នៅផ្ទះអផ្សុក អង្គុយទំនេរចោលធ្វើអី លើកទូរសព្ទចូលផេក Facetaste ឬវេបសាយ kohsantepheap.tv ទៅមានបង្រៀនធ្វើអាហារ និងបង្អែមប្លែកៗច្រើនណាស់ មើលហើយដឹងតែចង់រៀនធ្វើតាមហ្មង! អ៊ីចឹងក្នុងអត្ថបទនេះនឹងណែនាំគ្នាយើងឲ្យចេះធ្វើយ៉ាអួ ទឹកដោះគោជូរទុកញ៉ាំនៅផ្ទះខ្លួនឯង ឆ្ងាញ់ហើយស្រួលធ្វើ។

របស់ត្រូវការ៖
- ទឹកដោះគោស្រស់ ១ ដប
- ទឹកដោះគោខាប់ ១ កំប៉ុង
- យ៉ាអួ រសជាតិដើម ១ កំប៉ុង
- ថង់ និង កៅស៊ូសម្រាប់ទុកច្រក ឬកែវ
- ទឹកក្តៅ ១ កំសៀវ
វិធីធ្វើ៖
១. ចាក់ទឹកដោះគោចាប់ចូលក្នុងចាន រួចចាក់ ទឹកក្តៅដាំពុះចូល ១ កំប៉ុងទឹកដោះគោខាប់ កូរចូលគ្នាឲ្យសព្វ

២. ចាក់ទឹកដោះគោស្រស់ចូល ៣ កំប៉ុងទឹកដោះគោខាប់ ក្នុងល្បាយដោះគោដែលកូរហើយ
៣. បន្ទាប់មកចាក់យ៉ាអួរសជាតិដើមចូលទាំងអស់
៤. ពេលរួចរាល់ហើយ ត្រូវច្រកដាក់ចូលក្នុងថង់ រួចចងកៅស៊ូឲ្យជិត ឬអាចដាក់ចូលកែវក៏បាន រួចចាក់ទឹកក្តៅឧណ្ហៗចូលក្នុងឆ្នាំង ដាក់កែវ ឬ ថង់ដែលច្រកយ៉ាអួទឹកដោះគោជូចូលត្រាំដោយគ្របគម្របឲ្យជិតប្រហែល ១០ ទៅ ១២ ម៉ោង អាចយកមកញ៉ាំបានហើយ។

