អាចនិយាយថាពិតជាចម្លែកមែន ពីការតុបតែងហាងកាហ្វេមួយកន្លែងឈ្មោះថា The Aileen Cafe ស្ថិតនៅក្នុងខេត្ត Pathum Thani ប្រទេសថៃ។ ទេសភាពបែបស្រុកស្រែ តែកែច្នៃជាបរិយាកាសបែបសមុទ្រ មើលទៅគួរឲ្យចាប់អារម្មណ៍ខ្លាំង។ មើលរូបភាពសិន យើងនឹងសរសើរពីការតុបតែង និងគំនិតច្នៃប្រឌិតរបស់ហាងកាហ្វេមួយនេះ។




ការតុបតែងនេះគេប្រើពណ៌ពីរ ដែលលេចធ្លោជាងគេ គឺពណ៌សនិងផ្កាឈូក។ គេយកដីខ្សាច់ចាក់ធ្វើជាទីធ្លាខាងក្រៅ ដោយមានលំអកៅអីដូចនៅមាត់សមុទ្របះបិត តែអ្វីដែលប្លែកនោះគឺ ទេសភាពនៅខាងមុខត្រូវបានជំនួសដោយវាលស្រែពណ៌បៃតងខ្ចី និងដើមត្នោតវិញ មិនមែនជាសមុទ្រ និងដើមដូងទេ វាមើលទៅមានការច្នៃប្រឌិតខ្លាំងណាស់។




ចំពោះ Menu វិញមានច្រើនណាស់។ យើងអាចកុម្ម៉ង់ភេសជ្ជៈ ឬអាហារអង្គុយញ៉ាំ មើលទេសភាពបែបស្ងប់ស្ងាត់ពេលល្ងាចយ៉ាងប្លែកភ្នែក។ បើបានទៅអង្គុយញ៉ាំអីពីរនាក់មិនដឹងមានក្តីសុខប៉ុណ្ណាទេ។


