កំពុងស្វែងរកកន្លែងញ៉ាំសាច់អាំងឆ្ងាញ់ៗ អនាម័យ និងបរិយាកាសល្អមែនទេ? រកត្រូវកន្លែងហើយ ចាំ Admin ណែនាំ ៥ កន្លែងនេះ ធានាថាអែមហ្មង!
ហាង Busan BBQ
តែប៉ុណ្ណេះដឹងតែឆ្ងាញ់មាត់ហើយ ណាត់គ្នាមកញ៉ាំជាមួយសាច់អាំងដ៏មានរសជាតិបែបកូរ៉េនវម្ដងមើល៎ ដែលមានប្រភេទ សាច់គោ និងសាច់ជ្រូក សម្រាប់សាច់ទាំងអស់គឺមាន ៣រសជាតិ មាន Original, Garlic និង Korean Spicy លោកអ្នកអាចជ្រើសរើសបានតាមចំណូលចិត្តរបស់ខ្លួន។ អ្វីដែរពិសេសនោះ គឺសាច់ទាំងអស់ មានគុណភាពខ្ពស់ ស្របតាមស្តង់ដា USDA ដែលមានរសជាតិឆ្ងាញ់ និងពិសារដោយមិនបាច់បារម្ភថាប៉ះពាល់ដល់សុខភាពនោះទេ។ ហើយចំពោះចង្ក្រានចម្អិន ក្នុងហាងក៏មានលក្ខណៈពិសេសខុសពីហាងគេ ដោយស្រូបផ្សែងធ្វើអោយមិនសូវមានផ្សែង ដែលប៉ះពាល់ដល់ការទទួលទាន របស់លោកអ្នកនោះទេ។
ហាង Busan BBQ
លេខទូរសព្ទ៖ 015 758 054
ទីតាំង៖ ផ្ទះលេខ123A-125, ផ្លូវលេខ១៣៤ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ហាង Mini BBQ សាច់អាំងទឹកកាពិ
ម៉ោះ Admin ចង់ប្រាប់អោយដឹងតិចតែរឿងនេះសម្រាប់ម៉ូយ Mini BBQ សាច់អាំងទឹកកាពិ ដឹងរួចមកហើយអំពីលក្ខណៈពិសេសនោះ គឺថា ក្នុងហាងមានលក់សាច់អាំងគ្រប់មុខ សាច់ថ្មីៗ គ្រឿងក្នុង គ្រឿងសមុទ្រធម្មជាតិជាច្រើនមុខស្រស់ៗ ដាក់អាំងក្នុងចង្រ្កានធ្យូងយ៉ាងឈ្ងុយ ហើយអ្វីដែលពិសេសទៀតនោះគឺ ជ្រលក់ទឹកកាពិ ដ៏ឆ្ងាញ់ពិសេសល្បីប្រចាំហាង ធានាថាបានញ៉ាំដឹងតែឆ្ងាញ់់ជាប់មាត់ហ្មង។ បើបានញ៉ាំជាមួយនំបញ្ចុកផ្ទាប់បន្លែស្រស់ ជាមួយសាច់អាំងស្រស់ទៀត ពិតជាអ៊ែមអស់ទាស់ហ្មង។ ជាពិសេសសាច់ពពែអាំងទឹកកាពិ ដែលជារសជាតិដើមល្បីល្បាញនៅខេត្តរតនគិរីក៏មាននៅទីនេះដែរ។
ហាង Mini BBQ សាច់អាំងទឹកកាពិ
ទីតាំងៈ សាខា៣(ទូលទំពូង)៖ ផ្ទះលេខ 159 ផ្លូវលេខ 143 ទល់មុខវត្តទួលទំពូង បត់តាមហាងកាត់ដេរ ប៉ារ៉ាឌី
លេខទូរសព្ទ 098 555 906 / 011 383 388
សាខាទី២ (ផ្សារដីហុយ)៖ ខាងជើងស្តុបផ្សារដីហុយ 20ម៉ែត្រ នៅលើផ្លូវ ហាណូយ
លេខទូរសព្ទ 098 555 906 / 011 383 388
សាខាទី១(សន្ធរមុក)៖ ស្ថិតនៅក្រោយ សាកលវិទ្យាល័យអាស៊ីអឺរុបថ្មី ផ្លូវលេខ 146
លេខទូរសព្ទ 069 363 666 / 017 80 1000
ភោជនីយដ្ឋាន LOREM
នៅពេលមានការជួបជុំ អ្នកណាខ្លះនិយមចូលចិត្តញ៉ាំសាច់អាំង ជាពិសេសសាច់អាំងទឹកកាពិ ដែរកំពុងពេញនិយមខ្លាំងនាពេលបច្ចុប្បន្ននេះ។ តោះបើចូលចិត្តបែបនេះសូមអញ្ជើញមកកាន់ភោជនីយដ្ឋាន LOREM មកគឺថាដឹងតែពេញចិត្តស្ដូកតែម្ដង។ ចង់និយាយថាសាច់អាំងនៅ ភោជនីយដ្ឋាន LOREM គឺថាមានរសជាតិឆ្ងាញ់ពិសេសៗគ្រប់មុខហ្មង ដោយសារតែសាច់ទាំងអស់គឺស្រស់ៗ យកមកអាំងជ្រលក់ជាមួយទឹកកាពិ ធ្វើអោយរសជាតិឆ្ងាញ់សាហាវ ជាប់មាត់បំភ្លេចមិនបាន ហើយបន្ថែមពីនេះគឺថា នៅមានគ្រឿងក្លែមឆ្ងាញ់ៗជាច្រើនមុខថែមទៀតផង។ ជាពិសេសភោជនីយដ្ឋានមានបរិយាកាសល្អ បែបរ៉ូម៉ែនទិច សេវាកម្មល្អ និងមានតម្លៃសមរម្យ ដែលអាចនិយាយបានថាជីទីកន្លែងដ៏ល្អសម្រាប់ជួបជុំ លក្ខណៈគ្រួសារ មិត្តភក្តិ រឺមនុស្សពិសេស។
ភោជនីយដ្ឋាន LOREM
ទីតាំង៖ ផ្លូវលេខ 99 សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ (ក្រោយក្រសួងដែនដីនគរូបនីយកម្ម)
លេខទូរសព្ទ៖ 012282796 / 093282796
ហាង នំបញ្ចុក
ចង់ប្រាប់ថា គឺឆ្ងាញ់ប្លែកហ្មងហើយ ដោយមានសាច់ និងគ្រឿងសមុទ្រ យកមកអាំង រួចផ្ទាប់ជាមួយបន្លែ ខ្ជី និងនំបញ្ចុក ជ្រលក់ជាមួយទឹកកាពិ គឺថារសជាតិឆ្ងាញ់ខ្លាំងមែនទែន។ សាស្រមៃមើលនៅពេលដែលសាច់អាំងក្ដៅៗ ហើយយកមកផ្ទាប់ជាមួយនំបញ្ចុក និងបន្លែស្រស់ៗ រួចជ្រលក់ជាមួយទឹកកាពិចឹងអី រសជាតិមិចទៅណ៎ អូយស្រក់ទឹកមាត់ហ្មងហើយ។ គួរតែទៅញ៉ាំណា ព្រោះថារសជាតិក៏ឆ្ងាញ់ រីឯតម្លៃក៏ សមរម្យដោយឈុតធំមានសាច់ ៦ចាន តម្លៃត្រឹមតែ ៤៤០០០៛ និងឈុតតូចមានសាច់ ៤ចាន តម្លៃ៣០០០០៛ តែប៉ុណ្ណោះ។
ហាង នំបញ្ចុក
ទីតាំង៖ ផ្លូវ២០០៤ ទល់មុខសាលាអន្តរជាតិណតប្រ៊ីត
លេខទូរសព្ទ៖ 010 609 809
ភោជនីយដ្ឋាន Kinkaku BBQ Japan
ស្ថិតក្នុងការជួបជុំគ្រួសារ ឬមិត្តភក្តិ ក្រុមការងារ សម្រាកពីធ្វើការ ចង់ស្វែងរកភោជនីយដ្ឋាន ដែលមានបម្រើជូននៅ សាច់អាំងជប៉ុនដែលមានគុណភាព អាចមករកបាននៅ ភោជនីយដ្ឋាន Kinkaku BBQ Japan ជម្រើសដ៏ល្អសម្រាប់អ្នក មានគ្រប់ឈុត គ្រប់មុខ មិនតែប៉ុណ្ណោះ រួមជាមួយនឹងស្រាក្រហម SKirt Steak With Red Wine ធ្វើអោយការជួបជុំកាន់តែសប្បាយរីករាយ។
ភោជនីយដ្ឋាន Kinkaku BBQ Japan
លេខទូរសព្ទ៖ 092 41 8000 / 096 49 80000
ទីតាំង៖ ផ្ទះ105 & 106 កាំកូស៊ីធី