ដាំបាយអោយច្រើន ញ៉ាំមិនអស់សារេធ្វើបាយក្ដាំងទុកញ៉ាំពេលអផ្សុក

បាយក្ដាំងឈ្ងុយឆ្ងាញ់ស្រួយស្រឹប

0
2281

អផ្សុកខ្លាំងទេពេលដែលសាលាបិទ កន្លែងធ្វើការខ្លះក៏អនុញ្ញាតអោយធ្វើការពីផ្ទះ មិនបានចេញក្រៅបើកភ្នែកមកនៅតែក្នុងផ្ទះបែបនេះ។ ពេលខ្លះអផ្សុកពេក ទំនេរពេក អាចទៅជាស្ត្រេសក៏ថាបាន បែបនេះគួរតែធ្វើខ្លួនអោយរវល់ខ្លះហើយ រវល់អោយបានឆ្ងាញ់ទាំងមាត់ ឆ្អែតទាំងក្រពះគឺជារឿងល្អ។ និយាយរួម គឺថាទៅណាមិនឆ្ងាយ ពីរឿងរៀនធ្វើអីញ៉ាំនោះទេ តោះចឹងរៀនធ្វើបាយក្ដាំងញ៉ាំ វីធីធ្វើ និងគ្រឿងផ្សំ Admin សរសេរនៅខាងក្រោមនេះហើយ សាកធ្វើញ៉ាំទាំងអស់គ្នាណា។

រូបភា​ព Srey Nith

គ្រឿងផ្សំដែលត្រូវមាន៖

  • បាយក្ដាំង
  • ស្លឹកខ្ទឹម
  • ម្ទេស
  • ស្ករសរ
  • ទឹកត្រី
  • ពងមាន់
  • សាច់ផាត់ (សាច់ជ្រូក)

របៀបធ្វើ៖

  • សម្រាប់អ្នកមិនទាន់មានបាយក្ដាំងត្រូវយកបាយដាក់បៀកក្នុងឆ្នាំងអោយស្ដើងល្មម រួចដាក់កម្ដៅអោយឡើងជាក្ដាំងល្អ
  • ដាក់ខ្ទះអោយក្ដៅចាក់ប្រេងឆាចូលទុកអោយក្ដៅល្អ រួចដាក់បាយក្ដាំងចូលទុករហូតដល់បាយអណ្ដែតឡើង និងឡើងពណ៌លឿងល្អ
  • ស្រង់បាយឡើងទុកអោយស្ងួត
  • លាយគ្រឿងផ្សំខាងលើកូរអោយសព្វ ហើយយកមកស្រោច រឺបៀកលើបាយដែលបានបំពងហើយ
  • ដាក់កំដៅអោយស្ងួតម្ដងទៀតបន្ទាប់ពីបៀកគ្រឿងផ្សំហើយ ដើម្បីអោយទុកបានយូរ
  • ធ្វើការដាក់សាច់ផាត់បន្ថែមពីលើរួចជាការស្រេច៕
រូបភាព បាយក្ដាំងសៀមរាប
រូបភាព បាយក្តាំងSiemreap