ធ្លាប់តែលឺល្បីថាបុកល្ហុងនៅហាង Two Sister បុកល្ហុង ឆ្ងាញ់ ពេលនេះហាងបានបញ្ចេញមីនុយថ្មីឆ្ងាញ់ត្រូវបានភ្ញៀវសរសើរមិនចាញ់បុកល្ហុងប៉ុន្មាននោះទេគឺ មាន់អាំងអំបិលម្ទេស និយាយពីថាគ្រាន់តែពេលអាំងក្លិនក៏ឈ្ងុយស្ទើរស្រក់ទឹកមាត់ហ្មងហើយ។



លឿនៗមកអោយតែបានមកដល់ហាង Two Sister បុកល្ហុង គឺដឹងតែឆ្ងាញ់មាត់ម៉ាអ៊ែមហើយព្រោះថាមានម្ហូបញ៉ាំមិនចេះខ្វះនោះទេមិនថា ឆា អាំង បុក ញុំា គឺឆ្ងាញ់គ្រប់មុខហ្មងហើយ។ ជាពិសេសក្នុងចំណោមម្ហូបទាំងអស់យើងត្រូវតែបានភ្លក់មីនុយថ្មី ព្រោះថាមានអ្នកបានទៅញ៉ាំហើយគេសរសើរគ្រប់គ្នាបែបនេះនោះ។



កុំភ្លេចណាចង់ញ៉ាំមាន់ស្រែអាំងអំបិលម្ទេស ដែលឆ្ងាញ់គឺមាននៅហាង Two Sister បុកល្ហុង ហ្នឹងហើយចង់មកញ៉ាំនៅហាងផ្ទាល់ក៏បាន រឺធ្វើការកុម្ម៉ង់យកទៅញ៉ាំនៅផ្ទះក៏បានមានសេវាកម្មដឹកជញ្ជូនជាទីគាប់ចិត្តសម្រាប់អតិថិជន។ ហើយបើបានកុម្ម៉ងមាន់អាំងហើយ សាកញាំប៉ាតេពងទាប្រៃ, ញាំមឹក, ញាំបង្គា ផងទៅណាព្រោះថាក៏ឆ្ងាញ់អស់ស្ទះដែរ??៕




ហាង Two Sister បុកល្ហុង
លេខទូរសព្ទ៖ 096 38 88 833 / 095 38 88 85
ទីតាំង៖ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ទល់មុខសាលាភូមិន្ទ ម្តុំមីហិលសេអូល
វីដេអូ៖