អ្នកណាខ្លះធីម អូវ៉ាន់ទីនដូច Admin ដែរ? បើចូលចិត្តត្រូវតែចេះច្នៃប្រឌិត សាកធ្វើយកមកធ្វើចាហួយលាយជាមួយដូងក្រអូបវិញម្តងមើល ឆ្ងាញ់ម៉េចវិញ គ្រាន់តែឃើញរូប ក៏ទំនង ទ្រាំមិនបានដែរហ្នឹង។ តោះរៀនធ្វើទាំងអស់គ្នា៖

គ្រឿងផ្សំ៖
- សាច់ដូងក្រអូប (បើអត់មាន ប្រើដូងធម្មតាក៏បាន)
- ទឹកដូងក្រអូប (បើអត់មាន ប្រើដូងធម្មតាក៏បាន)
- ម្សៅចាហួយ ឬសារាយ
- អ៉ូវ៉ាន់ទីន
- ស្ករស
- ខ្ទិះដូង
- អំបិល
វិធីធ្វើ៖
១. កាបដូងចាក់ទឹកទុក រូចកោសសាច់ទុកមួយឡែក
២. ចាក់ទឹកដូង ៦០០ មីលីត្រចូលឆ្នាំង បន្ទាប់ដាក់ម្សៅចាហួយចូល ១ ស្លាបព្រាបាយ កូរឲ្យសព្វ ទុកចោល ១០ នាទី បន្ទាប់មកដាក់ដាំលើភ្លើងរហូតដល់ពុះ ដាក់អូវ៉ាន់ទីនចូល ២ កញ្ចប់ កូរឲ្យសព្វ លើកចុះ រួចចាក់ចូលក្នុងថាស ទុកចោល ៣០ នាទី
៣. ចាក់ខ្ទិះដូង ៦០០ មីលីលីត្រចូលឆ្នាំង ដាក់ម្សៅចាហួយចូល ១ ស្លាបព្រាបាយ កូរឲ្យសព្វទុកចោល ១០ នាទី ដាក់ដាំលើភ្លើង ដាក់ស្ករចូល ៥ ស្លាបព្រាបាយ ហើយថែម ១ស្លាបព្រាកាហ្វេ អំបិល កន្លះស្លាបព្រាកាហ្វេ និងសាច់ដូងខ្ចី ១២០ ក្រាម កូរសព្វ ពេលពោះហើយ ត្រូវយកទៅចាក់ពីលើទឹកអូវ៉ាន់ទីន ទុកចោល ៣០ នាទីជាការស្រេច។ យើងនឹងទទួលបានចាហួយអូវ៉ាន់ទីនទឹកដូងក្រអូបយ៉ាងឆ្ងាញ់ និងស្រស់ស្អាត។

