ប្រិយមិត្តរបស់ Facetaste ថ្ងៃនេះរកនឹកម្ហូបឃើញហើយរឺនៅ? បើថានៅមិនទាន់ដឹងថាត្រូវធ្វើម្ហូបអីទេ នេះសាកធ្វើឆាឡុកឡាក់សាច់គោ មួយមុខទៅ ព្រោះថាឆ្ងាញ់មិនអន់ឯណាម្ហូបមួយមុខនេះ។ តែម្ហូបឆ្ងាញ់បានក៏ដោយសាចុងភៅដែរ អញ្ចឹងចេះធ្វើហើយនៅចុះ សម្រាប់អ្នកដែរមិនទាន់ចេះអាចមើលពីវិធីចម្អិន និងគ្រឿងផ្សំនៅខាងក្រោមបាន សម្រាប់អ្នកដែលជំនាញអាចចូលរួមខមិនចែករំលែកបន្ថែមផងណា។
គ្រឿងផ្សំដែលត្រូវមាន៖
សាច់គោ ត្រូវជ្រើសយកសាច់ដែលផុយ ( ហាន់ជាដុំរឺបន្ទះស្ដើងៗ តាមចំណូលចិត្ត )
ទឹកត្រី
ស្ករស
ម្សៅស៊ុប
ទឹកប្រេងខ្ចង
ម្រេច
ក្រូចឆ្មា
ខ្ទឹមស
ម្សៅឆា (លាយជាមួយទឹកបន្តិច កូរអោយរលាយចូលគ្នា)
បន្លែត្រូវមាន៖ ត្រសក់ ប៉េងបោះ ខ្ទឹមបារាំង ហាន់ស្ដើងៗ និង សាលាដ
វិធីធ្វើ៖
បន្លែត្រូវលាងអោយស្អាតរួចយកមករៀបដាក់ចានអោយស្អាត រួចទុកមួយអន្លើរ
យកសាច់មកលាយជាមួយ ទឹកត្រី ស្ករស ម្សៅស៊ុប ទឹកប្រេងខ្ចង ច្របល់អោយសព្វចូលគ្នា
ដាក់ប្រេងឆាចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់់ខ្ទឹមសចូលបំពងអោយឈ្ងុយ បន្ទាប់មកដាក់សាច់ដែលច្របល់ជាមួយគ្រឿងហើយចូល កូរអោយសព្វ (អាចបន្ថែមទឹកបន្តិចបើស្ងួត ) ទុកអោយឆ្អិនបន្តិច រួចភ្លក់មើលអោយល្មមតាមការចូលចិត្ត បន្ទាប់មកដាក់ម្សៅឆាចូល កូរអោយសព្វ ឡើងខាប់ រួចភ្លក់មើលអោយល្មមតាមការចូលចិត្ត
បន្ទាប់មកដួសដាក់ពីលើចានបន្លែដែលយើងបានត្រៀមទុកនោះរួចជាការស្រេច។ ពេលញ៉ាំផ្ទាប់សាច់ជាមួយបន្លែ និងជ្រលក់ជាមួយទឹកម្រេច៕