ឪឡឹកល្អចំពោះសុខភាព ព្រោះវាមានជាតិទឹក ៩០% ហើយ។ ញ៉ាំច្រើនល្អ តែបើញ៉ាំស្រស់ដដែលៗច្បាស់ជាធុញហើយមែនអត់? សាកយកមកច្នៃធ្វើចាហួយញ៉ាំម្តងមើល ធានាថាប្លែកមាត់ហ្មង ក្លាសេឲ្យត្រជាក់ៗ ដាក់ឲ្យពេញទូរទឹកកកមើល ដឹងតែសប្បាយញ៉ាំហ្មង!

គ្រឿងផ្សំ៖
- ឪឡឹកទុំ ១ចំហៀង
- ស្ករ ៤០ក្រាម
- ម្សៅចាហួយ ឬបន្ទះចាហួយ ២០ក្រាម
- ទឹកដោះគោជូ
- តំណាប់ដូង (ដាក់ក៏បានអត់ក៏បាន)

វិធីធ្វើ៖
១. ចិតសម្បកឪឡឹកអោយស្អាត រួចយកទៅក្រឡុកក្នុងម៉ាស៊ីនអោយម៉ដ្ឋ។

២.យកទឹកឪឡឹកដាក់ក្នុងឆ្នាំង រួចដាក់ដាំលើភ្លើង សឹមចាក់ម្សៅចាហួយចូលកូរអោយសព្វ រហូតរលាយម្សៅនិងទឹកឪឡឹកជាសាច់មួយ។

៣. បន្ទាប់មកចាក់ទឹកចាហួយក្នុងកែវសម្រាប់ទទួលទាន (កុំអោយពេញ) រួចយកទៅដាក់ក្នុងទូរទឹកកក (កន្លែងកក) ២ម៉ោង។បន្ទាប់មកយកទឹកដោះគោជូរចាក់ចូលកែវចាហួយអោយពេញ ដាក់តំណាប់ដូងពីលើជាការស្រេច៕



