ចេះធ្វើម្ហូបផង ចេះធ្វើនំផង ទើបជាការល្អមានម្ហូបឆ្ងាញ់ៗ និងនំដែលយើងចូលចិត្តទៀត អត់ខ្វល់គេងផ្ទះរាប់ឆ្នាំទៀតក៏បានព្រោះអត់មានខ្វះអីញ៉ាំផង។ ម្យ៉ាងទៀត ក៏មិនស្គមព្រោះថាមិនបានចេញទៅទិញរបស់គេញ៉ាំពិតមែន តែយ៉ាងណាក៏ចេះធ្វើញ៉ាំបានដោយខ្លួនឯងដែរ។ ដូច្នេះថ្ងៃនេះសាកមករៀនធ្វើ នំប៉័ងខ្ទិះ ញ៉ាំទាំងអស់គ្នាម្ដងមើល កុំអោយទំនេរមាត់។

គ្រឿងផ្សំដែលត្រូវមាន៖
នំប៉័ង ចិតចំណិតបញ្ឆិតៗ
ខ្ទិះដូង ២៤០មីលីលីត្រ
ស្ករស ២ស្លាបព្រាបាយ
អំបិល ១ស្លាបព្រាកាហ្វេ
ម្សៅមី ១ស្លាបព្រាកាហ្វេកន្លះ លាយទឹក ១ស្លាបព្រាបាយ
ស្លឹកខ្ទឹមហាន់ ២ស្លាបព្រាបាយ
របៀបធ្វើ៖
ដំបូងយកខ្ទិះដូងដាក់ចូលទៅក្នុងឆ្នាំងដាំឲ្យពុះ បន្ទាប់មកដាក់គ្រឿង ស្ករស, អំបិល និងទឹកម្សៅមី
បន្ទាប់មកទៀតកូរវាចូលគ្នាឲ្យពុះទុកឲ្យរាងយូរបន្តិច
ដាក់ស្លឹកខ្ទឹមចូលកូរម្តងទៀតរួចជាការស្រេច ដោយយកមកលាប រឺស្រូបជាមួយនំប៉័ងញ៉ាំបានម៉ាឆ្ងាញ់មាត់៕

