន់ស្រែអាំងអំបិលម្ទេស ហាង Two Sister បុកល្ហុង គ្រាន់តែឃើញឃ្លានចង់ស្រក់ទឹកមាត់?

ធ្លាប់តែលឺល្បីថាបុកល្ហុងនៅហាង Two Sister បុកល្ហុង ឆ្ងាញ់ ពេលនេះហាងបានបញ្ចេញមីនុយថ្មីឆ្ងាញ់ត្រូវបានភ្ញៀវសរសើរមិនចាញ់បុកល្ហុងប៉ុន្មាននោះទេគឺ មាន់អាំងអំបិលម្ទេស និយាយពីថាគ្រាន់តែពេលអាំងក្លិនក៏ឈ្ងុយស្ទើរស្រក់ទឹកមាត់ហ្មងហើយ។

ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង

លឿនៗមកអោយតែបានមកដល់ហាង Two Sister បុកល្ហុង គឺដឹងតែឆ្ងាញ់មាត់ម៉ាអ៊ែមហើយព្រោះថាមានម្ហូបញ៉ាំមិនចេះខ្វះនោះទេមិនថា ឆា អាំង បុក ញុំា គឺឆ្ងាញ់គ្រប់មុខហ្មងហើយ។ ជាពិសេសក្នុងចំណោមម្ហូបទាំងអស់យើងត្រូវតែបានភ្លក់មីនុយថ្មី ព្រោះថាមានអ្នកបានទៅញ៉ាំហើយគេសរសើរគ្រប់គ្នាបែបនេះនោះ។

ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង

កុំភ្លេចណាចង់ញ៉ាំមាន់ស្រែអាំងអំបិលម្ទេស ដែលឆ្ងាញ់គឺមាននៅហាង Two Sister បុកល្ហុង ហ្នឹងហើយចង់មកញ៉ាំនៅហាងផ្ទាល់ក៏បាន រឺធ្វើការកុម្ម៉ង់យកទៅញ៉ាំនៅផ្ទះក៏បានមានសេវាកម្មដឹកជញ្ជូនជាទីគាប់ចិត្តសម្រាប់អតិថិជន។ ហើយបើបានកុម្ម៉ងមាន់អាំងហើយ សាកញាំប៉ាតេពងទាប្រៃ, ញាំមឹក, ញាំបង្គា ផងទៅណាព្រោះថាក៏ឆ្ងាញ់អស់ស្ទះដែរ??៕

ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង
ហាង Two Sister បុកល្ហុង

ហាង Two Sister បុកល្ហុង
លេខទូរសព្ទ៖ 096 38 88 833 / 095 38 88 85
ទីតាំង៖ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ទល់មុខសាលាភូមិន្ទ ម្តុំមីហិលសេអូល

វីដេអូ៖

ហាងសាច់អាំង ៥ កន្លែងមិនគួរមើលរំលង រសជាតិប្លែកៗ អនាម័យ និងបរិយាកាសល្អ

កំពុងស្វែងរកកន្លែងញ៉ាំសាច់អាំងឆ្ងាញ់ៗ អនាម័យ និងបរិយាកាសល្អមែនទេ? រកត្រូវកន្លែងហើយ ចាំ Admin ណែនាំ ៥ កន្លែងនេះ ធានាថាអែមហ្មង!

ហាង Busan BBQ

តែប៉ុណ្ណេះដឹងតែឆ្ងាញ់មាត់ហើយ ណាត់គ្នាមកញ៉ាំជាមួយសាច់អាំងដ៏មានរសជាតិបែបកូរ៉េនវម្ដងមើល៎ ដែលមានប្រភេទ សាច់គោ និងសាច់ជ្រូក សម្រាប់សាច់ទាំងអស់គឺមាន ៣រសជាតិ មាន Original, Garlic និង Korean Spicy លោកអ្នកអាចជ្រើសរើសបានតាមចំណូលចិត្តរបស់ខ្លួន។ អ្វីដែរពិសេសនោះ គឺសាច់ទាំងអស់ មានគុណភាពខ្ពស់ ស្របតាមស្តង់ដា USDA ដែលមានរសជាតិឆ្ងាញ់ និងពិសារដោយមិនបាច់បារម្ភថាប៉ះពាល់ដល់សុខភាពនោះទេ។ ហើយចំពោះចង្ក្រានចម្អិន ក្នុងហាងក៏មានលក្ខណៈពិសេសខុសពីហាងគេ ដោយស្រូបផ្សែងធ្វើអោយមិនសូវមានផ្សែង ដែលប៉ះពាល់ដល់ការទទួលទាន របស់លោកអ្នកនោះទេ។

ហាង Busan BBQ
ហាង Busan BBQ
ហាង Busan BBQ
ហាង Busan BBQ

ហាង Busan BBQ
លេខទូរសព្ទ៖ 015 758 054
ទីតាំង៖ ផ្ទះលេខ123A-125, ផ្លូវលេខ១៣៤ សង្កាត់ផ្សារដេប៉ូ២​ ខណ្ឌទួលគោក រាជធានីភ្នំពេញ

ហាង Mini BBQ សាច់អាំងទឹកកាពិ

ម៉ោះ Admin ចង់ប្រាប់អោយដឹងតិចតែរឿងនេះសម្រាប់ម៉ូយ Mini BBQ សាច់អាំងទឹកកាពិ ដឹងរួចមកហើយអំពីលក្ខណៈពិសេសនោះ គឺថា ក្នុងហាង​មាន​លក់​សាច់​អាំង​គ្រប់មុខ​ សាច់​ថ្មី​ៗ ​គ្រឿងក្នុង​ គ្រឿង​សមុទ្រ​ធម្មជាតិ​ជាច្រើន​មុ​ខស្រស់​ៗ ដាក់​អាំង​ក្នុង​ចង្រ្កាន​ធ្យូង​យ៉ាង​ឈ្ងុយ ហើយ​អ្វី​ដែល​ពិសេស​ទៀត​នោះ​គឺ​ ជ្រលក់​ទឹក​កាពិ​ ដ៏ឆ្ងាញ់​ពិសេស​ល្បី​ប្រចាំ​ហាង​ ធានា​ថា​បានញ៉ាំដឹងតែឆ្ងាញ់់​ជាប់មាត់​ហ្មង​។ បើ​បាន​ញ៉ាំ​ជាមួយ​នំបញ្ចុក​ផ្ទាប់​បន្លែ​ស្រ​ស់​ ជាមួយសាច់អាំងស្រស់ទៀត​ ពិតជា​អ៊ែម​អស់ទាស់​ហ្មង​។ ជាពិសេសសាច់ពពែអាំងទឹកកាពិ​ ដែលជារសជាតិដើមល្បីល្បាញនៅខេត្តរតនគិរីក៏មាននៅទីនេះដែរ។

ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ
ហាង Mini BBQ សាច់អាំងទឹកកាពិ

ហាង Mini BBQ សាច់អាំងទឹកកាពិ
ទីតាំងៈ សាខា៣(ទូលទំពូង)៖​ ផ្ទះ​លេខ​ 159 ផ្លូវ​លេខ​ 143 ទល់មុខវត្ត​ទួលទំពូង​ បត់តាមហាង​កាត់ដេរ​ ប៉ារ៉ាឌី
លេខ​ទូរសព្ទ​ 098 555 906 / 011 383 388
សាខាទី២ (ផ្សារដីហុយ)៖ ខាងជើងស្តុបផ្សារដីហុយ 20ម៉ែត្រ នៅលើផ្លូវ ហាណូយ
លេខទូរសព្ទ​ 098 555 906 / 011 383 388
សាខាទី១(សន្ធរមុក)៖ ស្ថិតនៅក្រោយ សាកលវិទ្យាល័យអាស៊ីអឺរុបថ្មី ផ្លូវលេខ 146
លេខទូរសព្ទ 069 363 666 / 017 80 1000

ភោជនីយដ្ឋាន​ LOREM

នៅពេល​មានការ​ជួបជុំ​ អ្នកណា​ខ្លះ​និយម​ចូលចិត្ត​ញ៉ាំ​សាច់​អាំង​ ជាពិសេស​សាច់​អាំង​ទឹក​កាពិ​ ដែរ​កំពុងពេញនិយម​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នេះ​។ តោះ​បើ​ចូលចិត្ត​បែបនេះ​សូម​អញ្ជើញ​មកកាន់​ភោជនីយដ្ឋាន​ LOREM​ មក​គឺថា​ដឹង​តែ​ពេញចិត្ត​ស្ដូក​តែម្ដង​។ ចង់និយាយ​ថា​សាច់​អាំង​នៅ​ ភោជនីយដ្ឋាន​ LOREM​ គឺថា​មាន​រសជាតិ​ឆ្ងាញ់​ពិ​សេស​ៗគ្រប់មុខ​ហ្មង​ ដោយសារតែ​សាច់​ទាំងអស់​គឺ​ស្រស់​ៗ យក​មក​អាំង​ជ្រលក់​ជាមួយ​ទឹក​កាពិ​ ធ្វើអោយ​រសជាតិ​ឆ្ងាញ់​សាហាវ​ ជាប់មាត់​បំភ្លេច​មិនបាន​ ហើយ​បន្ថែម​ពីនេះ​គឺថា​ នៅ​មាន​គ្រឿង​ក្លែម​ឆ្ងាញ់​ៗជាច្រើន​មុខ​ថែមទៀត​ផង​។ ជាពិសេស​ភោជនីយដ្ឋាន​មាន​បរិយាកាស​ល្អ​ បែ​បរ៉ូ​ម៉ែ​នទិច​ សេវាកម្ម​ល្អ​ និង​មានតម្លៃ​សមរម្យ​ ដែល​អាច​និយាយ​បាន​ថា​ជី​ទីកន្លែង​ដ៏​ល្អ​សម្រាប់​ជួបជុំ​ លក្ខណៈ​គ្រួសារ​ មិត្តភក្តិ​ រឺ​មនុស្ស​ពិសេស​។

ភោជនីយដ្ឋាន LOREM
ភោជនីយដ្ឋាន LOREM
ភោជនីយដ្ឋាន LOREM

ភោជនីយដ្ឋាន LOREM
ទីតាំង៖ ផ្លូវ​លេខ​ 99 សង្កាត់​បឹង​ត្របែក​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ (ក្រោយ​ក្រសួង​ដែន​ដី​នគរូបនីយកម្ម​)
លេខទូរសព្ទ៖ 012282796 / 093282796

ហាង នំបញ្ចុក

ចង់ប្រាប់ថា គឺ​ឆ្ងាញ់​ប្លែក​ហ្មង​ហើយ​ ដោយមាន​សាច់​ និង​គ្រឿង​សមុទ្រ​ យក​មក​អាំង​ រួច​ផ្ទាប់​ជាមួយ​បន្លែ​ ខ្ជី​ និង​នំបញ្ចុក​ ជ្រលក់​ជាមួយ​ទឹក​កាពិ​ គឺថា​រសជាតិ​ឆ្ងាញ់​ខ្លាំង​មែនទែន​។ សា​ស្រមៃ​មើល​នៅពេល​ដែល​សាច់​អាំង​ក្ដៅ​ៗ ហើយ​យក​មក​ផ្ទាប់​ជាមួយ​នំបញ្ចុក​ និង​បន្លែ​ស្រស់​ៗ រួច​ជ្រលក់​ជាមួយ​ទឹក​កា​ពិ​ចឹង​អី​ រសជាតិ​មិច​ទៅ​ណ៎​ អូយ​ស្រក់​ទឹកមាត់​ហ្មង​ហើយ​។ គួរតែ​ទៅ​ញ៉ាំ​ណា​ ព្រោះថា​រសជាតិ​ក៏​ឆ្ងាញ់​ រី​ឯតម្លៃ​ក៏ ​សមរម្យ​ដោយ​ឈុត​ធំ​មានសាច់​ ៦ចាន​ តម្លៃ​ត្រឹមតែ​ ៤៤០០០​៛ និង​ឈុត​តូច​មានសាច់​ ៤ចាន​ តម្លៃ៣០០០០​៛ តែប៉ុណ្ណោះ​។

ហាង នំបញ្ចុក
ហាង នំបញ្ចុក
ហាង នំបញ្ចុក

ហាង នំបញ្ចុក
ទីតាំង៖ ផ្លូវ២០០៤ ទល់មុខសាលាអន្តរជាតិណតប្រ៊ីត
លេខទូរសព្ទ៖ 010 609 809

ភោជនីយដ្ឋាន Kinkaku BBQ Japan

ស្ថិតក្នុងការជួបជុំគ្រួសារ ឬមិត្តភក្តិ ក្រុមការងារ សម្រាកពីធ្វើការ ចង់ស្វែងរកភោជនីយដ្ឋាន ដែលមានបម្រើជូននៅ សាច់អាំងជប៉ុនដែលមានគុណភាព​ អាចមករកបាននៅ ភោជនីយដ្ឋាន Kinkaku BBQ Japan ជម្រើសដ៏ល្អសម្រាប់អ្នក មានគ្រប់ឈុត គ្រប់មុខ មិនតែប៉ុណ្ណោះ រួមជាមួយនឹងស្រាក្រហម SKirt Steak With Red Wine ធ្វើអោយការជួបជុំកាន់តែសប្បាយរីករាយ។

ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan
ភោជនីយដ្ឋាន Kinkaku BBQ Japan

ភោជនីយដ្ឋាន Kinkaku BBQ Japan
លេខទូរសព្ទ៖ 092 41 8000 / 096 49 80000
ទីតាំង៖ ផ្ទះ105 & 106 កាំកូស៊ីធី

អស់ស្ទះងាយណាមានសាច់អាំងដ៏ឈ្ងុយឆ្ងាញ់បញ្ចុះតម្លៃ៥០% រយៈពេល១៥ថ្ងៃជាប់គ្នា?

ដើមសប្ដាហ៍ភ្លាមមានដំណឹងល្អហ្មង ព្រោះថាហាង GrillHouse BBQ & Beer មានការបញ្ចុះតម្លៃ៥០% គ្រប់មុខម្ហូបទាំងអស់សម្រាប់អ្នកដែលមកញ៉ាំពីម៉ោង ៥ល្ងាច ដល់ម៉ោង ៧យប់កម្មវិធីពិសេសនេះមានចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។

ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer

Admin ប្រាប់អោយដឹងតិចចុះ ម្ហូបដែលពិសេសនៅហាង GrillHouse BBQ & Beer គឺសាច់អាំង៣រសជាតិ ទឹកកាពិ ទឹកតៅហ៊ូ ទឹកត្រីកោះកុង នេះហើយនិយាយពីថាជាតិនោះជាតិព្រោះថាសាច់សុទ្ធតែស្រស់ៗមានគុណភាពល្អ និងមានច្រើនប្រភេទ។ ក្រៅពីសាច់អាំង ក្នុងហាងក៏មានស្រាជាច្រើនប្រភេទ សម្រាប់អ្នកទាំងអស់គ្នាអាចជ្រើសរើសយកមកញ៉ាំជាមួយសាច់អាំងផងដែរ គឺថាបង្កើនរសជាតិសាច់អាំងថែមមួយកម្រិតទៀតផងដែរ។

ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer

តោះៗលឿនៗមក នៅចាំអីទៀតបញ្ចុះតម្លៃ៥០%ចឹងអី គ្រាន់តែធ្វើការCheck-In និង Like ផេកហ្វេសប៊ុកGrillHouse BBQ & Beer ចំណេញមិនចេះតិច។ កុំភ្លេចណានាំគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រលាញ់របស់អ្នកមកញ៉ាំអោយឆ្ងាញ់មាត់អោយណាណីម្ដងមើល៎?៕

ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer
ហាង GrillHouse BBQ & Beer

ហាង GrillHouse BBQ & Beer
ទូរសព្ទ៖ 077 868 768 / 086 868 768
ទីតាំង៖ ទល់មុខសួនវត្តបទុមវត្តី

វីដេអូ៖

ឈប់ទិញគេ! ធ្វើញ៊ាំខ្លួនឯងស្រស់ៗវិញ ទុកចិត្តអនាម័យជាង

ធ្លាប់ឮចាស់ៗពីដើមថាមិនសូវហ៊ានញ៉ាំជ្រកស្ពៃទេ ព្រោះពេលទៅទិញម្តងៗ អ្នកលក់កាយចេញពីធុងមកឃើញទឹកឡើងអន្លាយ ពេលខ្លះមកដល់ផ្ទះលាងទៅឃើញអីផ្សេងទៀត ទើបពួកគាត់មិនសូវទិញគេញ៉ាំទេ។ ចុះបើប្តូរពីទិញគេមកធ្វើខ្លួនឯងញ៉ាំវិញ មិនស្រួលមែនអត់? យកឱកាសបញ្ចេញស្នាដៃឲ្យអ្នកផ្ទះសរសើរមួយមើល!

វិធីធ្វើ ជ្រក់ជើងទា!! ស្រួយឆ្ងាញ់ ...

គ្រឿងផ្សំ៖​

  • ស្ពៃជើងទា ១ គីឡូ
  • ខ្ទឹមក្រហម ២០ ក្រាម
  • ដើមខ្ទឹម ៥០ ក្រាម
  • ទឹក ១ លីត្រ
  • អំបិល ៣០ ក្រាម
  • ស្ករ ៣០ ក្រាម
វិធីធ្វើជ្រក់ស្ពៃជើងទា ឆ្ងាញ់ និង ...

របៀបធ្វើ៖

១. យកស្ពៃមកកាត់ប្រវែងខ្លីល្មម
២. យកខ្ទឹមក្រហមហាន់ជាជំនិតៗ កុំស្ដើងពេក
៣. យកដើមខ្ទឹមកាត់ប្រវែងខ្លីល្មម
៤. ដាំទឹកក្តៅ(50អង្សា) ហើយចាក់ចូលកែវ បន្ទាប់មកចាក់ស្ករ និងអំបិលចូលកូរអោយសព្វ ហើយដាក់ស្ពៃ ដើមខ្ទឹម ខ្ទឹមក្រហមចូលហើយបិទគម្របអោយជិត គ្របទុករយះពេលបីថ្ងៃរួចរាល់ជាការស្រេច។

ជ្រក់ស្ពៃជើងទា រឺ កុងឆាយ លាយគ្រឿង ...

អស់ទាស់ហ្មង កាន់លុយ៦០០០៛ ទៅបញ្ចេញញើសជាមួយយុាំគ្រឿងសមុទ្រនៅ Best Food??

បើកកាបូបលុយ ដកតែ៦០០០៛ ទៅញ៊ាំយុាំគ្រឿងសមុទ្រ នៅហាងBest Food បញ្ចេញញើសចេញម្តង ទាន់គេមានការប្រូម៉ូសិនពិសេសបញ្ចុះតម្លៃរហូតដល់ ៥០% ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ។ ហើយបើឃើញចឹងៗ គេសង្ងំនៅផ្ទះ ម៉េចហ្នឹងកើតទៀត មានតែលើកទូរសព្ទ តេហៅកំពូលមិត្ត មហាកូ មកបញ្ចេញញើសទាំងអស់គ្នា ព្រោះថាយុាំ នៅហាង Best Food រសជាតិដើមដូចប្រទេសថៃចឹង ។

មីនុយថ្មីប៉ុន្មានមុខនេះ អ្នកដែលចិត្តញ៉ាំហិរដឹងតែសប្បាយមាត់ញ៉ាំពេញចិត្តជាមួយរសជាតិនេះតែម្ដង។ បែបនេះកុំភ្លេចបបួលគ្នាមកសាកល្ងាចនេះ រឺក៏ថ្ងៃចុងសប្ដាហ៍ក៏បានជុំគ្នាញ៉ាំគ្រឿងហិរៗម្ដងមើល៎អស់ប៉ុន្មានលុយ។ និយាយបែបនេះអ្នកអត់ចូលចិត្តញ៉ាំហិរតិចអត់មកអីទៅ ត្រូវតែមកណាព្រោះថាក្រៅពីបុកល្ហុង បុកពោត យ៉ាំអីនេះក៏មានម្ហូបគ្រឿងសមុទ្រឆ្ងាញ់ៗជាច្រើនមុខផងដែរ សូម្បីតែបង្កងយក្ស ក្ដាមយក្សក៏មានអោយតែខលកុម្ម៉ង់មុនរៀបចំជូនម៉ាអ៊ែម។

ផ្ដាំហើយផ្ដាំទៀតណា ចេញដើរហើយឃ្លានកុំភ្លេចមកកន្លែងដ៏ពិសេសមួយនេះ ហើយបើស្គាល់កន្លែងឆ្ងាញ់កន្លែងពិសេសបែបនេះយើងមកញ៉ាំតែម្នាក់ឯងក៏មិនកើត ត្រូវតែបបួលសំណព្វចិត្ត បបួលដៃគូរពូកែញ៉ាំមកជាមួយហើយបានឆ្ងាញ់មាត់ទាំងអស់គ្នា៕

ហាង Best FOOD
លេខទូរសព្ទ៖ 069 41 41 44 / 061 41 41 44
ទីតាំង៖ ក្រោយស្តុប pizza company ផ្លូវ 261 កែងផ្លូវ 150 សង្កាត់ទឹកល្អក់មួយ(ទល់មុខទីក្រុងអាន់ឆ័រ)

វីដេអូ៖