ថ្ងៃនេះកាន់តែងាយស្រួលជាងសព្វដងទៀតហើយ ដោយមិនត្រូវស្លរ រឺឆាទៀតនោះទេ តែថ្ងៃនេះយើងមករៀនពីរបៀបធ្វើមាន់ អាំងទាអាំងម្ដង ប្រលាក់គ្រឿងងាយតែរសជាតិឆ្ងាញ់ម៉ាអ៊ែម។ រូបមន្តគ្រឿងប្រលាក់មាន់ និងទាមាននៅខាងក្រោមនេះណា អាចសាកធ្វើញ៉ាំបាន គឺថាដឹងតែឆ្ងាញ់ហ្មងហើយ។

? គ្រឿងផ្សំដែលត្រូវមាន៖
- មាន់ រឺទា
- ម្សៅស៊ុប
- ខ្ទឹមសរកិន
- ស្ករស
- ល្ង
- ប្រេងខ្យង
- ប្រេងល្ង
- ម្ទេសម៉ត់
- ម្ទេសស្រស់កិន
? របៀបធ្វើ៖
- លាយប្រេងខ្យង ប្រេងល្ង ម្ទេសម៉ត់ ម្ទេសស្រស់កិន ស្ករស ម្សៅស៊ុប ល្ង ចូលឲ្យរលាយ ហើយភ្លក់តាមចំណូលចិត្ត
- ដាក់ទា រឺមាន់ប្រលាក់ ឲ្យសព្វហើយ ទុករយះពេល1 ទៅ ២ម៉ោង រួចយកមកអាំងឲ្យឆ្អិន ជាការស្រេច៕


