ធ្លាប់ប្រាប់ម្តងពីវិធីធ្វើទឹកសណ្តែកស ឬសណ្តែកសៀងហើយណា ឥឡូវថ្ងៃនេះ Admin ប្រាប់ពីវិធីធ្វើទឹកសណ្តែកខៀវវិញម្តង។ វិធីធ្វើ និងគ្រឿងផ្សំមិនខុសគ្នាច្រើនប៉ុន្មានទេ បើចេះធ្វើទឹកសណ្តែកសហើយ ធ្វើទឹកសណ្តែកខៀវដឹងតែងាយហ្មង ធ្វើតែមួយភ្លែតបានញ៉ាំហើយ។
របស់ដែលត្រូវមាន៖
- សណ្តែកបាយ (ខៀវ) ១ គីឡូ
- ទឹក ៨ លីត្រ
- ស្ករស ១ គីឡូ
- អំបិល ១ ស្លាបព្រាកាហ្វេ
- ខ្ទិះដូង ១ លីត្រកន្លះ
- ស្លឹកតយ ១០សន្លឹក ហាន់ឲ្យល្អិត
វិធីធ្វើ៖
១. យកសណ្តែក ត្រាំជាមួយទឹកក្តៅឧណ្ហៗ ចំនួនបីម៉ោង រួចហើយ លាងសម្រក់ទឹកអោយស្អាត
២. យកសណ្តែក ដាក់កិនជាមួយ ទឹក ៣ លីត្រ
៣. បុកស្លឹកតើយ ឬកិន ពូតយកទឹក រួចដាក់លាយជាមួយទឹកសណ្តែក
៤. យកទឹក ៥លីត្រទៀត និង ខ្ទិះដូង មកថែមជាមួយ នឹងទឹកសណ្តែកហើយ ដាក់ដាំអោយពុះ
៥. ដាក់ស្ករ និងអំបិលចូល ដាំអោយពុះសព្វរួចជាការស្រេច។
សូមមេត្តាទុកឲ្យត្រជាក់សិន ចាំច្រកដាប់ដបក្លាសេទុកអោយត្រជាក់កាន់តែឆ្ងាញ់។៕
ប្រភព៖ មុខម្ហូបរាល់ថ្ងៃ