អ្នកចូលចិត្តញ៉ាំសាច់អាំងអើយយ៉ាងណាហើយ បន្ទាប់ពីកូវីដ១៩ វាយលុកធ្វើអោយមិនហ៊ានចេញញ៉ាំអីនៅខាងក្រៅ។ Admin យល់អារម្មណ៍គេងផ្ទះហើយនឹកឃ្លានម្ហូបឆ្ងាញ់ ដែលយើងចូលចិត្តញ៉ាំតែមិនអាចទៅញ៉ាំ គឺអារម្មណ៍ពិតជាសេដណាស់ តែយ៉ាងណាសម្រាប់អ្នកដែលញ៉ាំសាច់អាំងលែងជាបញ្ហាហើយ ព្រោះថាប៉ុន្មានហាងនេះ មានសេវាកម្មដឹកជញ្ជូនដល់ផ្ទះ ហើយហាងខ្លះក៏មានការបញ្ចុះតម្លៃថែមទៀត។ ម៉ោះៗ បែបនេះគួរតែកត់ចំណាំទុក គ្រាន់ពេលណាឃ្លានសាច់អាំងខលទៅកក់បឹបៗ គេដឹកយកមកអោយភ្លាមហ្មង។

GrillHouse BBQ & Beer
រកឯណាបានទៅអញ្ចឹងៗអីនៀក៎ សាច់អាំង៣រសជាតិ ទឹកកាពិ ទឹកតៅហ៊ូ ទឹកត្រីកោះកុង នៅហាង GrillHouse BBQ & Beer មានការបញ្ចុះតម្លៃរហូតទៅដល់ ៣០% រហូតដល់ដាច់ខែមីនា ឆ្នាំ២០២០នេះ ហើយថែមទាំងមានសេវាកម្មដឹកជញ្ជូនហ្វ្រីថែមទៀតចំពោះអ្នកដែលចង់កុម្ម៉ងយកទៅញ៉ាំនៅផ្ទះ។



ហាង GrillHouse BBQ & Beer
ទូរសព្ទ៖ 077 868 768 / 086 868 768
ទីតាំង៖ ទល់មុខសួនវត្តបទុមវត្តី
Mini BBQសាច់អាំងទឹកកាពិ
Mini BBQ សាច់អាំង ទឹកកាពិតែងតែមានអ្វីថ្មី ប្លែក មុនគេជានិច្ច ជាក់ស្ដែងដូចជា សាច់ពពែស្រស់ ជ្រលក់ជាមួយទឹកកាពិ និយាយពីថា រសជាតិម៉ាអ៊ែម ហើយពេលនេះក៏មានសេវាកម្មដឹកជញ្ជូន ជូនអតិថិជនតាមរយៈ Nham24 ជាពិសេសអាចជ្រើសរើសយកសាច់អាំងឆ្អិនស្រាប់ក៏បាន រឺក៏យកទៅអាំងនៅផ្ទះដោយខ្លួនឯងក៏បានតាមការចង់បាន។



ហាង Mini BBQ សាច់អាំងទឹកកាពិ
ទីតាំង៖ សាខាទី១(សន្ធរម៉ុក)៖ ស្ថិតនៅក្រោយ សាកលវិទ្យាល័យអាស៊ីអឺរុបថ្មី ផ្លូវលេខ 146
លេខទូរសព្ទ 069 363 666 / 017 80 1000
សាខាទី២ (ផ្សារដីហុយ)៖ ខាងជើងស្តុបផ្សារដីហុយ 20ម៉ែត្រ នៅលើផ្លូវ ហាណូយ
លេខទូរសព្ទ 098 555 906 / 011 383 388
សាខា៣(ទូលទំពូង)៖ ផ្ទះលេខ 159 ផ្លូវលេខ 143 ទល់មុខវត្តទួលទំពូង បត់តាមហាងកាត់ដេរ ប៉ារ៉ាឌី
លេខទូរសព្ទ 098 555 906 / 011 383 388
AT BBQ សាច់អាំងទឹកកាពិ
មិនហ៊ានចេញទៅណា តែចង់ញ៉ាំសាច់អាំងទឹកកាពិ ពេលនេះគ្មានអ្វីជាឧបសគ្គទេ ព្រោះថាភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ មានសេវាកម្មដឹកជញ្ជូនដល់មុខផ្ទះចំពោះការទិញ ១ឈុតតម្លៃ១៥ដុល្លា និងរាល់ការចំណាយក្រោម ១៥ដុល្លាថ្លៃសេវាកម្មដឹកគិតតាមទីជិតទីឆ្ងាយ។ តែអ្វីដែលពិសេសនោះ គឺភោជនីយដ្ឋាន មានការបញ្ចុះតម្លៃ ៣០% រយៈពេល ៤ថ្ងៃឯណោះចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ហើយនេះជាលេខទូរសព្ទសម្រាប់រាល់ការខលកុម្ម៉ងណា 070 939 838 ។



ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
លេទទូរសព្ទ៖ 070 939 838
ទីតាំង៖ផ្ទះលេខ143 ផ្លូវលេខ143 សង្កាត់បឹងកេងកង3 ខណ្ឌចំការមន (នៅផ្លូវប៉ារ៉ាឌឺកាត់ដេរ ម្តុំវត្តទួលទំពូង)
ភូមិសាច់អាំង១៦៨(សាខា៣១០)
ណ៎កៗ!! ចាំអីទៀត មុខម្ហូបជាង២០០មុខ ត្រៀមចម្អិនជូនសម្រាប់ការកុម្ម៉ង និងមានបញ្ចុះតម្លៃពិសេសរហុតដល់២៥% ហើយថែមទាំងមានការដឹកជញ្ជូនដោយហ្វ្រីថែមទៀតសម្រាប់អ្នកដែលកុម្ម៉ងចាប់ពី ៣មុខឡើងទៅដែរនៅជិតៗហាងចម្ងាយត្រឹម ២គីឡូម៉ែត្រ។ តែប៉ុណ្ណេះ ចំណាយតិចបានញ៉ាំម្ហូបឆ្ងាញ់ៗ ម៉ាអ៊ែម ម៉ោះៗកត់លេខទូរសព្ទសម្រាប់កុម្ម៉ងពីហាង ភូមិសាច់អាំង១៦៨(សាខា៣១០) 086 8000 60 / 016 890 899 ទាំង ២ខ្សែនេះខលមកមួយណាក៏បានធានាថាចម្អិនម្ហូបជូនភ្លាមៗហ្មង។


ហាង ភូមិសាច់អាំង១៦៨(សាខា៣១០)
លេខទូរសព្ទ៖ 086 8000 60 / 016 890 899
ទីតាំង៖ ស្ថិតនៅលើផ្លូវ ៣១០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ