ទឹកសណ្តែកសៀង ឬភាគច្រើនគេហៅថាទឹកសណ្តែកស សម្បូរទៅដោយប្រូតេអ៊ីន កាល់ស្យូម និងប៉ូតាស្យូម ដែលល្អចំពោះសុខភាព និងឆ្អឹង។ អំឡុងពេលនេះ មិនគួរទិញគេញ៉ាំទេ គួរតែរៀនធ្វើខ្លួនឯងនៅផ្ទះ ព្រោះវាងាយស្រួល និងចំណាយលុយអស់ទិញ។


គ្រឿងផ្សំ៖
- សណ្តែកសៀង កន្លះគីឡូ
- ទឹកឆ្អិន ២ លីត្រ
- ស្ករស (ដាក់តាមចំណូលចិត្ត)
- អំបិល ១ ចុងស្លាបព្រាកាហ្វេ
របៀបធ្វើ៖
១. យកសណ្តែកសៀងត្រាំទឹកចំនួន ៣ ម៉ោង

២. បន្ទាប់មកលាងសណ្តែកឲ្យបានស្អាត និងយកសម្បកចេញ
៣. យកសណ្តែកដាក់ក្នុងម៉ាស៊ីនក្រឡុក លាយជាមួយទឹក ២ លីត្រ

៤. ក្រឡុកហើយ ត្រូវត្រងយកកាកចេញ

៥. ត្រងរួច យកចាក់ចូលក្នុងឆ្នាំង រួចដាំឲ្យពុះ ពេលពុះហើយត្រូវចាក់ស្ករ និងអំបិលចូល រួចទុកឲ្យពុះចោល ៣ នាទីទៀត សឹមបិទភ្លើងលើកចុះ ជាការស្រេច។

អាចញ៉ាំពេលក្តៅឧណ្ហៗក៏បាន ឬអាចច្រកដបដាក់ក្លាសេឲ្យត្រជាក់ចាំញ៉ាំរឹតតែឆ្ងាញ់។