ចេះធ្វើបន្តិច ចែករំលែកបន្តិច គឺជារឿងដ៏ល្អ ព្រោះថាពេលនេះមិនថាតែអ្នកទាំងអស់គ្នាទេដែរ មិនសូវហ៊ានចេញក្រៅ និងទិញម្ហូបគេញ៉ាំ Admin ក៏ដូចគ្នា គឺនៅសម្ងំតែក្នុងផ្ទះ និងរៀនធ្វើម្ហូបញ៉ាំដោយខ្លួនឯង ដើម្បីរក្សាអនាម័យ ក៏ដូចជាសុខសុវត្ថិភាពសម្រាប់ខ្លួនយើងផងដែរ។ ថ្ងៃនេះក៏មានការចែករំលែកខ្លះៗ ក្នុងការធ្វើប្រហិតសាច់គោទុកញ៉ាំពេលនឹកឃ្លាន ម៉ោះៗ មកមើលពីគ្រឿងផ្សំ និងវិធីធ្វើមានដូចខាងក្រោម។


គ្រឿងផ្សំដែលត្រូវមាន៖
- សាច់គោ ( ១គីឡូក្រាម)
- ទឹកត្រី ( ១ស្លាបព្រាបាយ)
- អំបិល ( កន្លះស្លាបព្រាកហ្វេ)
- ប៊ីចេង (ដាក់ ១ចុងស្លាបព្រាកាហ្វេ)
- ស្ករសរ ( ១ស្លាបព្រាបាយ)
- ម្រេច
- ម្សៅឆា ( ៣ស្លាបព្រាបាយ)
- ប្រេងខ្យង ( ១ស្លាបព្រាបាយ)
របៀបធ្វើ៖
- យកសាច់គោលាងទឹកអោយស្អារហាន់ស្ដើងៗរួចយកទៅកិនអោយម៉ដ្ត
- យកសាច់ដែលកិនរួចមកលាយជាមួយគ្រឿងផ្សំខាងលើ និងធ្វើការច្របល់អោយសព្វ ដើម្បីអោយសាច់ចូលជាតិល្អ (អាចបន្ថែមគ្រឿងទៀតបានតាមចំណូលចិត្ត)
- អាចធ្វើការកិនសាច់ រឺក្រឡុកបន្ថែមម្ដងទៀត ដើម្បីអោយសាច់កាន់តែម៉ដ្ដ និងសព្វគ្រឿងខ្លាំងជាងមុន
- ធ្វើការដាក់ដាំទឹកអោយពុះ រូចពូតសាច់ជាដុំមូលៗ ដាក់ចូល
- ទុករហូតដល់ប្រហិតអណ្តែតឡើង(ឆ្អិន) ស្រង់ចេញរួចជាការស្រេច៕


