ងាយៗ ជាជាងដកដង្ហើមចោលមករៀនធ្វើងៀតគោឆ្ងាញ់ មិនចាញ់ចុងភៅជំនាញ

របៀបធ្វើងៀតគោឆ្ងាញ់

0
18257

អ្នកណាខ្លះមិនចង់ចំណាយពេលច្រើនលើការធ្វើម្ហូប ហើយចង់ធ្វើម្ហូបណាដែលអាចរក្សាទុកបានយូរ ក្នុងកំឡុងពេលដ៏តានតឹង មិនចង់ចេញក្រៅបែបនេះទៀតនោះ។ ថ្ងៃនេះ Admin និងបង្ហាញពីរូបមន្តធ្វើ ងៀតគោដ៏ឆ្ងាញ់ រសជាតិមិនចាញ់ចុងភៅជំនាញនោះទេ។ ម៉ោះៗ របៀបធ្វើមានដូចខាងក្រោមនេះ ៖

គ្រឿងផ្សំដែលត្រូវមាន៖

  • សាច់គោ ១គីឡូក្រោម (វះជាចង្វារមូលក៏បានជាបន្ទះក៏បានតាមការចូលចិត្ត ) សូមចំណាំសាច់គោលាងទឹករួចទេីប យកទៅវះ
  • ទឹកត្រី ១ ស្លាបព្រាបាយ
  • អំបិល កន្លះស្លាបព្រាបាយ
  • ប្រេងល្ង ២ ស្លាបព្រាបាយ(មិនដាក់ក៏បាន)
  • ស្ករស ២ ស្លាបព្រាបាយ ឬ ស្ករត្នោត
  • បីចេង ១ ស្លាបព្រាកាហ្វេ
  • ម្រេចម៉ត់ ១ ស្លាបព្រាកាហ្វេ
  • ល្ងរ សរ ២ ឬ ៣ ស្លាបព្រាបាយ
  • ម្ទេសហុយ ឬម្ទេសស្រស់បុក រំដេងបុកឲ្យមត់ដាក់ក៏បានមិនដាក់ក៏បានតែបើចង់ឆ្ងុយដាក់ទៅ តាមការនិយមចូលចិត្ត

វិធីធ្វើមានដូចខាងក្រោម៖

  • យកសាច់ដែលវះជាបន្ទះៗ នឹងគ្រឿងផ្សំទាំងអស់ យកទៅច្របលល់ចូលគ្នាអោយសព្វ ទុករយៈពេលមួយម៉ោង ចាំយកទៅហាលថ្ងៃ ២ឬ ៤ ថ្ងៃ ជាការស្រេច។
  • យើងអាចយកទៅអាំង ឬចៀន សម្រាប់បរិភោគដោយជ្រលក់ ទឹកម្រេច ឬជ្រក់ល្ហុងក៏បានតាមចំណូលចិត្ត

ហើយបើថាជាប់រវល់ខ្លាំងគ្មានពេល និងធ្វើទេនោះមានតែជម្រើសចុងក្រោយ គឺអាចកុម្ម៉ងទិញពីហាង Best FOOD ព្រោះថាហាងនេះក៏មានលក់ងៀតគោ ងៀតជ្រូក ងៀតត្រីដ៏ឆ្ងាញ់ ប្រកបដោយអនាម័យខ្ពស់ផងដែរ។ សម្រាប់តម្លៃ  ងៀតគោ ១គីឡូ តម្លៃ១០០០០០៛, ងៀតជ្រូក ១គីឡូ តម្លៃ៥០០០០៛ និងងៀតត្រី ១គីឡូ តម្លៃ៤០០០០៛។ សម្រាប់ការកុម្ម៉ងងៀតចាប់ពី ១គីឡូឡើងទៅ និងទទួលបានការដឹកជញ្ជូនដោយអត់គិតថ្លៃ ដោយធ្វើការកុម្ម៉ងបានតាមរយៈលេខទូរសព្ទ 099 92 05 08 / 096 89 20 508 ៕